មិនទាន់​ចាប់ខ្លួន​ឈ្មួញ​ឈើ​ម្នាក់​ប្រចាំ​ស្រុក​សៀម​ប៉ាង​

395

​ដោយ​: សុខុម / ស្ទឹងត្រែង​: ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បី​ម្នាក់​ប្រចាំ​ស្រុក​សៀម​ប៉ាង នៅតែ​បន្ត​រួច​ផុតពី​ផ្លូវច្បាប់ បើទោះបីជា​សមត្ថកិច្ច​ធ្លាប់​បង្ក្រាប​ម្តង​ជា​ពីរដង​រួចមកហើយ​ក្តី​។

​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨ សមត្ថកិច្ច​ចម្រុះ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​សហការគ្នា ចុះបង្ក្រាប​ឈើ​ខុសច្បាប់ ដែល​ឈ្មួញ​ដឹក​យកមក​ស្តុក​ទុក​ក្នុងផ្ទះ​ពីរ​កន្លែង​ផ្សេង​ពីគ្នា រឹបអូស​បានជា​ច្រើនរ​យ​ដុំ និង​មានតម្លៃ​ច្រើន​ពាន់​ដុល្លារ​។

​ប្រតិបត្តិការ​ចុះបង្ក្រាប​ឈើ​នោះ ត្រូវគេ​ឲ្យ​ដឹងថា ធ្វើឡើង​ក្រោម​កិច្ចសម្របសម្រួល ពី​ស្ថាប័ន​អយ្យការ អម​សាលាដំបូង ខេត្ត​ស្តឹង​ត្រែង​។ ការបង្ក្រាប​ឈើ​ខុសច្បាប់​នោះ បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ខិៈ​ស្វាយ ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង​ផ្ទាល់​តែម្តង​។ រហូតមក​ទល់នឹង​ថ្ងៃ​១២​ខែសីហា​ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​ព្រៃឈើ នៅ​មិន ទាន់​បានបង្ហាញ​ពី​របាយការណ៍ នៃ​លទ្ធផល​បង្ក្រាប​ឈើ ទាំងពីរ​ទីតាំង​នោះ​នៅឡើយ​ទេ តែ​គ្រាន់តែ​គេ​ដឹងថា ម្ចាស់ផ្ទះ​ស្តុក​ទុក​ឈើ​ខុសច្បាប់​នោះ មានឈ្មោះ ទិ​ត ម៉ៅ ឈ្មួញ​ឈើ​ដ៏​ល្បី​ម្នាក់​៕ ល​