មាន​ជ​ងឺ​ប្រចាំកាយ​បុរស​ម្នាក់​ចាក់​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​ទូរស័ព្ទ​ហៅ​ប៉ូលិស​ជួយ​ដឹក​ទៅ​ពេទ្យ​

112
ចែករម្លែក

ដោយ​៖ ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បុរស​ម្នាក់​បាន​យក​កូនកាំបិត​ចិតបន្លែ​ចាក់​ដោត​នៅលើ​ពោះ ជិត​ចុងដង្ហើម​ប៉ង​សម្លាប់ខ្លួន​តែ​មិន​ស្លាប់​ហើយ​ឈឺចាប់​ពេក​ក៏បាន​ប្រញាប់​ហៅ​ទូរស័ព្ទ​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​រមៀត​ឱ្យជួយ​ដឹក​ខ្លួន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ឯក សៅ​សារឿន​អធិការនគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​៖​បុរស​នោះ​មានឈ្មោះ​នួន ចៅ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​អំពី​មូលហេតុ​នៃ​អត្តឃាត​នេះ​សាច់ញាតិ​ជនរងគ្រោះ​បាន​និយាយថា​៖​បុរស​នេះ​ទោះ​ជាមាន​សាច់ឈាម​ដូចជា​ទ្រលុក​ក៏​តាមពិត​គាត់​មាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​ស្លាប់​មួយ​ចំហៀង​ខ្លួន​រយៈពេល​៣​ឆ្នាំ​មកហើយ​៕S/

​រូបថត ៖ បុរស​មានឈ្មោះ​នួន ចៅ ឈឺ​រាំ​ុ​រ៉ៃ​យល​កាំបិត​ស្រួច​ចាក់​ពោះ​លិច មិន​ស្លា​បើ​ហៅ​នគរបាល​អោយ​ដឹក​ទៅ​ពេទ្យ (​រូប​៖ ប​.​ជ័យ​)​