មាស សៀវ​ប៉ាយ ប្រកាសថា​ខ្លួន​មាន​សមត្ថភាព​មិនឱ្យ​អ្នកដឹកនាំ​រឿង​ខកបំណង​

1442
ចែករម្លែក

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ប្រកាស​ពិធី​ខួបកំណើត​របស់លោក​កាលពី​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៧​លោក មាស សៀវ​ប៉ាយ បានប្រកាសថា​លោក​​មាន​សមត្ថភាព​សម្តែង​មិនឱ្យ​អ្នកដឹកនាំ​រឿង​របស់​ផលិតកម្ម​ណាមួយ​ខកបំណង​។​

​តារា​ម៉ូ​ដែល​ប្រុស​ជា​អ្នក​ខេត្ត​ព្រះសីហនុ​រូបនេះ​បាន​ព្យាយាម​តស៊ូ​រស់នៅ​រាជធានី​ភ្នំពេញ​អស់​រាប់​ឆ្នាំ​ហើយ​ទើបតែ​ប្រឡូក​ក្នុង​វិស័យ​បង្ហាញ​ម៉ូត​ប្រហែល​មួយឆ្នាំ​នោះ តែ​ពេលនេះ​លោក​បាន​បង្ហើប​ក្តី​ប្រាថ្នា​របស់លោក​ក្លាយជា​តារា​សម្តែង​ដែល​ទទួលស្គាល់​ពី​មហាជន​។​

​លោក​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​ឈាន​ជើង​ចូលក្នុង​ក្រុម​បង្ហាញ​ម៉ូត​នេះ​តាំង​ឆ្នាំ​២០១៦ ទើបតែ​ពេល​ថ្មីៗ​នេះ​ទេ​។ សម្រាប់​ខ្ញុំ​ដែល​អាច​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​នេះ បើទោះបីជា​មិនបាន​ប្រឡង​ក្នុង​កម្មវិធី​ណាមួយ​ក៏ដោយ ប៉ុន្តែ​ខ្ញុំ​មាន​សមត្ថភាព និង​ទេពកោសល្យ​ខ្លះៗ ដែល​ខាង​ប្រធាន​ក្រុម ឬ អ្នកដឹកនាំ​ផ្សេងទៀត​អាច​ទទួលយកបាន​។ រួមផ្សំ​ការទទួល​បង្ហា​ត់ប​ង្រៀ​ង​បន្ថែមទៀត ខ្ញុំ​អាចធ្វើ​បាន​ចំពោះ​ការបង្ហាញ​ម៉ូត និង ការសម្តែង​”​។​

​លោក មាស សៀវ​ប៉ាយ បាន​ប្រាប់ថា មូលហេតុ​ដែល​មក​រាជ​ធានី​ភ្នំពេញ ចាក​ចេញពី​គ្រួសារ​នៅ​កោះរុង​ខេត្ត​ព្រះសីហនុ​នោះ ដោយសារតែ​លោក​ស្រលាញ់​សិល្បៈ និង ចេញមុខ​បង្ហាញ​សមត្ថភាព​ចំពោះ​វិស័យ​សម្តែង​និង​ម៉ូ​ដែល ក៏ដូចជា​បំរើ​ទស្សនិកជន​។ សម្រាប់​រយៈពេល​ទើប​​តែ​ជិត​មួយឆ្នាំ​នេះ​លោក​បាន​ខំប្រឹងប្រែង និង អត់ធ្មត់ ទទួល​ការណែនាំ​និង​បង្ហាត់បង្រៀន​ពី​អ្នកដឹកនាំ​ជាច្រើន​ដើម្បីឱ្យ​ខ្លួន​លោក​ទទួល​ជំនាញ​សិល្បៈ​កាន់តែ​ល្អប្រសើរ​ជាង​មុន​៕​ដោយ​៖​បូ​រិ​ន​/sn

​តារា​ប្រុស​រាង​ខ្ពស់​សង្ហា​រូបនេះ​បាន​ប្រារព្ធ​ពិធី​ខួបកំណើត​ឈាន​វ័យ​២៥​ឆ្នាំ ដោយបាន​អញ្ជើញ​រាមច្បង​សិល្បៈ និង ប្រធាន​ក្រុម​សិល្បៈ រួមទាំង​តារា​ម៉ូ​ដែល​រួម​ជំនាន់​ជាមួយគ្នា​ច្រើន​នាក់​