មាស សុខ​សោភា ស្វែងរក​ថវិកា ជួយ​ការងារ​មនុស្សធម៌ នៅ​អូស្ត្រាលី​

1295
ចែករម្លែក

(​ភ្នំពេញ​)៖ តារាចម្រៀង នាង មាស សុខ​សោភា បាន​ចាកចេញ ពី​ប្រទេស​កម្ពុជា ទៅ​ច្រៀង​រាំ ដើម្បី​កំដរ​អារម្មណ៍​បងប្អូន​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី ក្នុង​គោលបំណង ដើម្បី​រៃអង្គាសប្រាក់ ជួយ​ដល់​ការងារ​មនុស្សធម៌​។
​ ​
​លោក មាស សុខ​រតនៈ ដែល​ត្រូវជា​បងប្រុស​បង្កើត របស់​នាង និង​ជា​អ្នកចាត់ការ​ទូទៅ របស់​ផលិតកម្ម​ថោ​ន បាន​បញ្ជាក់ថា មាស សុខ​សោភា នឹងត្រូវ​ចេញ ទៅ​ប្រទេស​អូស្ត្រាលី ពិតមែន ក្នុង​គោលបំណង ជួយ​ការងារ​សង្គម​កម្ពុជា​។
​ ​
​លោក សុខ​រតនៈ ថា​ប្អូនស្រី​របស់លោក នឹង​ចេញ​ច្រៀង រយៈពេល​មួយខែ​ពេញ ដើម្បី​ច្រៀង​រៃ អង្គាសប្រាក់ ផ្នែក​ការងារ​មនុស្សធម៌ នៅ​ប្រទេសមួយ​នេះ ជាមួយ​តារាចម្រៀង​ផ្សេងៗ ដូចជា​លោក ជិន វ​ឌ្ឃ​នា , កញ្ញា អ៊ុន ស្រី​លី​ស និង សាល ចាន់​ស៊ី ។ អ្នកចាត់ការ​ទូទៅ ផលិតកម្ម​ថោ​ន​រូបនេះ ជឿជាក់ថា ការ​ចេញទៅ​សម្ដែង នៅ​ប្រទេស​អូស្ត្រាលី លើក​នេះ មាស សុខ​សោភា នឹង​ទទួលបាន​ការគាំទ្រ ដូច​លើក​មុនៗ ដែល​ធ្លាប់​ចេញទៅ​សម្ដែង​កន្លងមក​។​
​ ​
​ចំណែក​នៅក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក នាង សុខ​សោភា ក៍បាន​សរសេរ​រៀបរាប់ថា លា​ហើយ​ជា​កម្ពុជា​… អម​ជាមួយនឹង​រូបថត​បី​-​បួន សន្លឹក​ភ្ជាប់ ដោយ​រូប​គូស្នេហ៍ និង​មិត្ត​ភ័ក្ត្រ ជាច្រើនរូប​។
​ ​
​សូមបញ្ជាក់ថា នេះ​មិនមែនជា​លើកដំបូង របស់​តារាចម្រៀង​លំដាប់​ប្រទេស នាង មាស សុខ​សោភា ទេ ពោលគឺ​នាង​ឧស្សាហ៍ តែងតែ​បង្ហាញ​សកម្មភាព​មនុស្សធម៌រ​បស់​ខ្លួន តាមរយៈ​សកម្មភាព​ម​នុស្ស​ធម៌ ផ្សេងៗ​ទៀត​៕ ដោយ​: បញ្ញា​សាស្ត្រ