មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​C ​គួរ​រស់នៅ​បែបណា​ទើប​រស់​បានយូរ​?

1628
ចែករម្លែក

​ខណៈពេលដែល​ការរស់នៅ ជាមួយនឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C មិនមែនជា​រឿង​ងាយស្រួល​នោះ តែ​វា មាន​មធ្យោបាយ​ច្រើនណាស់​ក្នុងការ​គ្រប់គ្រង​ជំងឺ​នេះ ហើយក៏​អាច​រស់នៅ​ប្រកបដោយ ភាព​រីករាយ និង​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ជីវិត​បានដែរ​។​
​ ​
​ចាប់តាំងពី​ការថែរក្សា​ថ្លើម ឱ្យមាន​សុខ​ភាពល្អ​រហូតដល់រ​បប​អាហារ​ល្អ ព្រមទាំង​បំបាត់​ស្ត្រេ​ស​ឱ្យ បាន​ច្រើន​តាមតែ​អាចធ្វើ​បាន​នោះ យក​ល្អ​គួរតែ​ធ្វើ​ទៅតាម​រឿង​មួយចំនួន​បន្ថែមទៀត ដូចខាងក្រោម​នេះ ដើម្បី​គ្រប់គ្រង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C បាន​កាន់តែ​ល្អ ។​
​ ​
​បង្ការ​ផលវិបាក​
​ថ្លើម​ដែល​ខូច គឺជា​បញ្ហា​ដ៏​សំខាន់​មួយ​របស់​អ្នកជំងឺ​រលាក​ថ្លើម​ប្រភេទ C ។ ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​បណ្តាលឱ្យ​រលាក​ឬ​ហើម​ដល់​សាច់​ថ្លើម​បាន ។ ការ​រលាក​នេះ អាច​បណ្តាលឱ្យ​ថ្លើម ខូចខាត​រហូតដល់​ក្រិន ថ្លើម​បាន ។ កាលណា​ថ្លើម​ក្រិន​បែបនេះ គឺ​វា​មិនអាច​ធ្វើការ​ងារ​របស់​វា​បានល្អ ឡើយ ។​
​ ​
​ខាងក្រោម​នេះ គឺជា​រឿង​មួយ ចំនួន​ដែល​អ្នក​អាចធ្វើ​បាន ដើម្បីឱ្យ​ថ្លើម​កាន់​តែមាន​សុខភាព​ល្អ​៖
– កុំ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ចៀស វាង​ការ​ញ៉ាំ​ថ្នាំ​ផ្តេសផ្តាស ។​
– •​រក្សា​ទម្ងន់​ឱ្យនៅ​សុខភាព​ល្អ​
– •​ហាត់ប្រាណ​រាល់ថ្ងៃ​
– ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ ទាប ជាតិ​សរសៃ​ខ្ពស់ ជាពិសេស​បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ។
– កាត់បន្ថយ ការ​ញ៉ាំ​ខ្លាញ់​ប្រភេទ Trans Fats និង Saturated Fats
– ចៀសវាង​ការ​ញ៉ាំ​ពពួកសត្វ មាន​សម្បក ដែល​ឆៅ ដូចជា បង្កង បង្គា អយ​ស្ទើ និង​លៀស​ជាដើម​
– ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន មុនពេល​ញ៉ាំ​ថ្នាំ​បំប៉ន​គ្រប់​ប្រភេទ ។​

គន្លឹះ​របប​អាហារ​សម្រាប់​ជំងឺ រលាក​ថ្លើម​ប្រភេទ C
​គ្មាន​របប​អាហារ​ណាមួយ ដែល​អាចជួយ​ឱ្យ​អ្នកជា​សះស្បើយ​ពី ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឡើយ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ និង​មាន​តុល្យភាព​អាចជួយ​អ្នកទទួលបាន សុខភាព​ល្អ ហើយ​ទម្ងន់ ក៏​ស្ថិតក្នុង សុខភាព​ល្អ ព្រម​ទាំ​បន្ថយ​ការ​ប្រឈម នឹង​ផលវិបាក​របស់​ជំងឺ​នេះ​ថែមទៀត ។​

•- ចូរ​ជ្រើសរើស​គ្រាប់​ធញ្ញជាតិ ញ៉ាំ​ឱ្យបាន​ច្រើន​
•- ញ៉ាំ​បន្លែ និង​ផ្លែឈើ​គ្រប់ ប្រភេទ​ឱ្យបាន​ច្រើន​
– •​ចៀសវាង​ការ​ញ៉ាំ​អាហារ កៃ​ឆ្នៃ​ដែលមាន​ជាតិ​ខ្លាញ់ Trans Fats
– •​អាហារ​ប្រៃ ផ្អែម និង​ខ្លាញ់ អាច​ញ៉ាំ​ម្តងម្កាល​បាន​
– •​ចូរ​ឈប់​ញ៉ាំ​ភ្លាម​នៅពេល អ្នក​ឆ្អែត ៨០​ភាគរយ​ហើយ​
– •​បង្កើន​ថាមពល​រាងកាយ តាមរយៈ​ការ​ញ៉ាំ​អាហារ​តិចៗ​ជា​រៀង រាល់​៣​ទៅ​៤​ម៉ោង​ម្តង ៕​ ដោយ: www.health.kh.com