មាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត គួរ​ធ្វើ​ម៉េច​?

1245
ចែករម្លែក

ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​គួរតែមាន​ការប្រុងប្រយ័ត្ន​ច្រើន​ដើម្បី​ប្រាកដថា ទាំង​ម្តាយ និង​កូន​មាន​សុខ​ភាពល្អ​ក្នុងពេល​មាន​ផ្ទៃពោះ​។

​ការដែល​ជាតិ​ស្ករ​ក្នុង​ឈាម​ម្តាយ​ឡើង​ខ្ពស់​អាច​រំខាន​ដល់​ការលូតលាស់​របស់​ទារ​ក​ក្នុង​ផ្ទៃ ដែលជា​ហេតុ​នាំ​ឲ្យ​កូន​កើតមក​ខូច​អវៈយវៈ ឬ​រលូត​បាន​។ រឿងនេះ​កើតឡើង​ជាពិសេស និង​ពិត​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​។ ដូច្នេះ​អ្វីដែល​ស្ត្រី​មាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​ទៀត​គួរតែ​ធ្វើ​ដើម្បី​មាន​សុខភាព​ល្អ​នោះ​មានដូចជា​៖
– ធ្វើយ៉ាងណា​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​ធម្មតា​មុនពេល និង​ក្នុងពេល​មាន​ផ្ទៃពោះ​
– ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​
– ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ល្អ​
– ហាត់ប្រាណ​ជា​ទៀងទាត់ ដោយមាន​ការណែនាំ​ពី​គ្រូពេទ្យ​ត្រឹមត្រូវ​ផង​
– លេបថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដែល​ធ្វើ​ទៅតាម​ការណែនាំ​ពី​គ្រូពេទ្យ​
– ឈប់​ជក់បារី​
– លេបថ្នាំ​អាស៊ីត​ហ្វូ​លិ​ក និង​ថ្នាំ​វីតាមីន​ចម្រុះ​ទៅតាម​ការណែនាំ​ពី​គ្រូពេទ្យ​៕ www.health.com.kh / ប្រែ​សម្រួល​៖ វេជ្ជ​. ម៉េង សុខ​សៀន​