មិនគួរ​អូស​រំលង​! កូន​ស្លាប់​មុន​អាយុ ព្រោះ​ទង្វើ​ធ្វេសប្រហែស​ទាំងនេះ​

1202
ចែករម្លែក
  • 44
    Shares

​ការចិញ្ចឹម​កូន​ម្នាក់ៗ​គឺ​លំបាក​ណាស់​ដូចនេះ​ឳ​ពុក​ម្តាយ​គ្រប់រូប​សុទ្ធតែ​ប្រុងប្រយ័ត្ន​ណាស់ ក្នុងការ​មើលថែទាំ​កូន ប៉ុន្តែ​តើ​អ្នក​ធ្លាប់​បានដឹង​ទេ​ថា មាន​ចំនុច​មួយចំនួន​បើ​អ្នក​មិន​ប្រុងប្រយ័ត្ន វា​នឹង​ធ្វើឱ្យ​កូនអ្នកមាន​អាយុ​ខ្លី​ជាមិនខាន​។ តើ​មាន​ចំនុច​អ្វីខ្លះ​?

​អ្នក​មិន​ត្រូវឱ្យ​កូន​បរិភោគ​អាហារ​ដែល​រឹង​ទេ​នៅពេលដែល​គេ​នៅ​តូច​ហើយ​មិនទាន់មាន​ធ្មេញ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​គេ​ណាស់ ដោយ​មិន​ងាយ​រំលាយ​អាហារ​លឿន​ទេ​។​

​អ្នក​មិនត្រូវ​ឱ្យគេ​លេង​របស់​លេង​ដែល​តូចៗ​នោះទេ​នៅពេលដែល​គេ​មិនទាន់​ដឹងអី ព្រោះ​គេ​អាចដាក់​ចូល​មាត់ ដោយ​អាចធ្វើ​ឲ្យ​គេ​ឆ្លា​ក់បាន​។ ដូចនេះ កូន​នឹង​ងាយ​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ខ្លាំងណាស់​។​

​អ្នក​មិនត្រូវ​ឱ្យគេ​លេង​ចង្កឹះ​នៅពេល​បរិភោគ​បាយ​នោះទេ ព្រោះ​អាច​រុកចូល​មាត់​កូន​នៅពេល ដែល​អ្នក​មិន​ចាប់អារម្មណ៍​។ ដូចនេះ អ្នក​គួរតែ​កុំ​ឲ្យ​គេ​លេង​ល្អ​ជាង ទើប​មិន​ធ្វើ​ឲ្យ​កូន មាន​គ្រោះថ្នាក់​។​

​អ្នក​មិន​ត្រូវឱ្យ​កូន​ពាក់​ខ្សែក​នៅពេល​ទៅ​សាលារៀន​ទេ ព្រោះ​ចៀសវាង​ការ​ទាញ​លេង​ជាមួយ ក្មេង​ដទៃ ដែល​អាចធ្វើ​ឲ្យ​កូន​កើត​បញ្ហា​យ៉ាង​ងាយ​។​អ្នក​មិនត្រូវ​ទុកឱ្យ​កូន​គេង​នៅលើ​គ្រែ​ដោយ ខ្លួនឯង​នោះទេ ព្រោះ​កូន​នឹង​ធ្លាក់​ពីលើ​គ្រែ​បាន​។ ដូចនេះ អ្នក​គួរតែ​កំដរ​ជិត​ខ្លួន​កូន​ជានិច្ច ទើប​មិនមាន​គ្រោះថ្នាក់​។

អ្នក​មិនត្រូវ​ឱ្យគេ​គេង​ផ្កាប់​ទេ ព្រោះ​ធ្វើ​ឲ្យ​គេ​ពិបាក​ដកដង្ហើម​បាន​។​ អ្នក​មិនអាច​ទុកឱ្យ​កូន​លេង​នៅក្នុង​អាងទឹក​ដោយ​ខ្លួនឯង​ទេ ព្រោះ​វា​គ្រោះថ្នាក់​ណាស់​នៅ ពេលដែល​គ្មាន​មនុស្ស​ចាស់​នៅក្បែរ​។​

​អ្នក​ត្រូវតែ​ទុក​របស់​ដែលមាន​គ្រោះថ្នាក់​នៅ​កន្លែង​ដែល​កូន​យក​មិនបាន ព្រោះ​បើ​គេ​យកបាន នឹង​អាចធ្វើ​ឲ្យ​អន្តរាយ​ដល់​កូន​បាន​។ អ្នក​ត្រូវតែ​ប្រាប់​កូន​កុំឱ្យ​បើកទ្វា​ឱ្យ​មនុស្ស​ប្លែក​មុខ ហើយ​មិនត្រូវ​បរិភោគ​របស់​ដែល​គេ​ឱ្យ​នោះទេ​នៅពេលដែល​ឃើញ​មនុស្ស​ប្លែក​មុខ​។​

​អ្នក​មិនត្រូវ​ទុក​កូន​ឱ្យ​ឡើងជណ្តើរ​យន្ត​ដោយ​ខ្លួនឯង​ឡើយ​ព្រោះ​អាចធ្វើ​ឲ្យ​កៀប​ជើង​គេ​ជាប់​នៅ ជណ្តើរយន្ត​នោះ​នៅពេលដែល​មិន​ប្រយ័ត្ន​៕ ដោយ​: health.com.kh