មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​ចំ​ខ្លះ តែ​ស្រូវ​ជាង​៤​ម៉ឺនហិកតា​នៅ​​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះរាំងស្ងួត

153
ចែករម្លែក
មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​ចំ​ខ្លះ តែ​ស្រូវ​ជាង​៤​ម៉ឺនហិកតា​នៅ​​ប៉ះពាល់​និង​ខូចខាត​ដោយ​គ្រោះរាំងស្ងួត

ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យក្នុងសប្តាហ៍ទី២នៃខែសីហាឆ្នាំ២០១៩​កន្លងមកនេះ មានភ្លៀងធ្លាក់ឡើងវិញចំខ្លះ តែស្រូវជាង៤មឺុនដែលមើលទៅក្រហមខ្លោចពេញវាលស្រែនៅប៉ះពាល់និងខូចខាតដោយគ្រោះរាំងស្ងួតនៅគ្រប់ស្រុកក្រុងទាំង៩នៅខេត្តបន្ទាយមានជ័យបន្តរងការគម្រាមកំហែង ។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចជំនាញព្រមទាំងប្រជាកសិករអោយដឹងកាលពីល្ងាចថ្ងៃទី១១ខែសីហាថា : កាលពីចុងសប្តាហ៍មុននិងថ្ងៃទី១១ខែសីហាឆ្នាំ២០១៩ នៅបន្ទាយមានជ័យ ដោយសារឥទ្ធិពលវិសម្ពាធក្នុងតំបន់និងក្នុងប្រទេសកម្ពុុជា ក៏មានភ្លៀងធ្លាក់ឡើងវិញនៅស្រុកភូមិ វាលស្រែចម្ការខ្លះៗឡើងវិញ ។
ប្រភពខាងលើបានត្រកអរក្រែលែងនឹងអំណោយផលពីធម្មជាតិនេះផង និងនៅបារម្ភផងថា កម្រឹតទឹកភ្លៀងរាយប៉ាយកម្រឹតមធ្យមនិងបង្គរ មិនអាចអោយមានទឹកដក់គល់ស្រូវនោះទេគឺបានត្រឹមជួយស្រូវដែលផលប៉ះពាល់ អាចរស់ឡើងវិញ តែមិនអាចលូតលាស់មានដើមដងល្អឡើយ ។ ឯត្រង់វាលស្រែស្រូវដែលខូចខាតក៏មិនទាន់អាចយកពូជទៅដាំដុះស្តារនៅឡើយដែរ ។

សូមរំលឹកថា យោងរបាយការណ័មន្ទិរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត​បន្ទាយមានជ័យអោយដឹងថា : ពីដើមវគ្គដល់សប្តាហ័មុន ក្នុងខេត្តនេះ ដំណាំស្រូវរងប៉ះពាល់កើនដល់ជាង៤មឺុនហិចតាលើផ្ទៃដីដំណាំស្រូវដែលអនុវត្តបានចជាង២,៥សែនហិចតា នៅ៣៨ឃុំ សង្កាត់លើ៦៥ នៃគ្រប់ស្រុកក្រុង ។
កន្លងមកនេះក្នុងចំណោមផ្ទៃដីស្រូវដែលអនុវត្តបាននិងរងប៉ះពាល់គឺនៅស្រុកមង្គលបូរីអនុវត្តបានក៏ច្រើនជាងគេ ប៉ះពាល់ក៏ច្រើនជាងគេ ។
បន្ទាប់មកក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃស្រុក ស្វាយចេក ៕