មាន​ព័ត៌មាន​ថា នី​ម៉ា សោកស្តាយ​ដែល​បាន​ចាក​ចេញពី​ក្លិប​បា​សេ​ឡូ​ណា​

261

​ខ្សែប្រយុទ្ធ នី​ម៉ា (Neymar) បានធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល នៅពេល​កីឡាករ​រូបនេះ​បាន​ផ្ទេរ​ពី​ក្លឹប​បា​សេ​ឡូ​ណា មក​ចូលរួម​ជាមួយ​ក្លិប PSG ក្នុងតម្លៃ​ផ្ទេរ ២០០​លាន​ផោន​។​
​ ​
​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ល្បីល្បាញ​មែនទែន​នៅ​ប្រទេស​បារាំង ដោយ​ជួយ​ឲ្យ​ក្រុម PSG ឈរ​នៅលើ​កំពូល Ligue 1 ហើយ​កីឡាករ​រូបនេះ​រកបាន​៧​គ្រាប់​និង​បង្កើត​ឱកាស​៥​លើក​។​
​ ​
​ទោះបីជា​យ៉ាងណា ថ្មីៗ​នេះ មានការ​លើកឡើងថា កីឡាករ​រូបនេះ​មិន​សប្បាយចិត្ត​ជាមួយនឹង​អ្នកចាត់ការ អូ​ណៃ អេ​មឺ​រី (Unai Emery) ដែល​ការហ្វឹកហាត់​របស់​គ្រូបង្វឹក​រូបនេះ​ហាក់ដូចជា​ធុញទ្រាន់​។​
​ ​
​នៅពេលនេះ បណ្តាញ​ព័ត៌មាន Beteve លើកឡើងថា នី​ម៉ា​ចាប់ផ្តើម​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត ចាក​ចេញពី​ពហុកីឡាដ្ឋាន Nou Camp ។​
​ ​
​ទ្វី​ត​ធើ​មួយ​សរសេរថា “​នី​ម៉ា​: យើង​យល់ថា កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​សោកស្តាយ​ចំពោះ​ការចាកចេញ ពី​ក្លឹប​បា​សេ​ឡូ​ណា និង​នឹកឃើញ​ឆាកជីវិត​ជាមួយ​បា​សេ​ឡូ​ណា​”​។​
​ ​
​អ្នក​ផ្សេងទៀត​និយាយថា “​នី​ម៉ា​: កីឡាករ​បាល់ទាត់​រូបនេះ​មិន​សប្បាយចិត្ត​ជាមួយនឹង​លោក អេ​មឺ​រី និង​វិធីសាស្ត្រ​បង្វឹក​របស់លោក​។ មាន​អារម្មណ៍​មិន​ស្រណុកចិត្ត​នៅ​ទីក្រុង​ប៉ារីស​”​។​
​ ​
​ព័ត៌មាន​នេះ​ប្រាកដ​ណាស់​នឹងធ្វើ​ឲ្យ​អ្នកគាំទ្រ​បា​សេ​ឡូ​ណា​ជាច្រើន​សប្បាយចិត្ត ដែល​ចាត់ទុក​កីឡាករ​រូបនេះ​ថា ជា​ជន​ក្បត់​ដែល​សម្រេចចិត្ត​ចូលរួម​ជាមួយ​ក្រុម PSG ។​
​ ​
​ការខកចិត្ត​របស់​កីឡាករ​រូបនេះ​អាច​យល់បាន​តាមរយៈ​កាត​ក្រហម អំឡុងពេល​ក្រុម PSG ប្រកួត​ស្មើ​២-២ ជាមួយ​ក្រុម Marseille ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ នី​ម៉ា (Neymar)