មាន​ដឹង​អត់ថា​ផ្លែ​ឪឡឹក​អាចជួយ​ឱ្យ​សក់​លូតលាស់​ល្អ​បាន​!

1107
ចែករម្លែក

​តើ​អ្នកមាន​ដឹង​ទេ​ថា ផ្លែ​ឪឡឹក គឺមាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់ សុខភាព​សក់ ជាពិសេស​នៅពេល​ញ៉ាំ​វា និង​យក​វា​ទៅ​លាប​លើ​សក់​តែម្តង​។ ជាតិ​ទឹក​ដ៏​ច្រើន​ដែលមាន​ក្នុង ផ្លែ​ឪឡឹក នឹង​បង្កើត​នូវ​ភាព​អស្ចារ្យ​សម្រាប់​សក់ អ្នក​បាន​។ ផ្លែ​ឪឡឹក​សម្បូរ​ទៅដោយ​ជាតិ ប៉ូ​តា​ស្យូ​ម កាលស្យូម វីតាមីន B 6, C ៘ វីតាមីន C ដ៏​ខ្ពស់​ក្នុង​ផ្លែ​ឪឡឹក​អាច ជួយ​ដល់​សក់​ឱ្យមាន​សុខភាព​ល្អ​បាន​។​
​ ​
​ជំរុញ​ដល់​ការលូតលាស់​សក់​
​ផ្លែ​ឪឡឹក​ផ្ទុក​ទៅដោយ​សារធាតុ Citrulline ដែលជា​អាស៊ីតអាមីណេ​មួយ​ប្រភេទ​នឹង​បំប្លែង ទៅជា Arginine ក្នុង​រាងកាយ ហើយ​វា​ក៏​ជា​សារធាតុ ត្រៀមខ្លួន​ទៅជា​ណៃ​ទ្រិ​ច​អុកស៊ីត​ក្នុង ការជំរុញ​ដល់​សរសៃឈាម​រីក​ធំ​ដែរ​។ សរសៃឈាម​ទាំងអស់​ក្នុង​រាងកាយ មនុស្ស​យើង រួមទាំង​ស្បែកក្បាល​ផង ដែរនោះ សុទ្ធតែ​ត្រូវការ​មាន​សុខភាព ល្អ ទើប​ធ្វើការ​បានល្អ​បំផុត​។ នៅពេល សរសៃឈាម​នៅ​ស្បែកក្បាល​ទៅជា រីក​ធំ វីតាមីន​និង​ជីវិត​ដែលជា​តម្រូវការ នោះ​នឹង​អាច​ជួសជុល​និង​ផលិត​សារធាតុ Keratin ដែល​ជំរុញ​ដល់​ការ​ដុះ​សក់​ប្រកបដោយ សុខភាព​ល្អ​បាន​ហើយ​។

​បង្ការ​ការ​បែក​ចុង​របស់​សក់ និង​ជ្រុះ​សក់​
​ប្រេង​គ្រាប់​ផ្លែ​ឪឡឹក ដែល​គេ ស្គាល់​ថា Kalahari Oil ផ្ទុក​ទៅដោយ​សារធាតុ​ជាច្រើន ដែល​ប្រឆាំង​ការ​រលាក និង​អង់​ទី​អុកស៊ីដ​ង់​ដែល​ជួយ​បង្កើន​របត់ ឈាម​រត់​នៅ​ស្បែកក្បាល ព្រមទាំង​ផ្តល់ សំណើម​បាន​ថែម​ទៀតផង​។ កាលណា ឈាម​ទៅដល់​ស្បែក ក្បាល​កាន់តែច្រើន ចំនួន​នៃ​ការ​ជ្រុះ​សក់​ក៏​តិច​ដែរ​។​

ផ្តល់​សំណើម​ដល់​សរសៃសក់​
​ធាតុ​ផ្សំ​មួយ​របស់​ផ្លែ​ឪឡឹក គឺ​វា ជា​អាហារ​ដែល​ផ្តល់​សំណើម​ល្អ​បំផុត​។ ក្រៅពី​អាស៊ីត អា​មី​ណេ វីតាមីន និង​ទឹក ផ្លែ​ឪឡឹក​មាន​ជីវជាតិ​ច្រើន​ដែល​អាច​បង្គ្រប់​ជាតិ​ទឹក​ដល់​សក់ បាន​ពី​ខាងក្នុង ចេញមក​វិញ​។ ការ​ញ៉ាំ​ផ្លែឈើ​នេះ​ទៀង ទាត់​នឹង​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ ព្រមទាំង​សរសៃសក់​ផងដែរ ៕ ដោយ​: health.com.kh