មាន​អ្នក​ក្លែងបន្លំ​ហ្វេ​ស​ប៊ុ​ក​ដាក់​រូបសម្តេច ទៀ បាញ់ ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល

332
ចែករម្លែក

ដោយ​: ឆាយា​នាថ / ភ្នំពេញ​: Facebook មួយ ឈ្មោះ “Gro Angel” ដោយ​ដាក់​រូប​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​វាយប្រហាររាជរដ្ឋាភិបាល​កម្ពុជា និង​ប្រកាស​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​សម្តេច ទៀ បាញ់ បាន​បដិសេធ​។

​បញ្ហា​នេះ សម្តេច ទៀ បាញ់ ថ្លែង​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៩ នេះ​ថា “​សូម​ជម្រាបជូន​ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា គណនី​ហ្វេ​ស​ប៊ុ​ក (Facebook Account) ឈ្មោះ Gro Angel មិនមែនជាគណនី​ហ្វេ​ស​ប៊ុ​ករបស់ខ្ញុំ​នោះទេ​”​។

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រូបនេះ បន្តថា “​ខ្ញុំ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​រាល់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ Gro Angel នេះឡើយ​។ ហេតុដូច្នេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​”៕ ល​/Ha