មិត្ត​ហ្វូ​ន​ប្រកាស​បើក​ដំណើរការ​បច្ចេកវិទ្យា ៤.៥G​និង​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​ឆ្ពោះទៅរក​ភាពទំនើប​ទាន់សម័យ​

1129
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​មិត្ត​ហ្វូ​ន​គឺជា​ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ចល័ត​លេខ​១​នៅ​កម្ពុជា​បានប្រកាស​បើក​ដំណើរការ​បច្ចេកវិទ្យា​៤.៥G​និង​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​របស់ខ្លួន​ឡើងវិញ​ដើម្បី​ចូលរួមចំណែក​ក្នុង​ការកសាង​ជីវិត​រីកចម្រើន​បែប​យុវវ័យ​និង​ទាន់សម័យ​ទៅដល់​មនុស្ស​គ្រប់រូប​គ្រប់​គ្រួសារ​គ្រប់​ទីកន្លែង​ក៏ដូចជា​ថ្ងៃ​ដំបូង​ដែល​មិត្ត​ហ្វូ​ន​បាន​ចូលមកក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជាងនេះទៅទៀត​ក៏​ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​នៃ​ការវិនិយោគ​ក្នុង​រយៈពេល​វែង​ដែលជា​និច្ច​ជា​កាល​ផ្តល់នូវ​ការច្នៃប្រឌិត​ថ្មីៗ​លើ​ផលិតផល​និង​សេវាកម្ម​ជា​លក្ខណៈ​បុគ្គល​ប្រកបដោយ​ភាព​សកម្ម​និង​ច្នៃប្រឌិត​ខ្ពស់​ផងដែរ​។

មិត្ត​ហ្វូ​ន​ប្រកាស​បើក​ដំណើរការ​បច្ចេកវិទ្យា ៤.៥G​និង​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​ឆ្ពោះ​(​រូប សុផល​)

​លោក​ញ៉ុ​ង​ឌិន​ថន​អគ្គនាយករង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ថ្លែងឱ្យដឹងថា​បាន​ឲ្យ​ដឹងថា​ទស្សនៈ​ថ្មី​របស់​មិ​ត្ដ​ហ្វូ​ន​រួម​មាន​​មិត្ត​ហ្វូ​ន​នៅតែ​រក្សា​តម្លៃ​ស្នូល​នៃ​ពាក្យស្លោក «​កាន់តែ​ជិតស្និទ្ធ​» ទៅកាន់​មិត្តភក្តិ​ក៏ដូចជា​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ និង​រក្សា​ទស្សន​អាជីវកម្ម​”​អ្នក​យកចិត្តទុកដាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់​”​ដែលជា​ប្រតិបត្តិ​ករ​ល្អ​បំផុត​របស់​អតិថិជន​ជាមួយនិង​រូបភាព​ថ្មី​។​

​លោក​បាន​បញ្ជាក់ថា​រូបភាព​ថ្មី​នោះ​គឺ​មិត្ត​ហ្វូ​ន​ប្រើ​រូបភាព​ពណ៌​ក្រហម​ជា​ចក្ខុវិស័យ​ចម្បង​របស់​យើង​។​ពណ៌​ក្រហម គឺជា​ពណ៌​ស្រស់ស្អាត​ពណ៌​របស់​យុវវ័យ​និង​បង្ហាញ​ពី​ជីវិត​ដ៏​រឹងមាំ​ហើយ​វា​ក៏​បង្ហាញ​ពី​បំណងប្រាថ្នា​របស់​មិត្ត​ហ្វូ​ន​លើ​ការធ្វើឱ្យ​ស្រស់ស្រាយ​លើ​ស្លាក​សញ្ញា​ដើម្បី​ទទួលបាន​ដំណោះស្រាយ​ថ្មី​ផលិតផល​ថ្មី​និង​សេវាកម្ម​ថ្មី​ដល់​អតិថិជន​របស់ខ្លួន​។​

​មិត្ត​ហ្វូ​ន​ក៏បាន​ណែនាំ​ម៉ា​ស្ក​ត់​ថ្មី ដែលមាន​ឈ្មោះថា “​មុន្នី​” ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ចេញពី​ស្លាក​សញ្ញា មិត្ត​ហ្វូ​ន ហើយ​គាត់​នឹង​រួមបញ្ចូល​ជាមួយ​ឡូ​ហ្គូ មិត្ត​ហ្វូ​ន​ផងដែរ​។ “​មុន្នី​” ជា​ភាសា​ខ្មែរ មានន័យថា​គាត់​គឺជា​បុរស​ឆ្លាត ម្នាក់​ដែល​ស្គាល់​និង​យល់ដឹង​ពីអ្វីៗ​ទាំងអស់​។​មុន្នី​គឺជា​បុរស​ម្នាក់​ដែលមាន​ជីវិត​រស់​រវើក​មានន័យថា​គាត់​រស់នៅ​ដោយ​គ្មាន​ការ​បំភាន់​និង​ការ​ក្លែងបន្លំ​ដោយ​ភាពជាក់ស្តែង​និង​ប្រាកដនិយម​គឺជា​តម្លៃ​ស្នូល​។​គាត់​គឺជា​មិត្ត​ដែល​ចេះ​ជួយ​ទុក្ខ​ធុរៈ​គ្នា​មាន​ភាពសាមញ្ញ​បំផុត​ហើយ​គេ​ក៏​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធ​ផងដែរ​។​គាត់​គឺជា​«​បងប្អូន​»​សម្រាប់​អ្នក​គ្រប់គ្នា​។​មុន្នី​បុគ្គល​ជួយ​យកអាសារ​៖​ពីព្រោះ​គាត់​តែងតែ​នៅក្បែរ​អតិថិជន​ប្រសិនបើ​ពួកគេ​ត្រូវការ​សំនួរ​ឬ​ការ​ជំនួយ​ដែល​ចាំបាច់​ផ្សេងៗ​។ បុគ្គល​សាមញ្ញ ដោយសារតែ​គាត់​មិន​ចូលចិត្ត​ភាព​រំខាន​និងរ​ញ៉េ​ររ​ញ៉ៃ​ច្រើន ដូច្នេះ​គាត់​តែងតែ​រក្សា​ទំនាក់ទំនង​ឱ្យ​ខ្លី ងាយស្រួល​និង​សាមញ្ញ​។​មិត្តភក្តិ​ដែល​អ្នក​ធ្លាប់​ស្គាល់​៖​គាត់​បាន​ជួយ​មិត្ត​ហ្វូ​ន​អស់​រយៈពេល​៩​ឆ្នាំ​មកហើយ​នៅ​កម្ពុជា​ដោយ​ណែនាំ​អតិថិជន​តាម​តម្រូវការ​របស់​ពួកគេ​។​ឥឡូវនេះ​គាត់​សម្រេចចិត្ត​បង្ហាញខ្លួន​ជា​សាធារណៈហើយ​។​

​លោក​អគ្គនាយករង​មានប្រសាសន៍ថា មិត្ត​ហ្វូ​ន​កំពុង​ដាក់​ដំណើរការ​បច្ចេកវិទ្យា ៤.៥G​ដែល​ត្រូវបាន​គេ​ស្គាល់ ផងដែរ​ថា​ជា​LTE Advance Pro ដែលជា​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​លើផ្លូវ​រួមជាមួយ​និង​ការវិវត្តន៍​បច្ចេកវិទ្យា LTE ឆ្ពោះទៅកាន់​៥G​។​ជាមួយនឹង​បណ្តាញ​៤.៥G​ថ្មី​នេះ​អតិថិជន​របស់​មិត្ត​ហ្វូ​ន​អាច​រីករាយ​ជាមួយនឹង​ល្បឿន​អ៊ិន​ធឺ​ណិ​ត​លឿន​ជាង​មុន ១០​ដង ប្រៀបធៀប​ជាមួយ​បណ្តាញ 4G​វា​នឹង​អាចឱ្យ​អតិថិជន​របស់​មិត្ត​ហ្វូ​ន​មានបទពិសោធន៍ កាន់តែ​ប្លែក​ក្នុងការ​ផ្តល់ សេវាកម្ម​មាតិការ​វីដេអូ​កម្រិត 4K, Augmented reality (AR), និង​វីដេអូ​ស្ទ្រី​ម ជាមួយ​ល្បឿន​ថេរ និង​ដំណើរការ​យ៉ាង​រលូន​ជាទីបំផុត​។

​គួរ​បញ្ជាក់ថា​មិត្ត​ហ្វូ​ន​បាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០០៩​បាន​វិនិយោគទុន​ចំនួន​រាប់រយ​លាន​ដុល្លារ​ដើម្បី​បង្កើត​បណ្តាញ​ប្រតិបត្តិ​ករ​លំដាប់​ពិភពលោក​មួយ​ដែល​អាច​ជឿទុកចិត្ត​បាន ដែលមាន​ស្ថានីយ៍​ផ្សាយ​សេវា​ចំនួន ១០.០០០ អង់​តែ​ន បណ្តាញ​ខ្សែកាប​អុ​ប​ទិ​កជាង​២៣.០០០​គីឡូម៉ែត្រ​ទៅដល់​១០០%​នៃ​គ្រប់​តំបន់​ភូមិ​ឃុំ​ស្រុក​និង​ខេត្ត​ក្រុង​និង​ប្រព័ន្ធ​បណ្តាញ​សេវា​គ្របដណ្តប់​រហូតដល់​៩៩%​នៃ​ចំនួន​ប្រជាជន​។​

​បច្ចុប្បន្ននេះ​មិត្ត​ហ្វូ​ន​មាន​មោទនភាព​ក្នុង​ការបម្រើ​សេវាកម្ម​ទៅដល់​អតិថិជន​ជាង​៨​លាន​នាក់​ជា​រៀងរាល់ថ្ងៃ​ដោយបាន​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ទូទាំងប្រទេស​រួមមាន​:​ទូរស័ព្ទ​ចល័ត​ឥត​ខ្សែ ទូរស័ព្ទ​អចល័ត​ឥត​ខ្សែ អ៊ិន​ធើ​ណិ​ត LeaseLine ហើយក៏​កំពុង​នាំមុខ​នៃ​សេវាកម្ម ePayment (eMoney)៕មន

មិត្ត​ហ្វូ​ន​ប្រកាស​បើក​ដំណើរការ​បច្ចេកវិទ្យា ៤.៥G​និង​ផ្លាស់ប្តូរ​ស្លាក​សញ្ញា​ថ្មី​ឆ្ពោះ​(​រូប សុផល​)