មិនគួរ​ឱ្យ​ជឿ​! ទារកទើបនឹង​កើត ដែល​គេ​បោះចោល​ក្នុង​លូទឹកស្អុយ ត្រូវបាន​ទាញ​ចេញពី​លូ​ទាំង​នៅរស់​ក្នុងប្រទេស​ឥណ្ឌា​

1755
ចែករម្លែក

​ទារក​ទើបនឹង​កើត​ដែល​គេ​បោះចោល​ក្នុង​លូទឹកស្អុយ​ជាមួយ​ទងផ្ចិត​រុំ​នៅ​នឹង​ករប​ស់វា ត្រូវបាន​រកឃើញ​នៅមាន​ជីវិត​។​

​នៅក្នុង​វីដេអូ​ដ៏​រន្ធត់ គេ​ឃើញ​លោកស្រី​ហ្គី​តា អាយុ ៤៥ ឆ្នាំ​មកពី​ស្រុក​ចេ​ន​ណៃ​លូកដៃ​ចូលក្នុង​លូទឹកស្អុយ​ទាញ​ជើង​ទារិកា មុនពេល​លាង​សម្អាត​ទារក​នោះ​ជាមួយ​ទឹកស្អាត​។​

​រូបភាព​ដ៏​ក្តុកក្តួល​នៃ​ទារក​នៅមាន​ជីវិត​ដ៏​អស្ចារ្យ​នេះ​ត្រូវបាន​ថត​ដោយ​អ្នក​ឈរ​មើល​នៅក្នុង​ទីប្រជុំជន​វ៉ា​ឡា​សា​រ៉ា​វ៉ា​ក់​ខាំ ស្រុក​ចេ​ន​ណៃ ក្នុង​រដ្ឋ​តា​ម៉ិ​ល​ណា​ឌូ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោកស្រី​ហ្គី​តា​បានដឹង​ពី​វត្តមាន​ទារក​នេះ ដោយសារ​អ្នក​ចែកចាយ​ទឹកដោះគោ​ម្នាក់​ប្រាប់​គាត់​ថា ដូចជា​ឮសូរ​សំឡេង​ឆ្មា​យំ​។​

​ក្រោយ​ជួយ​ទាញ​ទារក​ចេញពី​លូ​ភ្លាម កូនង៉ែត​នេះ​ត្រូវបាន​ប្រញាប់​នាំទៅ​មន្ទីរពេទ្យ Egmore Hospital កន្លែង​ដែល​គ្រូពេទ្យ​បាន​រកឃើញថា កូន​នេះ​មាន​បញ្ហា​ពិបាក​ដកដង្ហើម​។​

​គ្រូពេទ្យ​បាន​ព្យាបាល​ទារក​នេះហើយ​ឥឡូវនេះ​បាន​និយាយថា ទារកនេះ​បានជា​សះស្បើយ​និង​មាន​សុខ​ភាពល្អ​។​

​លោកស្រី​ហ្គី​តា ដែល​រស់នៅ​ជាមួយ​កូនស្រី​របស់គាត់ បាន​និយាយថា លោកស្រី​ចង់​ដាក់ឈ្មោះ​កូនប្រុស​នេះ​ថា ស៊ូ​ថា​ធី​រ៉ាំ (​សេរីភាព​) ព្រោះ​ក្មេង​នេះ​ត្រូវបាន​រកឃើញ​នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​៕ ដោយ៖ កញ្ញាដាលីស

ទារកនេះ​ឥឡូវ​មាន​សុខ​ភាពល្អ​ធម្មតា និង​ត្រូវបាន​ដាក់ឈ្មោះថា ស៊ូ​ថា​ធី​រ៉ាំ (​សេរីភាព​)