មាន​ផ្ទៃពោះ​ហើយ​គួរតែ​ឈប់​ស្លៀកខោ​ខូវប៊យ​ឬ​?

273
ចែករម្លែក

គ្មាន​ការសិក្សា​ណាមួយ​ដែល​និយាយ​ច្បាស់លាស់​អំពី​ការ​ស្លៀកខោ​ខូវប៊យ​ក្នុងពេល​មាន​ផ្ទៃពោះ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ម្តាយ ឬ​ទារក​ក្នុង​ផ្ទៃ​នោះទេ​។ ប៉ុន្តែ​មានការ​ហាម​ខាត់​ជាច្រើន ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើតាម​នៅពេល​ជ្រើសរើស​សម្លៀក បំពាក់​។ ស្ត្រី​មិនបាន​ដឹង​ការ ពិត​មួយ​ដែលថា ស្បូន​អាច​ធន់​នឹង​សម្ពាធ​ច្រើនណាស់ និង​ការពារ​ទារក​មិន​ឲ្យ​មាន​របួស​ឡើយ​។ ក្រៅពីនេះ វា​ក៏​ផ្ទុក​ទៅដោយ​ទឹកភ្លោះ​ដើម្បី​ការពារ​ទារក​ពី​សម្ពាធ​ខាងក្រៅ​ផងដែរ​។ ដូច្នេះ​ការ ស្លៀកខោ​ខូវប៊យ​មិនមាន​ដាក់​សម្ពាធ​អ្វី​ច្រើន​លើ​ស្បូន​ទេ តែ​យក​ល្អ​គួរតែ​ចាំ​រឿង​មួយចំនួន​តូច​ថា នៅពេល​ជ្រើស រើស​ខោ​ខូ​យ​ប៊ូ​យ​ស្លៀក​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី​គួរតែ​ធ្វើ​រឿង​ដូចខាងក្រោមនេះ​៖

ទិញ​ខោ​ខូវប៊យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​

​វា​មិនមែនជា​ខោស​ខូវប៊យ​ធម្មតា​ទេ ប៉ុន្តែ​គឺ​សម្រាប់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​ដែល​អាច​កាត់ បន្ថយ​សម្ពាធ​នៅលើ​ពោះ​បាន​។ ដូច្នេះហើយ ការទិញ​ខោ​ទាំងនេះ​មក​ស្លៀក​នឹងមិន​ប៉ះពាល់ អ្វី​អាក្រក់​ឡើយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​។

​ចៀសវាង​ខោ​ខូវប៊យ​ដែល​តឹង​

​នៅ​ត្រីមាស​ទី​ពីរ និង​ទី​បី ទារក​នឹងមាន​ការលូតលាស់​ខ្លាំង​។ នៅពេល​នេះដែរ​ស្ត្រី​ដែល​ស្លៀក ខោ​ខូវប៊យ​ច្រើនតែ​ធ្វើ​ដើម្បី​លាក់បាំង​ការរីក​ធំ​របស់​ក្បាលពោះ​តែម្តង ប៉ុន្តែ​មិន ត្រូវ​ធ្វើបែបនេះ ឡើយ​។ បើសិនជា​អ្នក​នៅតែ​ចង់​ស្លៀក​វា​ទៀត​នោះ គួរតែ​ជ្រើសរើស​ទំហំ​ដែល​ធំ​។

និយាយថា​ទេ​ចំពោះ​សម្លៀកបំពាក់​តឹងៗ​

​វា​មិន​ខុសគ្នា​នឹង​ខោ​ខូវប៊យ​ទេ គឺ​ត្រូវ​ចៀសវាង​ការ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​តឹងៗ​ព្រោះ​វា អាច​កាត់បន្ថយ​របត់​ឈាម​រត់​សម្រាប់​ម្តាយ និង​កូន​បាន​។ ការពាក់​ខ្សែក្រវាត់​ក៏​អាច​ប៉ះពាល់ ដល់​របត់​ឈាម​រត់​ដែរ​។

ត្រូវមាន​អនាម័យ​ជា​មូលដ្ឋាន​

​មានឱកាស​ច្រើនណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ឆ្លង​រោគ​ផ្សិត​បើសិនជា​មិនមាន​អនាម័យ​មូលដ្ឋាន​ត្រឹមត្រូវ​។ ហើយ​បើសិនជា​ស្លៀកខោ​ខូវប៊យ​តឹង​ពេក​ទៀត​វា​អាច​បណ្តាល​ឲ្យ​មានការ បញ្ចេញ​ទឹករំអិល​នៅ​ទ្វារមាស​កាន់តែខ្លាំង​ដែល​ប្រឈម​នឹង​រោគ​ផ្សិត​កាន់តែ​ខ្ពស់​ព្រមទាំង​អាច គ្រោះថ្នាក់​ដល់​ម្តាយ និង​កូន​ទៀតផង​៕ ដោយៈ health.com.kh