មាស មុន្នីរាជ យក​សិល្បៈ​បុរាណ​ប​ញ្ជូ​ល​ក្នុង​បទ​សម័យ​ដើម្បី​ឈ្នះ ក្នុងការ​ប្រកួត​

1310
ចែករម្លែក

ដោយៈ បូ​រិ​ន / ភ្នំពេញ​: បេក្ខជន​ម្នាក់​ទៀតហើយ នោះ​គឺ បេក្ខជន មាស មុន្នីរាជ បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​ថ្ងៃ​កម្មវិធី​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃ​សៅរ៍​ខាងមុខនេះ លោក​បាន​ត្រៀម​បទ​ចម្រៀង​មួយ ដែល​បញ្ចូល​សិល្បៈ​បុរាណ មក​បង្ហាញ​នៅលើ​ឆាក​កម្មវិធី ដើម្បី​ប្រកួតប្រជែង ដណ្តើមពាន​កម្មវិធី “​ឌឹ ម៉េ​ឡូ​ឌី​”(The Melody) ថ្ងៃ​ផ្តាច់ព្រ័ត្រ​។

​លោក មាស មុ​នី្ន​រាជ មកពី​ក្រុម ខន​ទ្រី ស្តាយ (Country Style) បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២ ខែកញ្ញា ខាងមុខនេះ កម្មវិធី “The Melody” នឹង​ឈានទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​តម្រូវ​ឲ​បេក្ខជន​ទាំងអស់ បញ្ចេញ​សមត្ថភាព​ប្រកួតប្រជែង​ដណ្តើមពាន ដូច្នេះហើយ​ទើប​លោក​បាន​ត្រៀម​បទ​ថ្មី​មួយ ដែល​រំលេច​នូវ​ការសម្តែង​ពិសេសៗ​។

​លោក​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​ប្រឡង​ផ្តាច់ព្រ័ត្រ លោក​មាន​អារម្មណ៍​ថា រំភើប​ផង ភ័យ​ផង និង​តាំងចិត្ត​ថា នឹង​ប្រឹង​ឲ្យ​អស់​លទ្ធភាព ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​កម្មវិធី​។ ព្រោះថា​នៅសល់​គ្នា​៣​នាក់ ហើយក៏​រង់​ចាំមើល​ដូចគ្នា​ថា​ខ្ញុំ ឬ​បេក្ខជន​២​នាក់​ទៀត ទទួលបាន​ជោគជ័យ​កាន់​ពាន​លេខ​១ សម្រាប់​រដូវ​ការ​ទី​១​នេះ​៕ ល​