មាន​បញ្ហា​បាក់​ទឹកចិត្ត​គួរ​ធ្វើ​អ្វីខ្លះ និង​មិនគួរ​ធ្វើ​អ្វីខ្លះ​?

1393
ចែករម្លែក

​ការបាក់​ទឹកចិត្ត​ត្រូវបាន​គេ ចាត់ទុកថា ជា​ជំងឺផ្លូវចិត្ត​មួយ​ដែល​និយាយ​អំពី​អារម្មណ៍​នៃ​ការ កើតទុក្ខ បាត់បង់ ឬ​ខឹង ដែល​វា​រំខាន​ដល់​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​។ មនុស្ស​យើង អាច​ជួប​អាការ​បាក់​ទឹកចិត្ត​តាមរបៀប ខុសៗ​គ្នា​។ វា​ប្រហែលជា​រំខាន​ដល់ ការងារ​ប្រចាំថ្ងៃ ដែលជា​ហេតុនាំឱ្យ បាត់បង់​ពេលវេលា និង​បន្ថយ​លទ្ធភាព ការងារ​ផង​។ វា​ក៏​អាចមាន ឥទ្ធិពល ទៅលើ​ទំនាក់ទំនង និង​កើត​ជំងឺ​រ៉ាំរ៉ៃ មួយចំនួនទៀត​។
​ ​
​យក​ល្អ​គួរតែ​យល់ថា ការ​មាន អារម្មណ៍​អស់សង្ឃឹម​ក្នុង​ពេលវេលា ណាមួយ គឺជា​រឿង ធម្មតា​នៃ​ជីវិត​។ ការពិបាក​ចិត្ត និង​ខូចចិត្ត​កើតឡើង លើ​មនុស្ស​គ្រប់ៗ​គ្នា ប៉ុន្តែ​បើសិនជា​អ្នក មាន​អារម្មណ៍​ថា ខ្លួនឯង​គួរឱ្យ​អាណិត ខ្លាំង ឬ​អស់សង្ឃឹម​ខ្លាំង​ខុសធម្មតា អ្នក​គួរ តែ​អាច​ដោះស្រាយ​នឹង​ការបាក់​ទឹកចិត្ត​វិញ ទៅ​។ ការបាក់​ទឹកចិត្ត​ត្រូវបាន​គេ ចាត់ទុក ថា ជា​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អាច​នឹង​ធ្ងន់​ទៅៗ បើសិនជា​មិនមាន​ការព្យាបាល​ត្រឹមត្រូវ​ទេ​។
​ ​
អ្វីដែល​អ្នក​គួរ​ធ្វើ​៖
-​ឱ្យ​គ្រូពេទ្យ​ព្យាបាល​៖ គ្រូពេទ្យ អាច​នឹង​ចេញ​ជា​ថ្នាំ​ប្រឆាំង​ការបាក់ ទឹកចិត្ត ដើម្បី​ព្យាបាល បញ្ហា ដែល​កំពុងតែ​កើតមាន​ក្នុង​ខួរក្បាល​មក​ល្អ​វិញ​
-​ការព្យាបាល​ជាមួយនឹង​ការ ពន្យល់​អារម្មណ៍​៖ វា​អាចជា​វិធី​ព្យាបាល ដោយ​ការនិយាយ ដើម្បីឱ្យ​អ្នកជំងឺ ចៀសផុត ឬ​លែង​គិត​អំពី​អារម្មណ៍ អវិជ្ជមាន​ថែមទៀត​
-​ហាត់ប្រាណ​៖ ចូរ​កំណត់ គោលដៅ​ហាត់ប្រាណ​ឱ្យបាន​៣០​នាទី​ចំនួន​៣​ទៅ​៥​ថ្ងៃ​ក្នុង​មួយ សប្តាហ៍​។ ការ ហាត់ប្រាណ​នេះ នឹង​បង្កើន​អ័រម៉ូន​ដែល ជួយ​ធ្វើឱ្យមាន​អារម្មណ៍ល្អ​វិញ​
-​រៀន​និយាយថា ទេ​៖ ការដែល មាន​អារម្មណ៍​នឿយហត់ និង​ថប់​អារម្មណ៍​ខ្លាំង​អាច ដោយសារតែ​អ្នក ចេះតែ​ទទួលយក​សំណើ​របស់គេ​ច្រើន ពេក​។ ដូច្នេះ​វា​គួរតែ​ដល់ពេល និយាយ ថា ទេ ខ្លះ​ហើយ បើសិនជា​ចង់ឱ្យមាន អារម្មណ៍​ធូរស្រាល​ឡើងវិញ​
-​ប្រើ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​៖ អាស៊ី​ខ្លាញ់​ដ៏​ពិសេស​នេះ​ល្អ​បំផុត​ក្នុងការ ពង្រឹង​ដល់​សុខភាព ខួរក្បាល និង អភិវឌ្ឍន៍​សរសៃប្រសាទ​។ ការបន្ថែម អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក្នុង​របប​អាហារ ប្រហែលជា​ជួយ​បន្ថយ​អាការ​នៃ​ការ បាក់​ទឹក​ចិត្តបាន​
-​វីតាមីន B៖ វីតាមីន B12 និង B6 គឺជា​វីតាមីន​ដ៏​សំខាន់​សម្រាប់ សុខភាព​ខួរក្បាល​។ នៅពេល​ចំនួន វីតាមីន​ព​ក្នុង​ខ្លួន​ចុះ​ទាប​អ្នក​ក៏​ប្រឈម នឹង​ការបាក់​ទឹកចិត្ត​ក៏​ខ្ពស់​ដែរ​។
​ ​
អ្វីដែល​មិនគួរ​ធ្វើ​៖
-​ញ៉ាំ​គ្រឿង​ស្រវឹង​៖ ការ​ញ៉ាំ គ្រឿង​ស្រវឹង​ញឹកញាប់ អាចធ្វើឱ្យ​ការបាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ ហើយ​អ្នក ដែល​បាក់​ទឹកចិត្ត ហើយ​ទំនងជា​អាច ញ៉ាំ​គ្រឿង​ស្រវឹង​ខុស​គោលដៅ ឬ​អាច នឹង​ញៀន​គ្រឿង​ស្រវឹង​ផង ៕ ដោយ​៖ health.com.kh​