មិត្ត​ហ្វូ​ន​បាន​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏​ឆ្នើម​បន្ទាប់ពី​ប្រតិបត្តិការ​នៅ​កម្ពុជា​រយៈពេល​១០​ឆ្នាំ​

317
ចែករម្លែក
  • 20
    Shares

​ដោយៈ​សុផល​/​ភ្នំពេញៈ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន បាន​ក្លាយជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លេខ​១ និង​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​(ICT)​ដ៏​ឆ្នើម​នៅ​កម្ពុជា​បន្ទាប់ពី​ប្រតិបត្តិការ​នៅ​កម្ពុជា​រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ​។​

​ថ្លែង​ក្នុង​ពិធី​គម្រប់​ខួប​១០​ឆ្នាំ ដែលមាន​ឈ្មោះថា “Metfone Intelligent City” នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ដែល​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២០ ខែកុម្ភៈ​២០១៩​នេះ​។ លោក Le Dang Dung​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ViettelGroup​បាន​មានប្រសាសន៍ថា​លោក​ជឿជាក់ថា​នៅ​ឆ្នាំ​បន្តបន្ទាប់​មិត្ត​ហ្វូ​ន​នឹង​បញ្ចប់​កិច្ច​ខំប្រឹងប្រែង​របស់​ខ្លូន​ចំពោះ​បម្រែបម្រួល​ចក្ខុវិស័យ​ព័ត៌មាន​បច្ចេកវិជ្ជា​ដើម្បី​នៅ​ឈរ​ជា​ក្រុមហ៊ុន​លេខ​១ ផ្នែក​ទូរគមនាគមន៍ និង​បច្ចេកវិជ្ជា​ព័ត៌មាន​។

​លោក​បញ្ជាក់ថា បច្ចុប្បន្ន មិត្ត​ហ្វូ​ន បានបង្ហាញ​សមត្ថភាព​ក្នុងការ​ផ្ត​ត់​ផ្គង់​នូវ សេវា 5G, Narrowband IoT,BigData,AI​ជាដើម​។​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មានប្រសាសន៍ថា​មិត្ត​ហ្វូ​ន​ជានិច្ចកាល​ជា​ដៃគូ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បម្រែបម្រួល​ផ្នែក​ចក្ខុវិស័យ​ព័ត៌មាន​បច្ចេកវិជ្ជា​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា ក្នុងឱកាស​ប្រារព្ធ​ខួប​១០​ឆ្នាំ​របស់ខ្លួន ក្រុមហ៊ុន Viettel Group ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មិត្ត​ហ្វូ​ន ក៏បាន​ធ្វើការ​តាំង​ពិ​ពណ៌ និង​រៀបចំ​សិក្ខា​សិលា ជា​មូ​យ​គ្នា​ផងដែរ ។ដើម្បី​បង្ហាញ​ពី​បច្ចេកវិជ្ជា​គំនិត​ច្នៃប្រឌិត​ចុងក្រោយ​នៅក្នុង​ទូរស័ព្ទ​ចល័ត​ដោយ​ផ្តោត​ជាពិសេស​ទៅលើ​IntelligentConnectivity​ដែលជា​ដំណោះស្រាយ​ដ៏​មាន​ប្រយោជន៍​ពី​ការរួមបញ្ចូល​គ្នា​នៃ​ប្រព័ន្ធ​ទូរស័ព្ទ ជា​មូ​យ​ទំរង់​ដ៏​វៃឆ្លាត​។ ដែល​ផ្តោតទៅលើ​បច្ចេកវិទ្យា​ពត៌មាន ដើម្បី​ពង្រីក​នូវ​សក្តានុពល​នៃ​ឧបករណ៍ និង​សេវាកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​សម្រាប់​បំរើ​នូវ​សុខុមាលភាព​ប្រជាពលរដ្ឋ​អ្នកជំនួញ​និង​ភ្ញៀវទេសចរ​នៅក្នុង​ប្រទេស​កម្ពុជា​។​

​មិត្ត​ហ្វូ​ន​ជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ដំបូង​បំផុត​ដែល​បានរួម​ចំណែក​ក្នុងការ​អភិ​វ​ឌ្ឃ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា​ដោយបាន​ជួយ​បង្កើត​ការងារ​ដល់​ប្រជាជន​កម្ពុជា​ក្នុងតួនាទី​ជា​និយោជិត​ធ្វើការ​ពេញ​ម៉ោងជាង​២.០០០​នាក់​ហើយ​និយោជិត​ដែល​ធ្វើការ​ក្រៅ​ម៉ោង​ប្រមាណ​១០.០០០​នាក់​។​ជាមួយគ្នានេះ​ក៏បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​ជូ​យ​សង្គម​និង​កម្មវិធី​មនុស្សធម៌​តាមរយៈ​ការបរិច្ចាគ​នូវ​ថវិកា​ជាង​៧៧​លាន​ដុល្លារ​អាមេរិក​៕S/