មាន​លុយ​១​ពាន់​ដុល្លារ គួរ​ទិញ Galaxy Note 8 ឬ iPhone 7 plus?

1595
ចែករម្លែក
  • 89
    Shares

Galaxy Note 8 ទើប​បង្ហាញខ្លួន​ប៉ុន្មាន​ថ្ងៃមុន​។ ចេញ​ថ្មី ការ​រចនា​ប្លែក បច្ចេកវិទ្យា​គួរសម​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន​ប្រាថ្នា​ចង់​ប្រើ​។ តែ​ទន្ទឹម​នោះ មាន​សំនួរ​រវាង Galaxy Note 8 និង iPhone 7 Plus តើ​គួរ​ជ្រើស​យក​មួយណា​?

​មុន​ឆ្លើយ​សំនួរ​នេះ យើង​មក​មើល​ការប្រៀបធៀប​ពី​គ្រឿង​ក្នុងនៃ​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​បន្តិច​។​

Galaxy Note 8

  • ទំហំ​អេក្រង់ ៦,៣ អ៊ី​ញ Super AMOLED
  • ទំហំ​បង្ហាញ​រូប ២ ៩៦០ x ១ ៤៤០
  • អង្គ​គណនា Snapdragon 835 (2.35GHz និង 1.9GHz, octa-core)
  • RAM ៦GB

  • អង្គ​ផ្ទុក​ទិន្នន័យ ៦៤GB, ១២៨GB និង ២៥៦GB ហើយ​អាច​បន្ថែម MicroSD
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១២ មេ​ហ្គា​ភិ​ច​សែ​ល ថត​វីដេអូ​ដល់​កម្រិត 4K
  • កាមេរ៉ា​មុខ ៨ មេ​ហ្គា​ភិ​ច​សែ​ល​
  • កម្លាំង​ថ្ម ៣ ៣០០mAh
  • មុខងារ​ការពារ​ទឹក IP68
  • តម្លៃ (​បរទេស​) ៩៣០ ដុល្លារ​

iPhone 7 Plus

  • ទំហំ​អេក្រង់ ៥,៥ អ៊ី​ញ LED-backlit IPS LCD
  • ទំហំ​បង្ហាញ​រូប ១ ៩២០ x ១ ០៨០
  • អង្គ​គណនា A10 Fusion
  • RAM ៣GB

  • អង្គ​ផ្ទុក​ទិន្នន័យ ៣២GB, ១២៨GB និង ២៥៦GB
  • កាមេរ៉ា​ក្រោយ​ភ្លោះ ១២ មេ​ហ្គា​ភិ​ច​សែ​ល ថត​វីដេអូ​ដល់​កម្រិត 4K
  • កាមេរ៉ា​មុខ ៧ មេ​ហ្គា​ភិ​ច​សែ​ល​
  • កម្លាំង​ថ្ម ២ ៩០០mAh
  • មុខងារ​ការពារ​ទឹក IP67
  • តម្លៃ (​បរទេស​) ៧៦៩ ដុល្លារ​

​ទោះ​មិនទាន់​ចេញលក់​ក្នុង​ទីផ្សារ ប៉ុន្តែ​ប្រាកដ​ណាស់​តម្លៃ​របស់ Galaxy Note 8 ក្នុងប្រទេស​កម្ពុជា ក៏​មិន​ខុស​ខ្លាំង​ពី​ទីផ្សារ​ខាងក្រៅ​ឡើយ​។ អ្នកត្រូវការ​ការសរសេ​រ ឬ​មើល​ខ្សែភាពយន្ត​តាម​ស្មា​ត​ហ្វូ​ន និង​ចង់បាន​ស្មា​ត​ហ្វូ​ន​ដែលមាន​មុខងារ​សុវត្ថិភាព​ខ្ពស់​ពិតជា​មិន​ខកចិត្ត​ទេ​។ Galaxy Note 8 បាន​ភ្ជាប់​មុខងារ​សុវត្ថិភាព​ជាច្រើន​ដូចជា​ស្កេ​ន​ខ្ចៅដៃ​, ស្កេ​ន​មុខ​, ស្កេ​ន​ភ្នែក​, ចុច​លេខ​សុវត្ថិភាព​, ចុច​អក្សរ​, គូស​ខ្សែ Pattern ហើយ​អាច​ធន់​នឹង​ទឹក​។​

Galaxy Note 8 អាច​ប្រើប្រាស់​ជាមួយ​កាស​ទូទៅ​ដែលមាន​ជើង​ប្រភេទ 3.5mm ដោយផ្ទាល់ ខណៈ iPhone 7 Plus អាច​ប្រើ​កាស​ជាមួយ​គេ​បាន ឬ​សាក​ថ្ម​បណ្ដើរ​ប្រើ​កាស​បណ្ដើរ គឺ​លុះត្រាតែ​ប្រើ​ជាមួយ​ជើង​ជំនួយ​បន្ថែម​។​

iPhone 7 Plus អ្នកប្រើប្រាស់​ជាច្រើនលើក​សរសេរថា​ថត​វីដេអូ និង​រូប Portrait បានល្អ​។ វា​បាន​ភ្ជាប់​មុខងារ​សុវត្ថិភាព​តិចជាង ប៉ុន្តែ​តម្លៃ​ធូរ​ថ្លៃ​ជាង Galaxy Note 8៕​ប្រែ​សម្រួល​៖ រដ្ឋ/sn

​ប្រភព​៖ The Verge /sabay​