មិត្ត​ពី​កុមារ រៀបការ​នៅ​អាយុ​៧០​ឆ្នាំ​ប្លាយ​

697
ចែករម្លែក
  • 24
    Shares

​ដូច​កូន​កម្លាំង​ជាច្រើន លោក​វេឡាប​ប៉ាន វេលឡា​យ៉ាន មាន​អារម្មណ៍​ជ្រួលច្រាល​នៅ​មួយ​ថ្ងៃ​មុន​ថ្ងៃ​រៀបការ​។​អតីត​អ្នកជំនួយការ​ហាង​កាហ្វេ​រូប​នេះ​ដេក​មិន​លក់​និង​ព្យាយាម​​ច្រៀង​ដើម្បី​រម្ងាប់​អារម្មណ៍​។​

​តែ​មិន​ដូច​កូន​កម្លោះ​ភាគច្រើនបំផុត​ទេ លោក​វេឡាប​ប៉ាន អាយុ​៧១​ឆ្នាំ​។​លោក​បាន​រៀបការ​ជាមួយ​មិត្ត​តាំង​ពី​កុមារ លោកស្រី សា​វី​ធី​រី កា​លៀប​ប៉ាន អាយុ​៧២​ឆ្នាំ​កាល​ពី​ថ្ងៃ​សុក្រ​​ទី​១២​មេសា​។​

​ពួកគេ​បាន​រៀបការ​នៅ​មណ្ឌល​ថែ​មនុស្ស​ចាស់ កន្លែង​ដែល​លោក​វេឡាប​ប៉ាន បានរស់នៅ​អស់​១១​ឆ្នាំ​មកនេះ​។​លោក​វេឡាប​ប៉ាន បាន​និយាយថា​«​យើង​ធ្លាប់តែ​នៅ​ឯកោ​និង​​បន្ទាប់ពី​ពេល​នេះ​ទេ យើង​នឹង​មាន​សុភមង្គល​»​។​

​លោក​វេឡាប​ប៉ាន និង​លោកស្រី សា​វី​ធី​រី បាន​ដូរ​ចិញ្ចៀន​រៀបការ​និងកាត់នំនៅ​ចំពោះមុខ​ហ្វូង​មនុស្ស​

​គូស្រករ​ទាំងពីរ​នេះ​បាន​ស្គាល់​គ្នា​ចាប់​តាំងពី​ទសវត្សរ៍​១៩៦០​។​លោកស្រី​សា​វី​ធី​រី បាន​រៀបការ​នៅ​ឆ្នាំ​១៩៧៣​និង​មានកូន​មួយ​។​តែ​ចាប់​តាំង​ពី​ប្តី​ស្លាប់នៅ​ឆ្នាំ​២០០៩ អតីត​ជំនួយការ​​រដ្ឋបាល​រូបនេះ​បាន​នៅ​តែ​ឯង​ដោយសារ​មិន​ត្រូវ​ជាមួយ​កូនប្រុស​។​

​តាមពិត​លោក​វេឡាប​ប៉ាន​បាន​រៀបការ​នៅ​ឆ្នាំ​១៩៧៤ តែ​បាន​លែងលះ​នៅ​ឆ្នាំ​១៩៩៧​។​លោក​មាន​កូនស្រី​ម្នាក់ ដែល​មានប្តី​ហើយ​តែ​លោក​និង​កូនស្រី​មិន​មាន​ទំនាក់ទំនង​នឹង​គ្នា​​អស់​ជាង​ដប់​ឆ្នាំ​មកហើយ​។​

​គាត់​ធ្វើការ​ជា​ជំនួយការ​ហាង​និង​អ្នក​បោស​ថ្នល់​។​នៅ​ឆ្នាំ​២០០៤ មិត្ត​តាំងពី​កុមារភាព​នេះ​បាន​ជួបគ្នា​ដោយ​ចៃដន្យ ក្នុងពេល​ចូលរួម​សិក្ខាសាលា​អំពី​ជំនាញ​មួយ​នៅ​សិង្ហ​បុរី​។​​ក្រោយ​រៀន​ចប់​ពួកគេ​បាន​ចាប់ចិត្ត​ស្រឡាញ់គ្នា ។​ពេលនោះ​ពួកគេ​អាយុ​៥០​ឆ្នាំ​ប្លាយ​។​នៅ​ប៉ុន្មាន​ឆ្នាំក្រោយៗ​មក លោកស្រី​សា​វី​ធី​រី​ជា​សសរ​នៃ​កម្លាំង​របស់​លោក​វេឡាប​ប៉ាន​។​ពេល​​លោក​ឈឺ លោកស្រី​នៅ​ក្បែរ​លោក​ជាប់​រហូតដល់​លោក​វេឡាប​ប៉ា​ននិយាយថា​«​គាត់​ជា​ព្រះ​របស់​ខ្ញុំ​។​គាត់​សង្គ្រោះ​ជីវិត​របស់​ខ្ញុំ​ពេល​ខ្ញុំ​ធ្លាក់​ដល់​កំរិត​ទាប​បំផុត​នៃ​ជីវិត​។​ខ្ញុំ​គ្មាន​នរ​​ណា​ម្នាក់​នៅក្នុង​ជីវិត​របស់​ខ្ញុំ​។​សុខភាព​របស់ខ្ញុំ​កាន់តែ​ទ្រុត​ទ្រោម​»​។​

​ពេល​លោក​ស្រី​ទៅ​មើល​លោក​វេឡាប​ប៉ាន​នៅ​ផ្ទះ​ថែម​នុស្ស​ចាស់​កាលពី​ឆ្នាំមុន លោកស្រី​សា​វី​ធី​រី បាន​គិត​អំពី​ការ​រៀបការ ហើយ​លោក​វេឡាប​ប៉ាន​បាន​យល់ព្រម​។​កាលពី​ថ្ងៃ​១២​មេសា​​អ្នក​ទាំង​២​បាន​រៀបការ​ក្នុង​ពិធី​សាមញ្ញ​មួយ​ដែល​ចូលរួម​ដោយ​ភ្ញៀវ​ជា​បុគ្គលិក​មណ្ឌល និង​អ្នកស្រុក​ប្រមាណ​១៥០​នាក់​៕​ដោយ​៖​វាសនា​