មិនត្រូវ​ឱ្យ​ក្មេង​ផឹកទឹក​ផ្លែឈើ​នៅពេល​ព្រឹក​

1145
ចែករម្លែក
  • 1
    Share

​ការស្រាវជ្រាវ​មួយ​បាន​ព្រមាន ឪពុកម្តាយ​មិនត្រូវ​ឱ្យ​កូន​ផឹកទឹក​ផ្លែឈើ នៅពេល​ព្រឹក ព្រោះ​អាចធ្វើឱ្យ​កើន​ហានិភ័យ​ធាត់ ។​
​ ​
​តាម​ពួក​អ្នកស្រាវជ្រាវ​ក្មេង ដែល​ផឹកទឹក​ផ្លែឈើ​១​កែវ នៅពេល​ព្រឹក​មាន​ហានិភ័យ​លើស​ទម្ងន់ ខ្ពស់ជាង ១,៥ ដង​ជាង ក្មេង​មិន​ផឹក ។ បន្ថែម​លើ នោះ ការបោះបង់​មិន​បរិភោគ​អាហារ ពេលព្រឹក​ក៏​អាច​បណ្តាលឱ្យ​ឡើង​ទម្ងន់ ដោយសារ​ក្មេង​នឹង​បរិភោគ​ចំណី​កំ​ប៉ិក កំប៉ុក​ច្រើន ។​
​ ​
​ទោះបី​ទឹក​ផ្លែឈើ​តែង​ត្រូវបាន​លក់​ទូទៅ​លើ​ទីផ្សារ និង​ត្រូវបាន​ចាត់ទុកជា​ជម្រើស​ត្រឹម​ត្រូវតែ​វា មាន​បរិមាណ​ស្ករ និង​កាឡូរី​ខ្ពស់ ។​
​ ​
​ការស្រាវជ្រាវ​បង្ហាញថា ទឹក​ផ្លែ ឈើ​១​កែវ ចំណុះ​35០ml អាច​ផ្ទុក​ស្ករ ដល់​ទៅ​៩​ស្លាបព្រា កាហ្វេ​និង​មិន​ប៉ូវ​ដូច ផ្លែឈើ​ពុំទាន់​កែច្នៃ​ឡើយ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ក្មេង ដែល​ផឹកទឹក​នៅពេល​ព្រឹក​មាន ហានិភ័យ​លើស​ទម្ងន់​, ធាត់​តិចជាង ៤០​ភាគរយ ហើយ​ក្មេង​ដែល​បរិ​ភាគ អាហារ​ព្រឹក មាន​ទម្ងន់​មធ្យម​ស្រាល ជាង​3 កង ប្រៀប​នឹង​ក្មេង​មិន​បរិភោគ ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បាន​ទូន្មាន អាណាព្យាបាល​គួរ​បន្ថយ​បរិមាណ​ស្ករ​ប្រើប្រាស់​របស់​ក្មេង​នៅ ពេលព្រឹក ។​
​ ​
​ពួក​ជំនាញការ​ក៏​ព្រមាន​ក្មេង ដែល​ធាត់​នឹង​ប្រឈម​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២, ជំងឺ​បេះដូង និង​មហារីក​ខ្ពស់ជាង ។​
​ ​
​អ្នកស្រាវជ្រាវ​បានឱ្យដឹងថា “​ទឹក​ផ្លែឈើ​មិនអាក្រក់​ទាំងស្រុង​ទេ តែ​ជាតិ​សរសៃ​ក្នុង​ផ្លែឈើ​បាន​ត្រូវ កម្ចាត់​ចេញ ហើយដោយ​ហេតុនេះ វា​ប្រមូលផ្តុំ​ស្ករ​ច្រើន​” ៕ ប្រែ​សម្រួល​៖ រតនៈ​

#