មិនគួរ​បរិភោគ​បន្លែ​ច្រើន​ប្រសិន​កើត​ជំងឺ​៥នេះ

1273
ចែករម្លែក

មិនគួរ​បរិភោគ​បន្លែ​ច្រើន​ប្រសិន​កើត​ជំងឺ​៥​ខាងក្រោមៈ​

​គ្រប់គ្នា​តែង​ទទួលបាន​ដំបូន្មាន​គួរ​បរិភោគ​បន្លែ​ផ្លែឈើ​ច្រើន ព្រោះ​វា ល្អប្រសើរ​សម្រាប់​សុខភាព ប៉ុន្តែ​រឿងនេះ​នឹងមិន​ត្រឹមត្រូវ​ចំពោះ​អ្នក​កើត​ជំងឺ​មួយចំនួន​ក្នុងចំណោម​ជំងឺ​៥​ខាង ក្រោម​។​

​ច្រាល​អាស៊ីត​ក្រពះ​
​សារជាតិ​មួយ​មិន​កំណត់​នៅ ក្នុង​ប៉េង​បោះ និង​ពពួក​អាហារ​ធ្វើ​ពី ប៉េងប៉ោះ អាច​បង្ក​ជំងឺ​ច្រាល​អាស៊ីត ក្រពះ ។ អ្នក​ច្របូកច្របល់​ផ្លូវ​រំលាយ អាហារ​ក៏​មិនគួរ​បរិភោគ​ប៉េងប៉ោះ ។​

​ជំងឺ​ត្រូវ​លេបថ្នាំ​ឱ្យ​ឈាមរាវ​
​ចំពោះ​អ្នកមាន​ជំងឺ​កំពុង​ត្រូវ លេបថ្នាំ​ធ្វើឱ្យ​ឈាមរាវ​ដូចជា Warfurin នោះ​ចាំបាច់​ត្រូវ​រក្សា កម្រិត​វីតាមីន K ក្នុង​ឈាម​នៅ​កម្រិត​ស្ថិរភាព ។ បង្កើន វីតាមីន K ប្រថុចញ៉ុច អាចធ្វើឱ្យ​ថយចុះ ប្រសិទ្ធភាព​របស់​ថ្នាំ ។ ប្រការនេះ មានន័យថា ចាំបាច់​ត្រូវ​បរិភោគ​បន្លែ​នៅ កម្រិត​សមល្មម ចៀសវាង​បរិភោគ​ច្រើន ព្រោះ​ភាគច្រើន​នៃ​វីតាមីន K មាននៅ ក្នុង​បន្លែ ។​

​ក្រួសតម្រងនោម​
​អ្នក​កើត​ក្រួសតម្រងនោម មាន បរិមាណ Oxalate ខ្ពស់​ក្នុង​ទឹកនោម​, ចូរ​បន្ថយ​បរិភោគ អាហារ​សម្បូរ Oxalate ដូចជា​បន្លែ​ពួយ​ឡេង​, មើម​យេន ។​

​ជំងឺ​បាត់បង់​ការចងចាំ
​អ្នកជំងឺ​ត្រូវ​ប្រយ័ត្ន​ពេល បរិភោគ​ទំពាំង​បារាំង​ច្រើន ។ ទំពាំង បារាំង​សម្បូរ​សារជាតិ purine មាន លទ្ធភាព​ជំរុញ​ដំណើរ​ការផលិត អាស៊ីត​អ៊ុយ​រិ​ក ។ អាស៊ីត​អ៊ុយ​រិ​ក​ច្រើនពេក​នឹងធ្វើ​ឱ្យ​ជំងឺ​ធ្ងន់ធ្ងរឡើង ។​

​រលាក​ពោះវៀនធំ​
​ប្រសិន​អ្នក​កើត​ជំងឺ​រលាក​ពោះវៀនធំ ឬ Crohn ដែលជា​ជំងឺ​រលាក ពោះវៀន​រ៉ាំរ៉ៃ​នោះ​ត្រូវ ចៀសវាង ឬ បន្ថយ​អប្បបរមា​បរិភោគ​ស្ពៃក្តោប​, ផ្កា​ខាត់ណា​, ផ្កា​ស្ពៃខៀវ ៕ ប្រែ​សម្រួល​: រតនៈ​

#