មិនដែល​ឃើញ​ទេ វាល​ចោល​ខ្មោច​យន្តហោះ​ធំជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​

1584
ចែករម្លែក
  • 4
    Shares

​នេះ​ជា​ទិដ្ឋភាព​វាល​ចោល​ខ្មោច​យន្តហោះ​ជាងគេ​បំផុត​នៅ​ទ្វីបអឺរ៉ុប​ដែល​ស្ថិតនៅ​ចំ​កណ្តាល សង្កាត់​ក្លស​ស្ទើ​សៀ (Gloucestershire) ប្រទេស​អង់គ្លេស​។
​ ​
​អាកាសយានដ្ឋាន Kemble-Cotswold Airport ផ្តល់ “​សេវា​រុះរើ​បញ្ចប់​អាជីព​យន្តហោះ​” ចន្លោះ​ពី ៥០ គ្រឿង​ទៅ ៦០ គ្រឿងក្នុង​មួយឆ្នាំៗ​នៅ​មូលដ្ឋាន​របស់ខ្លួន​។
​ ​
​លោក ម៉ាក ហ្គ្រេ​ហ្គោ​រី (Mark Gregory) ស្ថាបនិក​ក្រុមហ៊ុន Air Salvage International គឺជា​អ្នកទទួលខុសត្រូវ​ក្នុង​ការរុះរើ​យន្ដហោះ​ដឹក​អ្នកដំណើរ​ដែល​គេ​លែង​ប្រើប្រាស់​ទៅជា​បំណែកៗ​ជាង ២.០០០ បំណែក​សម្រាប់​យន្តហោះ​នីមួយៗ​។
​ ​
​ក្រុមហ៊ុន​របស់លោក ធ្វើ​ប្រតិបត្តិការ​ចេញពី​អាកាសយានដ្ឋាន​ឯកជន​ខាងលើនេះ ដែល​កាលពី មុន​ជា​កម្មសិទ្ធិ​ក្រសួងការពារជាតិ​រហូត​ដល់​ឆ្នាំ​១៩៩៣​។ ក្រុមហ៊ុន​របស់លោក​បាន​រុះរើ យន្តហោះ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​បាន​ចំនួន ៧៣០​គ្រឿងក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍ ចុងក្រោយ​នេះ​។​
​ ​
​បំណែក​ដែលមាន​តម្លៃ​បំផុត​គឺ​ម៉ាស៊ីន​ដែលមាន​តម្លៃ​រហូតដល់​ទៅ ២៤ លាន​ដុល្លារ​អាមេរិក ក្នុង​យន្តហោះ​មួយគ្រឿងៗ​។ ហើយ​មាន​ម្តងណា​នោះ​កម្មករ​ថែមទាំង​បាន​ប្រទះឃើញ គ្រឿងញៀន​កូកាអ៊ីន​តម្លៃ​ប្រមាណ ៥,៥ លាន​ដុល្លារ​នៅក្នុង​បង្គន់​យន្តហោះ​ទៀតផង ខណៈពេល​ពួកគេ​កំពុង​រុះរើ​៕ ប្រែ​សម្រួល​: ខុម​