មាន​ជំងឺ​អញ្ចាញធ្មេញ​គួរតែ​សម្គាល់​មូលហេតុ​ទាំងនេះ​ផង​

1012
ចែករម្លែក

​ជំងឺ​អញ្ចាញធ្មេញ ប្រហែល​មាន រោគសញ្ញា​ច្រើន ចាប់ពី​ការ​ហើម​អញ្ចាញធ្មេញ​រហូតដល់​ក្លិន មាត់អាក្រក់ និង​ស្រៀវធ្មេញ ។ ជំងឺ​នេះ​ចាប់​ផ្តើមឡើង ជាមួយនឹង​ការ​កកកុញ​របស់​បាក់តេរី ក្នុង​មាត់​។ មេរោគ​តូចៗ​ដែល​ប្រមូលផ្តុំ គ្នា​ជាមួយនឹង​ទឹករំអិល​និង​ភាគល្អិត ផ្សេងៗ​ទៀត ដើម្បី​បង្កើតជា​កំណក​ជាប់ ធ្មេញ ។
​ ​
​ការ​ដុះ​សម្អាត​ធ្មេញ​និង​ប្រើ អំបោះ​រូស​ធ្មេញ​នឹង​ជួយ​សម្អាត​កំណក នេះ​បាន ប៉ុន្តែ​បើសិន​ជាមាន នៅ​សេស សល់​វា​ច្រើនតែ​ធ្វើឱ្យ​រឹង​ទៅៗ​។ ការ​កក ជា​កំណក​នេះ​អាច​នាំឱ្យមាន​ជំងឺ​អញ្ចាញ ធ្មេញ​បាន ។
​ ​
​យ៉ាងណាមិញ​កត្តា​ខាងក្រោម នេះហើយ គឺជា​មូលហេតុ​ដែលនាំឱ្យ​អ្នក​ប្រឈម​នឹង​ជំងឺ​អញ្ចាញ ធ្មេញ​កាន់ តែ​ខ្លាំង​៖
-​អនាម័យ​មាត់​ធ្មេញ​មិនត្រូវ​ល្អ​និង មិន​ទៅ​ជួប​ពេទ្យធ្មេញ​ពិនិត្យ​ជា​ទៀងទាត់​
-​ជក់បារី​
-​កំពុងតែ​លេបថ្នាំ​ព្យាបាល ជំងឺ​អ្វីមួយ​
-​បម្រែបម្រួល​អ័រម៉ូន​
-​ជំងឺ​ជាច្រើន​ដូចជា​ជំងឺអេដស៍ ជំងឺ​ទឹកនោមផ្អែម​និង​មហារីក ៕ ដោយ​: health.com.kh​