មាន​ជំងឺលើសឈាម​ងងឹតមុខ​ដួល​ផ្អើល​ទាំង​ព្រឹក​

553
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ចំណាស់​ម្នាក់​ខំ​ណៈ​ដែល​ខ្លួន​មាន​ជំងឺលើសឈាម​រើ​ធ្វើទុក្ខ​ងងឹត​វិលមុខ​ដួលសន្លប់​បាត់​មាត់ក​បង្ក​ឲ្យ​ក្រុមគ្រួសារ​អ្នកជិតខាង​ផ្អើ​លឆោឡោ​ដើម្បី​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ​ឯក​ហ៊​ង​ភេទ​ប្រុស​អាយុ​៧៧​ឆ្នាំមាន​ទីលំនៅ​ផ្ទះកើតហេតុ​មាន​ស្រុកកំណើត​ភូមិ​ពរែក​ពរះអង្គ​ឃុំ​ព្រែកបាក់​ស្រុក​ស្ទឹងត្រង់​ខេត្តកំពង់ចាម​។​តាម​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​លើសឈាម​។​

ខណៈដែល​នៅវេលា​ម៉ោង​ខាងលើ​កើតមាន​អាកា​រៈ​ងងឹត​វិលមុខ​ដួល​ដោយសារ​ជំងឺ​រើ​ធ្វើទុក្ខ​សន្លប់​បាត់​មាត់ក​។​ក្រោយ​កើតហេតុ​ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ ហៅរក​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ៕S/​
មានជំងឺលើសឈាមងងឹតមុខ(wrapped)