មិនគួរណា​ញ៉ាំ​គ្រឿង​ស្រវឹង​ពេល​មាន​ការបង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​

197
ចែករម្លែក

ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​អាច​ប៉ះពាល់​ទៅលើ​តម្រងនោម បំពង់​បង្ហូរ​ទឹកនោម ប្លោកនោម និង​បង្ហួរនោម​បាន​។ ពេល​មាន​ជំងឺ​នេះ​គ្រូពេទ្យ​នឹង​ចេញ​ជា​ថ្នាំ​ផ្សះ ដើម្បី ព្យាបាល​។ ប៉ុន្តែ​អ្វីដែល​កាន់តែ​សំខាន់​ទៀត​នោះ គឺថា​អ្នក​ក៏​ត្រូវតែ​ចៀសវាង​អ្វី​គ្រប់ យ៉ាង​ដែល​អាច​បង្ក​ការ​រលាក​ដល់​ប្លោកនោម​ដែរ ជាពិសេស​គ្រឿង​ស្រវឹង​តែម្តង​។ ទោះបី​ជាការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​តិចតួច​មិនមាន​គ្រោះថ្នាក់​អ្វី​ក៏ដោយ​តែ​វា អាច​បង្កើន​កម្រិត​អាស៊ីត​របស់​ទឹកនោម និង​ធ្វើ​ឲ្យ​អាកា​រៈ​នៃ​ការបង្ក​រោគ​កាន់តែ​ធ្ងន់ធ្ងរ ថែមទៀត​។ ជាមួយគ្នានេះដែរ​ការ​លា​យ​គ្រឿង​ស្រវឹង​ជាមួយនឹង​ថ្នាំ​ផ្សះ​សម្រាប់ ព្យាបាល​ការបង្ក​រោគ​នេះ អាច​បង្ក​ជា​ផល​រំខាន​ផ្សេងទៀត​ដូចជា ងងុយគេង និង​ឈឺ ក្រពះ​ផង​។

​គ្រឿង​ស្រវឹង​មិន​គ្រាន់តែ​ជា​ភេសជ្ជៈ​ដែល​ត្រូវ​ចៀសវាង​នៅពេល​មានការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹកនោម​តែប៉ុណ្ណោះ​ទេ​។ ក្នុងពេល​ព្យាបាល គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ថា ការ​ញ៉ាំ ទឹក​ច្រើន​អាចជួយ​បញ្ចេញ​បាក់តេរី​ពី​ក្នុង​ផ្លូវ​ទឹកនោម​បាន​។ ប៉ុន្តែ​ចូរ​ចៀសវាង​ទឹក​ដែល អាច​បង្ក​ការ​រលាក​ដល់​ប្លោកនោម​កាន់តែខ្លាំង​ដូចជា ភេសជ្ជៈ​ដែល​ផ្ទុក​ទៅដោយ ជាតិ​កាហ្វេ​អ៊ី​ន តែ កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​ជាដើម​។ វា​ពិតជា​មិន​អី​ទេ​ក្នុង ការ​ញ៉ាំ​តែ និង​កាហ្វេ ប៉ុន្តែ​គួរ​ជ្រើសរើស​តែ​ភេសជ្ជៈ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​ទៅបាន ហើយ​។ ជាតិ​កាហ្វេ​អ៊ី​ន​មាន​លក្ខណៈ​បញ្ចុះ​ទឹកនោម​ដូច្នេះ​វា​នឹង​បង្កើន​អាកា​រៈ​នៃ​ការ ចង់​នោម​កាន់តែខ្លាំង​ទៀត​។

​ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ទឹក​ផ្លែឈើ​ជូរៗ​ជាពិសេស​ទឹកក្រូច​ជាដើម​ដោយសារ តែ​វា​អាច​បង្ក​ការ​រលាក​ដល់​ប្លោកនោម​ផងដែរ​។ ប៉ុន្តែ​មិនមែន​មានតែ​ភេសជ្ជៈ​ទាំង នេះ​អាច​រំខាន​ដល់​ប្លោកនោម​ក្នុងពេល​ព្យាបាល​ទេ តែ​ក៏មាន​អាហារ​ផ្សេងៗ​ទៀត​អាច បង្ក​ការ​រលាក​ដល់​ប្លោកនោម​ដែរ​ដូចជា អាហារ​ធ្វើ​ពី​ប៉េងប៉ោះ សូកូឡា និង​អាហារ ហិ​រៗ​ជាដើម​។

​សូកូឡា​ផ្ទុក​ទៅដោយ​ជាតិ​កាហ្វេ​អ៊ី​ន ដែល​អាច​បង្កើន​ភាព​ញឹកញាប់ និង​ចង់​នោម​ខ្លាំង ខណៈពេលដែល​ផលិតផល​ធ្វើ​ពី​ប៉េងប៉ោះ និង​អាហារ​ហិ​រ ផ្ទុក​ទៅដោយ​គ្រឿងផ្សំ ដែល​អាច​បង្ក​ការ​រលាក​ដល់​ភ្នាស​ខាងក្នុង​របស់​ប្លោកនោម​បាន​ទៀត​។ យ៉ាងណាមិញ អាកា​រៈ​នៃ​ការបង្ក​រោគ​របស់​ផ្លូវ​ទឹកនោម​មានដូចជា​៖

– ​នោម​ញឹក​
– ​នោម​ក្រហាយៗ​
– ​នោម​ចេញ​តិចៗ​
– ​ទឹកនោម​ល្អក​
– ​នោម​មាន​ក្លិនឆ្អាប​ដូច​ត្រី​
– ​ឈឺ​នៅ​ខ្នង ឬ​ត្រគាក​
– ​នោម​មាន​ឈាម​៕ ដោយៈ health.com.kh

#