មាន​ផ្ទៃពោះ​ហើយ​នៅ​ពកូន​ថែមទៀត មាន​សុវត្ថិភាព​ដែរ​ទេ​?

341

​បើសិន​វា គឺជា​ការ​មាន​ផ្ទៃពោះ ដំបូង​របស់​អ្នក​មនុស្ស​គ្រប់គ្នា​នៅ​ជុំវិញ ខ្លួន​នឹងមិន​បណ្តោយឱ្យ​អ្នក កាន់​អ្វី​ទាំង អស់​ដែល​ធ្ងន់ៗ​ឡើយ ប៉ុន្តែ​បើសិនជា​អ្នក មានកូន​តូចៗ​ដែល​ចេះ​ដើរ​តេសតាស ហើយ​វា​ពិតជា​ពិបាក​ណាស់​ក្នុងការ ដែល​មិន​ព្រម​ព​គេ​នោះ​។​
​ ​
​ដូច្នេះ​តើ​វា​មាន​សុវត្ថិភាព​ដែរ​ទេ ក្នុងការ​ពកូន​ចេះ​ដើរ​តេសតាស ទាំង​ខ្លួន​កំពុង​តែមាន​ផ្ទៃពោះ​ទៀត នោះ​? ជាធម្មតា​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ ចៀសវាង​ការលើក​របស់របរ ដែល​ធ្ងន់ៗ ។ ករណី​ភាគច្រើន ក្នុងពេល​មាន ផ្ទៃពោះ គឺអាច​កាន់​របស់រប​រ​ទម្ងន់ ក្រោម​២៧​គីឡូក្រាម ។ សម្រាប់​ក្មេង តូចៗ​ដែល​ចេះ ដើរ​តេសតាស គឺ​មិន ចូលក្នុង​អ្វីដែល​ហាមប្រាម​ឡើយ ។ នៅពេល​អ្នក​ឈានដល់​ត្រីមាស​ទី​បី​ហើយ យក​ល្អ​គួរតែ​កាត់បន្ថយ​ការ​ពកូន​តូចៗ នេះហើយ​។​
​ ​
​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ នឹង​ផលិត​អ័រម៉ូន Relaxin ដែល​ធ្វើឱ្យ សន្លាក់​ធូរ​រហូតដល់​១០​ដង ដើម្បី​ងាយ ស្រួល​ក្នុងពេល​សម្រាលកូន ។ អ្នក​អាច នឹងមាន​អារម្មណ៍​ឈឺចាប់​នៅក្នុង​សន្លាក់ និង​រលាក​នៅពេលដែល​អ្នក​ដាក់​សម្ពាធ ទៅលើ​សន្លាក់​ច្រើនពេក ។ នៅពេល​ពោះ​កាន់តែ​ធំ​ទៅៗ ទំនាញផែនដី​ក៏ ដាក់​ទៅលើ​ជើង​កាន់តែខ្លាំង​ដែរ ។ ហេតុ​ដូច្នេះហើយ​អ្នកនឹង​ងាយ​ដួល និង ពិបាក​លើក​ពកូន​តូចៗ​ណាស់ ។​
​ ​
​គន្លឹះ​ដែល​ត្រូវ​ចងចាំៈ​
១-​ស្តាប់​នូវ​ប្រតិកម្ម​របស់​រាង កាយ​ផង​នៅពេល​មាន​បញ្ហា​
២-​ចូរ​លើក​កាន់ ឬ​ពកូន​ដោយ សុវត្ថិភាព​
៣-​ចូរ​ប្រុងប្រយ័ត្ន បើសិនជា អ្នកមាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ ហើយ​
៤-​អ្វីដែល​កាន់តែ​សំខាន់ គឺ​មិន ត្រូវ​ខំប្រឹងប្រែង​ខ្លាំងពេក​ទេ ៕ ដោយៈ www.health.com.kh​