មិនដឹងថា​នរណា​នឹងមាន​សំណាង​នោះទេ ខណៈដែល​សាច់ប្រាក់​រង្វាន់​ឆ្នោត​ឡូតូ Mega Millions ឡើងដល់ ៩០០ លាន​ដុល្លារ​

475
ចែករម្លែក

​ឱកាស​នៃ​ការ​ឈ្នះ​របស់​អ្នក​គឺមាន​តិចតួច​ណាស់ ប៉ុន្តែ​វា​ប្រហែលជា​មានតម្លៃ​ក្នុងការ​វិនិយោគ​បួនដប់​ដុល្លារ​នៅក្នុង​ឆ្នោត​ឡូតូ Mega Millions នៅក្នុង​សហរដ្ឋអាមេរិក មុនពេល​ការចាប់​ឆ្នោត​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​១៩​តុលា​។​

​សាច់​រង្វាន់​មាន​ប៉ុន្មាន​? គឺ ៩០០ លាន​ដុល្លារ បន្ទាប់ពី​គ្មាន​នរណាម្នាក់​ឈ្នះ​កាលពី​យប់​ថ្ងៃ​អង្គារ​។​

​វា​នឹង​ក្លាយជា​រង្វាន់​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​ឆ្នោត​ជាស​កល ប្រសិនបើ​មាន​នរណាម្នាក់​ឈ្នះ​វា​។​

​កាលពី​ឆ្នាំ ២០១៦ សាច់ប្រាក់​រង្វាន់​ឆ្នោត​ឡូតូ Powerball ចំនួន ១,៦ ពាន់​លាន​ដុល្លារ​ត្រូវបាន​ចែកគ្នា​ជា​៣​ចំណែក​ទៅ​អ្នក​កាន់​សន្លឹកឆ្នោត​មក​ពី​រដ្ឋ​កាលីហ្វ័រ​ញ៉ា រដ្ឋ​ផ្លរីដា និង រដ្ឋ​ថេ​ន​ណេ​ស​ស៊ី​។ ពួកគេ​ម្នាក់ៗ​ទទួលបាន ៥២៨,៨ លាន​ដុល្លារ​។​

​ការ​ឈ្នះ​រង្វាន់​ទោល​ធំ​បំផុត​ពីមុន គឺ​ទឹកប្រាក់​ចំនួន ៧៥៨,៧ លាន​ដុល្លារ​កាលពី​ឆ្នាំមុន ដោយ​លោកស្រី ម៉ា​វី​ស វ៉ាន់​ហ្ស៊ី​ក ដែលជា​ម្តាយកូន​២​អាយុ ៥៣ ឆ្នាំ​មកពី​រដ្ឋ​ម៉ាស​សា​ឈូ​សេត​។​

​ឆ្នោត​ឡូតូ Mega Millions អា​ចរក​ទិញ​បាន​នៅក្នុង​រដ្ឋ​ចំនួន ៤៤ រដ្ឋធានី​វ៉ាស៊ីនតោន និង​កោះ​វើ​ជីន​របស់​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

សាច់ប្រាក់​រង្វាន់​ឆ្នោត​ឡូតូ Mega Millions ឡើងដល់ ៩០០ លាន​ដុល្លារ