មាន​អា​ការៈពិបាក​ក្នុង​ខ្លួន​គ្រួសារ​ដឹក​យកទៅ​ពេទ្យ​ដួល​ផ្កាប់មុខ​ស្លាប់​កណ្តាលផ្លូវ​

952
ចែករម្លែក

​(​កណ្តាល​)៖ បុរស​ម្នាក់​មាន​អា​ការៈពិបាក​ក្នុង​ខ្លួន​ខ្លាំង​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ បាន​ពាក់​កណ្តាលផ្លូវ ស្រាប់តែ​ផ្កាប់មុខ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ចំណុច​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ​ស្រុក​ស្អាង ខេត្តកណ្ដាល​កាលពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៧ ។

​សមត្ថកិច្ច​ឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ​ចាំង យ៉ាង​តេ​វ ភេទ ប្រុស អាយុ​៤៦ ឆ្នាំ ជនជាតិ​វៀតណាម មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​ហ៊ីង ឃុំ​ព្រែក​ដាច់ ស្រុក​លើកដែក ខេត្តកណ្តាល​។ មក​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​ភូមិ​លេខ​៣ ឃុំ ស្វាយ​រលំ ស្រុក ស្អាង ខេត្តកណ្តាល​មុខរបរ​មេការ សំណង់​នៅក្នុង​រោងចក្រ​ខេ​ម​បូ​។​

​សមត្ថកិច្ច​បន្ថែមថា នៅ​ថ្ងៃកើតហេតុ ជន​គ្រោះ​បាន​ត្អូញ​ប្រាប់​ប្រពន្ធ ឈ្មោះ​ង្វៀង ធី​ឡេ អាយុ​៣៦​ឆ្នាំ ថា​មាន​អកា​រៈ វិលមុខ​ពិបាក​ក្នុង​ខ្លួន​ខ្លាំងណាស់ ពេលនោះ​ក៏​ជិះ​ម៉ូតូឌុប ប្រពន្ធ​ក្នុង​គោលបំណង​ទៅ​ពេទ្យ ពេលទៅដល់​ចំណុច​ជិត ស្ពាន​តាំង​ហ៊ុន ក្នុងភូមិ​លេខ​១ ក៏​ង​ងិ​ត​មុខ ឈប់​ម៉ូតូ​អង្គុយ​នៅលើ​ផ្លូវ ក៏​ផ្កាប់មុខ​ទៅលើ​ផ្លូវថ្នល់​បណ្តាល​ឲ្យ​មាន​ស្នាម​នៅ​ផ្ទៃមុខ​។​ប្រពន្ធ​បាន​លើកដាក់​លើ​ម៉ូតូ​កង់​បី​ទៅដល់ ពេទ្យ​ឯកជន​មួយកន្លែង​នៅ​ក្រុង​តាខ្មៅ ពេលនោះ​លោកគ្រូ​ពេទ្យ បាន​ប្រាប់ថា ដាច់ខ្យល់​ស្លាប់បាត់​ទៅហើយ ប្រពន្ធ​ក៏​ដឹក​សព មក​រោងចក្រ​ខេ​ម​បូ វិញ ។

​ក្រោយពី​ទទួលបាន​ព័ត៌មាន​នៅ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ និង​កម្លាំង​ជំនាញ​ពិនិត្យ​ហេតុ​ស្រុក បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ​សាកសព​ឃើញ​មាន​ស្នាម​នៅលើ​ថ្ងាស ច្រមុះ និង​បបូ​មាត់ (​ដោយសារ​ដួល​ផ្កាប់មុខ​លើផ្លូវ​កៅស៊ូ​)​។ តាម​ការសន្និដ្ឋាន របស់​គ្រូពេទ្យ ជនរងគ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ​។ សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕S/​ដោយ សុផាន់​

មាន​អា​ការៈពិបាក​ក្នុង​ខ្លួន​គ្រួសារ​ដឹក​យកទៅ​ពេទ្យ​ដួល​ផ្កាប់មុខ​ស្លាប់​កណ្តាលផ្លូវ​

#