មិនគួរ​បរិភោគ​សាច់គោ​នៅពេល​យប់​

604
ចែករម្លែក

ប្រសិន​អ្នក​ចាត់ទុកថា សាច់គោ​ល្អ​សម្រាប់​សុខភាព និង​អាច​បរិភោគ​ពេលណា​ក៏បាន នោះ​ជាការ​យល់ច្រឡំ​មួយ ។​

​អ្នកជំនាញ​ខាង​ជីវជាតិ​ឲ្យ​ដឹងថា ប្រសិន​បរិភោគ​សាច់គោ​ជាប្រចាំ នៅពេល​យប់​នឹង​បង្ក​ផល​អាក្រក់​យ៉ាងច្រើន ចំពោះ​សុខភាព ។​

​ពពួក​សាច់​ក្រហម​សុទ្ធ​តែមាន​លក្ខណៈពិសេស​រួម​គឺ​ពិបាក​រំលាយ ។ នោះ​ជា​មូលហេតុ​ដែល​វា​ត្រូវបាន​ចាត់ទុកជា​អាហារ​មិនគួរ​បរិភោគ​មុន​ចូល​គេង ឬ នៅពេល​យប់ ។​

​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​មួយចំនួន បាន​បង្ហាញថា បរិភោគ​សាច់គោ​ច្រើន​ជាប្រចាំ​នៅពេល​យប់ អាច​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយចំនួន ពិសេស​គឺ​ជំងឺ​ទឹកនោម​ផ្អេ​ម​ប្រភេទ​២ និង​កើន​ហានិភ័យ​មហារីក​ពោះវៀន​, ជំងឺ Alzheimer ។​

​សាច់គោ​ក៏​ដូច​ពពួក​សាច់​ក្រហម​ផ្សេង ត្រូវ​កាត់បន្ថយ​ចំពោះ​មនុស្ស​ចាស់ ដោយ​ជំនួស​មកវិញ​នូវ​សាច់​ត្រី និង​ប្រូតេអ៊ីន​រុក្ខជាតិ (​សណ្តែក​, ល្ង​, តៅហ៊ូ​,…) ៕ ប្រែ​សម្រួលៈ​រតនៈ