មាន​ជំងឺ​តាអក​មាន​ដឹងថា ត្រូវ​តម​អាហារ​អ្វីខ្លះ​ដែរ​ទេ​?

161
ចែករម្លែក

បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​តាអក​មែន អ្នក​គួរតែ​យកចិត្តទុកដាក់​ទៅលើ​របប​អាហារ​ផង ព្រោះ​អាហារ​ខ្លះ​អាចធ្វើ ឲ្យ​ជំងឺ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​បាន​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាហារ​មួយចំនួន​ដែល​អ្នកជំងឺ​តាអក​គ្រប់ រូប​គួរតែ​ចៀសវាង​។​

​អាហារ​ធ្វើ​ពី​ទឹកដោះគោ​
យក​ល្អ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ធ្វើ​ពី​ទឹកដោះគោ​ជាពិសេស ទឹកដោះគោ​ដែល​មិនបាន​សម្លាប់​មេរោគ​ព្រោះ​វា អាចធ្វើ​ឲ្យ​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​បាន​។ ទឹកដោះគោ​ប្រភេទ​នេះហើយ​ដែលជា​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​តាអក​។​

​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​
​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង​ដូចជា ទឹក​សណ្តែកសៀង និង​តៅហ៊ូ​មាន​ទំនាក់ទំនង​ធ្វើ​ឲ្យ​កើត​ជំងឺ​តាអក​។ យ៉ាង ណា​មិញ អ្នក​គួរតែ​សុំ​ឲ្យ​ពេទ្យ​ធ្វើតេស្ត​រកមើល​បញ្ហា​អា​ឡែ​ហ្ស៊ី​ផង​នៅពេល​កើត​ជំងឺ​តាអក​បែបនេះ​។

​អាហារ​មាន​ជាតិ​អាស៊ីត​
ទោះបីជា​អ្នក​មិនមាន​ប្រតិកម្ម​នឹង​អាហារ​ប្រភេទ​អាស៊ីត​ក៏ ឬ​ស្បែក​រលាក​រួចហើយ​អាហារ​ប្រភេទ​នេះ​អាចធ្វើ​ឲ្យ អាកា​រៈ​ជំងឺ​តាអក​រើ​កាន់តែខ្លាំង​។ អាហារ​ប្រភេទ​អាស៊ីត​មានដូចជា ផ្លែឈើ​ជូរៗ ម្នាស់ ស្ត្រ​បឺ​រី និង​ប៉េងប៉ោះ​។

​ស៊ុត​
​មាន​មនុស្ស​ច្រើនណាស់​ដែលមាន​ជំងឺ​តាអក​ដោយសារតែ​ស៊ុត​។ ចំពោះ​នំ​ពង​ទា​ក៏​ធ្វើឡើង​ពី​ស៊ុត​ដែរ ដូច្នេះ​អ្នក គួរតែ​ចៀសវាង​ដែរ​។ ចំពោះ​ស៊ុតទា​វិញ​មិន​អី​ទេ តែ​ក៏​គួរតែ​ចៀសវាង​ដែរ​។​

​អាហារ​ផ្អាប់​
​អាហារ​ផ្អាប់​ត្រូវបាន​គេ​រកឃើញ​ក្នុង​អាហារ​កៃ​ឆ្នៃ ហើយក៏​ជាហេតុ​នាំ​ឲ្យ​កើត​ជំងឺ​តាអក​ទៀតផង​។ ដូច្នេះ​បើសិនជា អ្នក​កំពុង​តែមាន​ជំងឺ​នេះហើយ គួរតែ​ចៀសវាង​ឲ្យ​ខាន​តែ​បាន​ទៅ​៕ ដោយៈ health.com.kh