មិត្ត​ហ្វូ​ន​ជា​ប្រតិបត្តិ​ករ​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​នឹងដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​ស៊ីម​អេ​ឡិច​ត្រូ​និ​ច (eSIM)

1270
ចែករម្លែក

អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​នឹង​ជិត​បាន​ប្រើប្រាស់ eSIM ហើយ ដែលជា​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និ​ច​ថ្មី ដែលមាន​នៅក្នុង​ទូរស័ព្ទ​ទំនើប​សេរី​ចុងក្រោយ​បំផុត ដូចជា iPhone XS ដែល​ទើបតែ​ចេញលក់​។ eSIM ដំបូង​នឹងត្រូវ​បានដាក់​អោយប្រើ​ប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​បណ្តាញ​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខនេះ​។​

​តាម​និន្នាការ​បច្ចេកវិទ្យា ជាពិសេស​ជាមួយ​ការផ្សព្វផ្សាយ​ទូរស័ព្ទ iPhone ថ្មី របស់​ក្រុមហ៊ុន Apple មិត្ត​ហ្វូ​ន​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​ក្លាយជា​ក្រុមហ៊ុនទូរស័ព្ទ​ដំបូង​គេ​នៅ​កម្ពុជា​ដើម្បី​ដាក់អោយ​ប្រើប្រាស់​បច្ចេកវិទ្យា eSIM​។ នេះ​បើតាម​ពត៌មាន​ដែល​បាន​ប្រាប់អោយដឹង​ដោយ​តំណាង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​។​

eSIM (​ដែល​ត្រូវបាន​គេ​ស្គាល់​ជា SIM​អេ​ឡិច​ត្រូ​និ​ច​) គឺជា​ការជំនួស​ដ៏​ល្អ​សំរាប់​ស៊ីម​កាត​ធម្មតា​ដែល​បាន​ប្រើ​ជាច្រើន​ទសវត្សរ៍​មកហើយ ហើយ​ត្រូវបាន​គេ​ចាត់ទុក​ផងដែរ​ថា​ជា​ជំ​ហ៊ាន​បន្ទាប់​ក្នុងការ​អភិវឌ្ឍ​ន៏​លើ​វិស័យ​ទូរគមនាគមន៍​។ eSIM មាន​អត្ថ​ប្រ​យោ​ជ​ន៏​ល្អ​ច្រើន​ដូចជា មិន​ងាយ​ខូច និង​មិន​ងាយ​បាត់​ដូច​ស៊ីម​កាត​ធម្មតា​ទេ ហើយ​អ្នកប្រើប្រាស់​អាចធ្វើ​ការផ្លាស់​ប្តូរ​បណ្តាញ​តាមចិត្ត​ដោយ​មិនចាំបាច់​ផ្លាស់ប្តូរ​ស៊ីម​កាត​ឡើយ​។

eSIM (a.k.a electronic SIM) is a potential replacement of traditional physical SIM.

​សំរាប់​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ខ្លះ បាន​ប្រើ eSIM ដើម្បី​អាចជួយ​អោយ​ពួកគេ​ចំនេញ​ទំហំ​នៅក្នុង​ទូរស័ព្ទ​។ វា​មាន​សា​រះ​សំខាន់​ជាពិសេស​ចំពោះ​ឧបករណ៍​ទំហំ​តូច​ដូចជា នាឡិកា​ឆ្លាត​វៃ​ជាដើម (smart watches)​។​

​ដើម្បី​បំពេញ​តំរូវការ​របស់​អ្នកប្រើប្រាស់ មិត្ត​ហ្វូ​ន​គ្រោង​នឹងដាក់​អោយប្រើ​ប្រាស់ eSIM នៅ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​មាន​ប្រសា​ស​ន៏​ថា​៖ “​យើងខ្ញុំ​នៅ Metfone បាន​បំពេញ​លក្ខខណ្ឌ​ទាំងអស់​រួចរាល់​ហើយ ដើម្បី​ដាក់អោយ​ប្រើប្រាស់ eSIM​។ យើង​នឹង​សម្ភោ​ធន៍​ដាក់អោយ​ប្រើប្រាស់ eSIM ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៨ ឬ​ដើមឆ្នាំ​២០១៩ យ៉ាងយូរបំផុត​។ ដូច្នេះ​អ្នកប្រើប្រាស់​ដែល​ចង់​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​គ្រាន់តែ​ត្រូវ​រង់ចាំ​រយះពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​”​។​

​ដោយ​ស្គាល់​ជា​ប្រតិបត្តិ​ករ​ឈានមុខ​គេ “​ដើម្បី​ប្រជាជន និង​ដើម្បី​សង្គម​” ព្រម​ជាមួយនិង​ទស្សនៈវិស័យ “​អ្នក​យកចិត្តទុកដាក់ – និង​ច្នៃប្រឌិត​ខ្ពស់​” ថ្មីៗ​នេះ​មិត្ត​ហ្វូ​ន​បាន​វិនិយោគ​លើ​ផលិតផល​ថ្មីៗ​ជាច្រើន​រួមមាន បច្ចេកវិទ្យា eSIM និង​ផលិតផល​ឧស្សាហកម្ម​ជំនា​ន់ទី​៤​ដ៍ទៃទៀត (Industry 4.0)​។ មិត្ត​ហ្វូ​ន​នៅតែ​រក្សា​សន្យា និង​គោលជំហរ​ក្នុងការ​នាំមក​នូវ​ជីវិត​បែប​ទាន់សម័យ​សំរាប់​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​។​

​បច្ចុប្បន្ន​បច្ចេកវិទ្យា​មួយ​នេះ​អាច​ប្រើប្រាស់​បាន​ដោយ​ប្រតិបត្តិ​ករ​តែមួយ​ចំនួន​ប៉ុណ្ណោះ ក្នុងចំណោម​១០​ប្រទេស​ទូទាំង​ពិភពលោក ហើយ​ភាគច្រើន​គឺជា​ប្រទេស​អភិវឌ្ឍន៍ ប្រសិន​មិត្ត​ហ្វូ​ន​ជោគជ័យ​ក្នុងការ​ដាក់អោយ​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ វា​ជា​សមិទ្ធិផល​ដ៍​ធំ​អស្ចារ្យ​នៃ​វិស័យ ICT របស់​កម្ពុជា​។​

​ការចាប់​អារ​ម្ម​ណ៏ និង​តំរូវការ eSIM បាន​កើតឡើង​ភ្លាម​បន្ទាប់ពី​ការប្រកាស​លក់​ទូរស័ព្ទ iPhone XS និង iPhone XS Max របស់​ក្រុមហ៊ុន Apple កាលពីពេល​កន្លងទៅ​។ ទូរស័ព្ទ iPhone ម៉ូ​ដែល​ថ្មី​ប្រើ​បាន​ស៊ីម​កាត​ពីរ តែ​ស៊ីម​មួយ​ក្នុងចំណោម​ស៊ីម​ពីរ គឺ​ផ្អែកលើ​បច្ចេកវិទ្យា eSIM និង​មិនអាច​ប្រើ​បាន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ ក្រុមហ៊ុន Apple មាន​ទូរស័ព្ទ​ម៉ូ​ដែល iPhone XS Max ប្រើប្រាស់​ស៊ីម​ពីរ មាន​លក់​តែ​នៅក្នុង​ទីផ្សារ​មួយចំនួន​ដូចជា ចិន ហុងកុង ឬ ម៉ា​កាវ​តែប៉ុណ្ណោះ​៕


​Apple supported eSIM in the pair iPhone XS and XS Max promoting other providers to develop it.