មិនដឹង​ជា​ល្បឿន​ប៉ុន្មាន​ទេ បុក​មនុស្ស​ស្លាប់​ហើយ​ខ្លួនឯង​ក៏​ដង្ហើមចង្រិត​ដែរ​

663

ព្រះសីហនុ​៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ខណៈ​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ ដោយសារ​តែមាន​អ្នកជិះ​ម៉ូតូ​១​គ្រឿង បើក​បុក​យ៉ាង​ពេញទំហឹង​។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើងលើ​ដងផ្លូវ​ជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​២០០/២០១ ស្ថិតក្នុង​ភូមិ​វាល​មាស ឃុំ​វាលរេញ ស្រុក​ព្រៃនប់ កាលពី​ម៉ោង​២០​និង​៣០​នាទី យប់​ថ្ងៃទី​២៧ ខែកក្កដា​ ឆ្នាំ​២០១៧​។​

​មន្ត្រីប៉ូលិស​ចរាចរណ៍​ផ្លូវគោក នៃ​អធិការនគរបាល​ស្រុក​ព្រៃនប់ បាន​ឲ្យ​ដឹងថា ករណីនេះ​បង្កឡើង​រវាង​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ី​ភី​អរ ពណ៌​ស លាយ​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ ១CN ៥៩៨០ ទិសដៅ​ពី​កំពត​មក​វាលរេញ អ្នកបើកបរ​ឈ្មោះ កែម អាង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។ មកដល់​ចំណុចកើតហេតុ បាន​បុក​ស្ត្រី​ដើរ​ឆ្លងថ្នល់​ម្នាក់​ឈ្មោះ ប្រា​ង ណា អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ចំណែក​ភាគី​ខាង​ម៉ូតូ​មាន​គ្នា​២​នាក់ គឺ​ទី​១​ឈ្មោះ កែម អាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ និង​ទី​២​ឈ្មោះ សូត្រ ទី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រងរបួស​ស្រាល​៕ ដោយ​៖ វណ្ណៈ​