មាន​អ្វី​ប្លែក​ជុំវិញ​ការបោះឆ្នោត​នៅ​ថៃ​

936
ចែករម្លែក
  • 17
    Shares

.​ខ្ទើយ​ឈរឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​

​ប៉ូ​ឡាញ ញ៉ាម​ព្រីង ដែល​ប្តូរ​ភេទ​ពី​ប្រុស​មក​ស្រី ឥឡូវ​ចង់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ខ្ទើយ​(​មនុស្ស​ប្រុស​ដូរ​ភេទ​មក​ស្រី​)​ជា​លើកដំបូង​របស់​ថៃ​។​ទោះជា​នាង​មិន​សូវ​មាន​ជំនឿ​ខ្លាំង​ថា​នឹង​​ដណ្តើម​បាន​ជ័យជម្នះ តែ​សំខាន់​គឺ​ធ្វើ​យុទ្ធនាការ​សំរាប់​ខ្លួនឯង​។​នាង​ជា​បេក្ខជន​ម្នាក់​ក្នុងចំណោម​ខ្ទើយ​ចំនួន​២០​រូប​ដែល​កំពុង​ឈរឈ្មោះ​សំរាប់​ការបោះឆ្នោត​ជាតិ​នា​ថ្ងៃ​២៤​មីនា​​ក្រោយនេះ​។​

​ញ៉ាម​ព្រីង អាយុ​៥២​ឆ្នាំ ទើប​ចូលរួម​ក្នុង​គណបក្ស​ក្រុម​ឆ្វេង​«​មហាជន​»​កាលពី​ឆ្នាំមុន តែ​ដណ្តើម​បាន​តំណែង​កំពូល​ក្នុង​បក្ស គឺ​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​នាង​បាន​និយាយ​អំពី​ប្រតិកម្ម​របស់​ប្រជាជន​ពេលឮ​អំពី​គោលបំណង​របស់​នាង​ថា​«​សព្វថ្ងៃ​ប្រជាជន​និយាយថា អូ​!​អ្នក​ជា​ខ្ទើយ​?​អ្នក​ចង់​ក្លាយជា​នាយក​រដ្ឋមន្ត្រី​។​គួរ​អោយ​អស់​​សំណើច​។ វា​ចម្លែក​ណាស់​»​។​

​នាង​បាន​បន្ថែមថា​«​តែ​ខ្ញុំ​មិន​គិត​តាម​ផ្លូវ​នេះ​ទេ​។​ទោះ​អ្នក​ជា​អ្វី អ្នក​មាន​តំលៃ​។​អ្នក​ស្រឡាញ់​ខ្លួនឯង​និង​បន្ទាប់​មក​ចែករំលែក​វា​ជាមួយ​អ្នក​ដទៃ​»​។​

​ញ៉ាម​ព្រីង ទើប​ប្តូរ​ភេទ​និង​រូបរាង​កាលពី​៣​ឆ្នាំមុន​។​នាង​បាន​ធ្វើ​យុទ្ធនាការ​រក​សម្លេង​ភាគច្រើន​នៅ​សង្កាត់​ជីវិត​រាត្រី​នៃ​ក្រុង​បាងកក កន្លែង​ដែល​មនុស្ស​ត្រូវ​គេ​កេងប្រវ័ញ្ញ​ជា​​ច្រើន ជាពិសេស​មនុស្ស​ដូរ​ភេទ​(​ខ្ទើយ​)​បំរើការ​តាម​ហាង​ម៉ាស្សា​និង​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​។​

​គណបក្ស​នេះ មាន​កម្មវិធី​នយោបាយ​របស់​ខ្លួន​គឺ ដាក់​ពេស្យាចារ្យ​ជា​មុខរបរ​ស្របច្បាប់​៕

ញ៉ាម​ព្រីង (ស្តាំ)មិន​សង្ឃឹម​ឈ្នះឆ្នោត​ទេ តែ​រីករាយ​ដោយ​នាង​ជា​មនុស្ស​ខ្ទើយ​ដំបូង​ដែល​ហ៊ាន​ធ្វើ​ដូច្នេះ​

. ខូចចិត្ត​កាប់បំផ្លាញ​បដា​ឃោសនា​បោះឆ្នោត​ដោយសារតែ​មិត្តស្រី​មិន​មក​

​បុរស​ជនជាតិ​ស្លូ​វេ​នី​អាយុ​៥៤​ឆ្នាំ្ន​ម្នាក់ ស្នាក់​នៅក្នុង​ខេត្ត​កាឡា​ស៊ីន បាន​ធ្វើអោយ​ខ្លួន​ឯង​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ដោយសារតែ​ធ្វើអោយ​រហែក​​បដា​ឃោសនា​បោះឆ្នោត​ដល់​ទៅ​៨​ផ្ទាំង ក្រោយ​ពី​មិត្តស្រី​មិន​បាន​មក​តាម​ការ​ណាត់​នៅ​ចំ​ថ្ងៃបុណ្យ​នៃ​សេចក្តីស្រឡាញ់ ដែល​ក្នុង​អំឡុងពេល​នោះ​គាត់​គ្រោង​នឹង​សុំ​នាង​រៀបការ​។​​របាយការណ៍​បាន​និយាយថា​នាង​មិន​បាន​មក​តាម​ការ​ណាត់​ជួប​ដោយសារតែ​ជាប់រវល់​ទៅ​ចូលរួម​ឃោសនា​អោយ​បេក្ខជន​ម្នាក់​។​

​លោក​វ៉ូ​នី​មៀ ណាត ត្រូវបាន​ចាប់ខ្លួន​នៅ​បន្ទប់​ជួល​មួយ ក្រោយ​រូបភាព​ក្នុង​កាមេរ៉ា​សន្តិសុខ​បង្ហាញថា ជនបរទេស​នេះ​បាន​បំផ្លាញ​ផ្ទាំង​ឃោសនា​បោះឆ្នោត​របស់​គណ​បក្ស​ផា​ឡាង​​ប្រា​ចា​រ៉ា​ត ដែលមាន​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ឈរឈ្មោះ​។​

​ក្រោយ​ត្រូវ​ចាប់ខ្លួន បុរស​នេះ​បាន​សារភាព​ថា​ខ្លួន​បាន​ប្រើ​កាំបិត​ដើម្បី​កាប់​បំផ្លាញ តែ​គាត់​ស្រវឹងស្រា​និង​ខឹង​មិត្តស្រី​ដែល​មិន​បាន​មក​តាម​ការ​ណាត់​តែ​បែរជា​ទៅ​ចូលរួម​ការ​​ដង្ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ខាងលើ​។​

​បុរស​នេះ​ដំបូង​ត្រូវបាន​ចោទប្រកាន់​ពីបទ​បំផ្លាញ​ទ្រព្យសម្បត្តិ តែ​ក្រោយ​ពី​មាន​ការដក​បណ្តឹង គាត់​ត្រូវបាន​ព្រមាន​មុន​ត្រូវបាន​ដោះលែង​៕

លោក​វ៉ូ​នី​មៀ ណាត ត្រូវបាន​ចាប់ខ្លួន​ដោយសារ​បំផ្លាញ​បដា​ឃោសនា​

.​ប៉ូលិស​និង​សកម្មជន​ចាក់​បទ​ចំរៀង​តទល់​គ្នា​

សកម្មជន​គាំទ្រ​និង​ប្រឆាំង​យោធា​មួយ​ក្រុម​តូច​កាលពី​ថ្ងៃ​ពុធ​ទី​២០​កុម្ភៈ​បាន​ជួបជុំគ្នា​នៅ​មុខ​ស្នាក់ការ​យោធា​ថៃ ដោយ​ពួកគេ​សម្តែង​មតិ​អំពី​ការនិយាយ​រំលឹក​ដល់​បទ​ចំរៀង​​ប្រឆាំង​កុំម្មុយនីស្ត​តាំងពី​ទសវត្សរ៍​១៩៧០ ពេល​គណបក្ស​មួយ​បាន​លើកឡើង​អំពី​គំនិត​ចង់​កាត់បន្ថយ​ថវិកា​យោធា​និង​ចំនួន​ឧត្តមសេនីយ៍​។​

​ការជួបជុំ​នៅ​វិថី​រ៉ា​ត​ចា​ដាំ​នឺន ត្រូវ​ប៉ូលិស​ចូល​អន្តរាគមន៍ ដោយ​ពួក​សកម្មជន​ទាំង​២​ក្រុម​នេះ​ត្រូវបាន​ចេញ​ពី​គ្នា និង​ទុក​អោយ​ក្រុម​ប្រឆាំង​របប​យោធា​បញ្ចេញមតិ​មុន​។​​សកម្មជន​ម្នាក់​បាន​ទាមទារ​អោយ​ប្រមុខ​កងទ័ព​ថៃ​ឈប់​ចាក់​បទ​ចំរៀង​Nak Phandin(​អំ​រែក​ផែនដី​)​នៅ​តាម​វិទ្យុ​កងទ័ព ព្រោះ​ខ្លឹមសារ​នៃ​ចំរៀង​នេះ​ចោទប្រកាន់​គូប្រជែង​​នយោបាយ​ថា​ជា​អ្នក​បំផ្លាញ​សង្គម​។​

​សកម្មជន​ម្នាក់​ទៀត​បាន​ចាក់​បទ​ប្រឆាំង​របប​យោធា​Prathet Ku Mee (​អ្វី​ដែល​ប្រទេស​របស់​ខ្ញុំ​ទទួលបាន​) និង​ប៉ុន្មាន​វិនាទី​ក្រោយមក ប៉ូលិស​បាន​ចាក់​បទ​ជាតិនិយម​ឮៗ​​បក​ទៅវិញ​គឺ Khwam Fan An Soong Sood(​សុបិន្ត​ធំ​បំផុត​) ។​

​ក្រោយ​មក​ដល់​វេន្ត ក្រុមគាំទ្រ​យោធា​មួយ​ម្តង​។​ប្រធាន​ក្រុម​នេះ​បាន​និយាយ​ថា​យោធា​ការពារ​ប្រទេស និង​ពួក​គេ​គាំទ្រ​យោធា​វ​៕​ដោយ​៖​វាសនា​

ប៉ូលិស​ស្ពាយ​ឧបករណ៍​បំពង​សម្លេង និង​ចាក់​បទ​ចំរៀង​ឮ​ខ្លាំងៗ​ទប់ទល់​នឹង​ចំរៀង​ប្រឆាំង​របប​យោធា​របស់​សកម្មជន​