មាន​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​បាន​ជិះ​រថយន្តក្រុង​ឥតគិតថ្លៃ​ទៅ​ស្រុកកំណើត​ក្នុង​ឧិ​កាស​ភ្ជុំបិណ្ឌ​

873
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ ក្នុង​រយះពេល​៥​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​នាក់​បាន​ជិះ​រថយន្តក្រុង​សាធារណៈ​ឬ​(Citybus)​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទៅ​ស្រុកកំណើត​ដោយ​មិន​គិតថ្លៃ​ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១១​តុលា​នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១១​តុលា​នេះ ។​
​ ​លោក​បន្តថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​រថយន្តក្រុង​ចំនួន​២១៥​គ្រឿង​សំរាប់​បំរើ សេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត​ក្រុង​នានា និង​ពី​ខេត្ត​ក្រុង​មក​រាជធានី​ភ្នំពេញ​វិញ​ក្នុង​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ដើម្បី​សំរួល​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត​នា​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​តាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ​ការគិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​រថយន្ត​ទាំង​២១៥​គ្រឿង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បែង​ចែកជា​២​ផ្នែក​គឺ​១​ផ្នែក​ចំនួន​៩៥​គ្រឿង​សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ក្នុង​រយះពេល​៣​ថ្ងៃ​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១០​តុលា​,​ចំណែក​១​ផ្នែក​ទៀត​មាន​រថយន្ត​១២០ គ្រឿង​សំរាប់​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តា​ខេត្ត និង​ពី តាម​បណ្តា​ខេត្ត​មក​រាជធានី​ភ្នំពេញ​វិញ​តាម​តំរាយ​ផ្លូវជាតិ​លេខ​១,​លេខ​២,​លេខ​៣ លេខ​៤,​លេខ​៥,​លេខ​៦,​លេខ​៧​និង​ផ្លូវជាតិ​លេខ​៨​ដែល​បានធ្វើ​ឲ្យិ​ប្រជាព​លត​រដ្ឋ អ្នកទទួល​សេវា​រថយន្តក្រុង​នេះ​បង្ហាញ​ពី​ក្តីសប្បាយ​រីករាយ​នឹង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​តេ​ជោ​នាយករ​ដម​ន្ត្រី ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បានរៀបចំ​រថយន្តក្រុង​សំរាប់​ប្រជាពលរដ្ឋ​ជិះ​ទៅមក​ស្រុកកំណើត​ដោយ​មិន​យកប្រាក់​។
​គួរ​បញ្ជាក់ថា​៖​ក្រៅពី​ការ​ជិះ​រថយន្តក្រុង​មិន​គិតថ្លៃ​សំរាប់​បុណ្យ ភ្ជុំបិណ្ឌ​នេះ កន្លងមក​ថ្មីៗ​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ធ្លាប់បាន​ប្រកាស​ហើយ​ថា​៖​រាជរដ្ឋាភិបាល​បានសំរេច​ពន្យា​ពេល​នៃ​ការយក​ប្រាក់​ថ្លៃ​សំបុត្រ​ជិះ​កាណូត​លឿន​ភ្នំពេញ​.​តាខ្មៅ​។​និង​សំរាប់​ជិះ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយ ប៉ែត ស៊ីសុផុន ខេត្តបន្ទាយមានជ័យ​ដោយ​ឆ្លងកាត់​ខេត្តកណ្តាល​,​កំពង់ឆ្នាំង​,​ពោធិសាត់ បាត់ដំបង និង​បន្ទាយមានជ័យ​រហូតដល់​ដំណាច់ឆ្នាំ​២០១៨៕