មិត្ត​ហ្វូ​ន​ដាក់​ឲ្យ​ដំណើរការ eSIM ប្រើប្រាស់​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​អស្ចារ្យ Metfone Night Race 2018

821
ចែករម្លែក

ដោយ:សុផល​/​ភ្នំពេញ ៖ នៅក្នុង​ព្រឹត្តិការណ៍ Metfone Night Race នៅ​ល្ងាច​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៨​នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​មិត្ត​ហ្វូ​ន​បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​eSIM​ជា​ផ្លូវការ​លើកដំបូង​គេ​បង្អស់​នៅ​កម្ពុជា​។ ​អតិថិជន​ជាច្រើន​រយ​នាក់​បាន​ទ​ទូល​យក​និង​ចុះឈ្មោះ​ប្រើប្រាស់​Metfone eSIM​នៅឯ​ស្តង់​តាំង​បង្ហាញ​របស់​មិត្ត​ហ្វូ​ន​។

​កញ្ញា ជា សុគន្ធ គឺជា​អតិថិជន​មួយ​ក្នុងចំណោម​អតិថិជន​ជាច្រើន​នាក់​ដែល​បាន​ចុះ​ឈ្មោះ​និង​ទទួលបាន Metfone eSIM មុនដំបូង​គេ​បង្អស់​បាន​និយាយថា​៖ “​ខ្ញុំ​កំពុង​ប្រើ iPhone XS Max ប៉ុន្តែ​ដាក់​ស៊ីម​តែមួយ វា​អត់​សូវ​ងាយស្រួល​ទេ​។ ប៉ុន្តែ​ឥឡូវនេះ វា​អាច​ដោះស្រាយបាន​ហើយ​។ សូម​អរគុណ​មិត្ត​ហ្វូ​ន​ដែល​បានផ្តល់​នៅ​សេវាកម្ម Metfone eSIM នេះ​។ ខ្ញុំ​ក៏​រីករាយ​ផងដែរ​ដែល​បាន​ក្លាយជា​អតិថិជន​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​នេះ​”​។

តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន បាន​ថ្លែង​ក្នុង​ការដាក់​បង្ហាញ​eSIM​ថា​«​មានតែ​មិត្ត​ហ្វូ​ន​ប៉ុណ្ណោះ​ដែល​បានផ្តល់​ជូន​នៅ​សេវាកម្ម​eSIM​យ៉ាងពិត​ប្រាកដ​ទៅកាន់​អតិថិជន​ចាប់ពីពេលនេះ​តទៅ​។ យើង​រក្សា​ការប្តេជ្ញាចិត្ត​របស់​យើង​ក្នុងការ​ដំណើរការ​eSIM នៅ​ចុងឆ្នាំ​២០១៨​ដូចដែល​បាន​សន្យា​។ ចាប់ពី​ពេល​ឥឡូវនេះ​អតិថិជន​ទាំងអស់​អាច​ស្វែងរក​និង​ចុះឈ្មោះ​ប្រើប្រាស់ Metfone eSIM បាន​ហើយ​នៅតាម Metfone Showroom ទាំងអស់​នៅក្នុង​រាជធានី​ភ្នំពេញ ហើយ​នៅ​ដើមឆ្នាំ​២០១៩ អតិថិជន​ទាំងអស់​នឹង​អាច​ស្វែងរក eSIM បាន​នៅ​គ្រប់ Metfone showroom ទូទាំងប្រទេស​កម្ពុជា​» ។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានរៀបចំ​នៅ​ព្រឹត្តិការណ៍ Metfone Night Race 2018 នៅឯ​កីឡាដ្ឋាន​ជាតិ​អូឡាំពិក ដោយមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​យុវវ័យ​ប្រមាណ២៥០០០​នាក់​។ អម​នៅតាម​វិថី​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ទាំងមូល​ត្រូវបាន​រៀបចំ​តុបតែង​ដោយ​ភ្លើង​ចម្រុះ​ពណ៍​យ៉ាង​ស្រស់ស្អាត ព្រមទាំង​ពោរពេញ​ទៅដោយ​អ្នកចូលរួម​កម្សាន្ត​ជាច្រើន​ម៉ឺន​នាក់ ដោយ​ម្នាក់ៗ​ត្រូវបាន​រៀបចំ​តុបតែង​ខ្លួន​ប្លែកៗ​បែប​យុវវ័យ​ដែល​រួមមាន អាវយឺត ដង​ពន្លឺ វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក អម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ដែលមាន​ការចូលរួម​ពី​កំពូល​តារា​ល្បីៗ​ជាច្រើន​ដូចជា លោក​ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រី​នាង ព្រមទាំង DJ Maily DJ HuyDX និង​តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។

​អ្នកចូលរួម​កម្សាន្ត​ទាំងអស់​បាន​ចែករំលែក​នូវ​ភាពសប្បាយ​រីករាយ​នៅតាម​តំបន់​តុបតែង​ជាច្រើន​ដូចជា តំបន់​ដើមឈើ​ចម្រុះ​ពណ៍ តំបន់​សសរ​៧​ព​ណ័ តំបន់​ប៉េងប៉ោង​ចម្រុះ​ពណ៍ តំបន់​ឥ​ន្ធ​នូ​៧​ពណ៍​និង​តំបន់​បាញ់​ពពុះ​សាប៊ូ​ដែល​កាន់តែ​ប្លែក​ចំពោះ​អ្នកចូលរួម​ទាំង​អស់ទ​ទួល​យក​នូវ​ភាពសប្បាយ​រីករាយ​នៅក្នុង​រាត្រី​នោះ​។ ការរត់​ប្រណាំង​នេះ​គឺ​មិនត្រូវ​បានបញ្ចប់​នោះទេ​អ្នកចូលរួម​ទាំងអស់​នឹង​រត់​ទៅដល់​បន្ទាត់​ទី រីករាយ​រាំ​សប្បាយ​ជាមួយនឹង​ការសំដែង​ដោយ​តារាចំរៀង​ល្បីៗ​ប្រចាំ​ប្រទេស​កម្ពុជា និង​ឌី​ជេ​លំដាប់​អន្តរជាតិ​ដែល​បាន​លេងភ្លេង EDM រង់ចាំ​ស្វាគមន៍​នៅមុខ​ឆាក​ដ៏​ធំ​អស្ចារ្យ​ផងដែរ​។

មិត្ត​ហ្វូ​ន​បាន​បញ្ជាក់ថា ការរៀបចំ​ព្រឹ​តិ្ត​ការណ៍ Metfone Night Race នេះ​ឡើង​គឺ​ដើម្បី​អបអរសាទរ​ខួប​គម្រប់ ១0 ឆ្នាំ​របស់ខ្លួន​ដែលមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ទូរគមនាគមន៍​នៅ​កម្ពុជា​៕B/