មាន​វិបត្តិ​ផ្លូវចិត្ត​បុរស​ម្នាក់​ធ្វើអត្តឃាត​ចងក​សម្លាប់ខ្លួន​

912
ចែករម្លែក

ដោ​យ:​ពស​/​ពោធិ៍សាត់​ ៖ បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន ​ហើយ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​កាលពី​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១១ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅក្នុង​បន្ទ​ប​ដេក​ផ្ទះ​របស់ខ្លួន​ស្ថិត​ ​ក្នុងភូមិ​ស្ពានថ្ម​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​។​

នគរបាលបានឲ្យដឹងថា​ ​អត្តឃាត​ជន​មានឈ្មោះ​ស្រី​ វិសាល ​ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មាន​ប្រពន្ធ​និង​កូន​២​នាក់ ​មានមុខ​រប​រល​ក់​ឥ​វ៉ាន់​ចាប់ហួយ ​តែ​រស់នៅ​ជាមួយ​ឪ​ពក​ម្តាយ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

នគរបាលបាន​ចូលទៅ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ឆ​យ័​សាកសព​ដោយ​បញ្ជាក់ថា ​សាកសព​ពិតជា​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​មែន​។​

នៅក្នុង​បន្ទប់​សាកសព​សម​ត្ត​កិច្ច​បាន​រកឃើញ​កាំភ្លើង​ចំនួន​៣​ដើម​ ក្នុង​នោះ​មាន​កាំភ្លើង​ខ្យល់​វែង​២​ដើម​បាញ់​គ្រាប់​សំណរ​និង​កាំភ្លើងខ្លី​ជរ​បាញ់​គ្រប់​កង់​មួយ​ដើម​។​

ប្រភព​ព័ត៌​មាន​អ្នកជិតខាង​ឲ្យដឹងថា ​ជន​ដែល​ធ្វើអត្តឃាត​អាច​កើតមាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​ជន​នោះ​ ក៏​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ផងដែរ​។​ ចំពោះ​កាំភ្លើង​៣​ដើម​នោះ​សម​ត្ថ​កិច្ច​បាន​ដកហូត​ទុក​ហើយ​៕​B/