តំណាង​ផ្សារ​ទួល​សង្កែ​ប្តឹង​អ្នកគ្រប់គ្រង​ផ្សារ​សុភមង្គលថាលួចតទឹកជិត​៣០​ស៊ីទែន​ទៅដាក់​បន្ទប់​ជួល​

1297
ចែករម្លែក

​ដោយ​៖​កញ្ញា​រស្មី​
​ភ្នំពេញ​៖ តំណាង​ផ្សារ​ទួល​សង្កែ លោកស្រី អាន លេ​ឌី បានសម្រេច​ប្តឹង​អ្នកគ្រប់គ្រង​ផ្សារ​សុភមង្គល ទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ដោយ​ចោទប្រកាន់​ទៅ​អ្នកគ្រប់គ្រង​ផ្សារ​​នេះ​បាន​លួ​ចត​បណ្តាញទឹក​ជិត​៣០​ស៊ីទែន​ចូលទៅ​បន្ទប់​ជួល​ដែល​ធ្វើឱ្យ​ផ្សារ​ទួល​សង្កែ​បាត់បង់​ថវិកា​ជាច្រើន​។​
ក្នុង​ពាក្យបណ្តឹង​នោះ​លោកស្រី អាន លេ​ឌី បាន​សំ​ណូម​ពរ​ឲ្យ​អាជ្ញាធរ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ ។បណ្តឹងថា​ឈ្មោះ អ៊ូ សេដ្ឋា​នូ អាយុ ៥៣​ឆ្នាំ ដែលជា​អ្នកគ្រប់គ្រង​ផ្សារ​សុភមង្គល ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ បាន​លួ​ចត​បណ្តាញទឹក​របស់​ផ្សារ​ទួល​សង្កែ​របស់​លោកស្រី​។​
​លោកស្រី​តំណាង​ផ្សារ​ទួល​សង្កែ បាន​បន្ត​ឱ្យដឹងថា​ ករណី​លួ​ចត​បណ្តាញទឹក​ខាង​ផ្សារ​ទួល​សង្កែ​នេះ​លោក ទើបតែ​ដឹង​ក្នុង​ថ្ងៃទី​១១ ខែឧសភា ​នេះ​គឺ​បន្ទាប់ពី​ប្រព័ន្ធ​ទឹក​ក្នុង​ផ្សារ​មាន​សភាព​ខ្សោយ ទៅៗ​ហើយដោយ​មានការ​រអ៊ូ​រទាំ​ពី​អា​ជីករ​ផ្សារ ទើប​ខាង​សន្តិ​ផ្សារ​ចុះទៅ​មើល ក៏​បានឃើញ​មានការ​លួ​ចត​បណ្តាញទឹក​ចេញពី​ផ្សារ​ចូលទៅ​ខាង​បន្ទប់​ជួល នៃ​ផ្សារ​សុភមង្គល ដែលមាន​ម្ចាស់​ឈ្មោះ អ៊ូ សេដ្ឋា​នូ គ្រប់គ្រង​លើ​បន្ទប់​ជួល​នេះ​តែម្តង​។​ចំពោះ​ករណី​ខាងលើនេះ លោកស្រី​តំណាង​ផ្សារ​ទួល​សង្កែ​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ​ទី​១​ហើយ ។​
​លោក នង សា​ប៉ុង ​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​១ បានឱ្យ​អ្នកសារព័ត៌មាន​ដឹងថា លោក​បានរៀបចំ​ពាក្យបណ្តឹង​នឹង​កំណត់ហេតុ​ទៅតាម​ការប្តឹង​របស់​ផ្សារ​ទួល​សង្កែ​ហើយ​។ ដោយឡែក​ភាគី​ម្ខាង​ទៀត នៃ​អ្នកគ្រប់គ្រង​ផ្សារ​សុភមង្គល នៅ​មិនទាន់​ចូលខ្លួន​មក​ដោះស្រាយ ចំពោះ​ករណី​លួ​ចត​បណ្តាញទឹក​ចេញពី​ផ្សារ​ទួល​សង្កែ នៅឡើយ​ទេ ។​ជុំវិញ​ការចោទប្រកាន់​នេះ​អ្នក​សារព័ត៌​យើង​មិនអាច​ទាក់ទង​លោក អ៊ូ សេដ្ឋា​នូ ដែលជា​អ្នក​គ្រប់​ផ្សារ​សុភមង្គល​នេះ​បានទេ ។​
​ ​គូសបញ្ជាក់ថា​ ការ​លួ​ចត​បណ្តាញទឹក​របស់​ផ្សារ ពីស​ណាក់​បុគ្គលិក​ផ្សារ​សុភមង្គល ស្ថិតនៅក្នុង​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ រ មាន​ចំនួន​២៧​ស៊ើ​ទែន ដែល​ក្នុង​ស៊ើ​ទែន​នីមួយៗ​មាន​ចំនួន ៥០០០​លីត្រ ទៅលើ​ការផ្គត់ផ្គង់​ទឹក​ប្រើប្រាស់​ក្នុង​មូលដ្ឋាន​ផ្សារ​សុភមង្គល​នេះ ៕

 

#