មាន​អារម្មណ៍​ថា​ដូច​មាន​ដុំ​ទន់ៗ​នៅក្នុង​ពងស្វាស តើ​វា​ជា​អ្វី​ទៅ​?

2096
ចែករម្លែក

​ខ្ញុំ​អាយុ ១៣​ឆ្នាំ ហើយក៏​បាន រកឃើញ​មាន​ដុំ​ទន់​តូច​មួយ​នៅ​ពង ស្វាស​ខាងស្តាំ​រយៈពេល​ពីរ​ឆ្នាំ​មក ហើយ ។ ការ​នោម ការចេញ​ទឹកកាម និង​អ្វីៗ​ហាក់បីដូច​ជាធម្មតា​ទាំងអស់​។ មិនមាន​ការឈឺ​អ្វី ទាំងអស់ តែ​កាលពី អាយុ​៤​ឆ្នាំ ខ្ញុំ​ធ្លាប់មាន​គីស​តូច​មួយ​នៅ កន្លែង​នោះ ហើយ​យកចេញ​បាត់ ហើយ ។ អ្វី​ដែលជា​បញ្ហា​បន្ថែម​គឺ​មុខ ខ្ញុំ​មាន​មុន​ច្រើនណាស់​។​
​ ​
​ជំងឺ​មុន​គឺជា​អាកា​រៈរ​លាក​មួយ ប្រភេទ​ដែល​កើតឡើង​ទៅលើ​ក្រពេញ សេ​ប៉ូ​ម និង​គល់​រោម ។ ចំពោះ​ដំបៅ របស់​វា​ច្រើនតែ​អាច​កើត​មាននៅ លើ មុខ ក និង​ទ្រូង ។ ប៉ុន្តែ​វា​ក៏​អាច​កើត មាននៅ​តំបន់​ប្រដាប់ភេទ​ដែរ សូម្បីតែ ថង់​ពងស្វាស​ក៏​ចៀស​មិន​ផុត​ដែរ ។​
​ ​
​សរុបមក អាកា​រៈរ​បស់​អ្នក​គឺ​មិន មាន​អ្វី​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​វិធីសាស្ត្រ​តែមួយគត់​ដើម្បី​ច្បាស់​ថា វា​យ៉ាងម៉េច​នោះ គឺ​ទាល់តែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ ។ ខណៈ ពេលដែល​អ្នក​និយាយ​អំពី​រឿងនេះ ជាមួយ​គ្រូពេទ្យ​អំពី​បញ្ហា​មុន​នៅលើ ផ្ទៃមុខ​អ្នក​គួរតែ​អាច​លើក​បញ្ហា​នៅលើ​ពងស្វាស ប្រាប់​គាត់​បានដែរ ៕ ដោយៈ www.health.com.kh