មិនទាន់​ដឹង​មូលហេតុ​ករណី​ភ្លើង​ឆេះ​កន្លែង​លក់​ឈើ​នៅ​ស្រុក​កំពង់សៀម​នៅឡើយ​ទេ​

245
ចែករម្លែក

ដោយ​:​គង់​ហេង​កំពង់ចាម​:​ខណ​:​នេះ​សមត្ថកិច្ច​និង​អាជ្ញាធរ​នៅ​មិនទាន់បាន​ស្រាវជ្រាវ​រកឃើញ​មូល​ហេតុដែល​នាំឱ្យមាន​អគ្គិ​ស​ភ័យ​ឆាបឆេះ​ទីតាំង​លក់​ឈើ​និង​គ្រឿងសំណង់​ទាំងយប់​កាលពី​វេលា​ម៉ោងជាង​៧​យប់​ថ្ងៃទី​១៣​សីហា​ឆ្នាំ​២០១៩​និង​កំពុង​ធ្លាក់ភ្លៀង​នៅ​ភូមិ​អណ្តូងច្រុះ​ឃុំ​អម្ពិល​ស្រុក​កំពង់សៀម​នោះ​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រីនគរបាល​ខេត្ត​បាន​និយាយថា​ដេប៉ូ​លក់​ឈើ​និង​គ្រឿងសំណង់​ដែល​រងគ្រោះ​ដោយសារ​អគ្គិ​ស​ភ័យ​នោះ​ជា​របស់​ម្ចាស់​ឈ្មោះ​រុន​សុខ​ថេ​ន​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​នៅ​ទីតាំង​ខាងលើ​ដែល​បណ្តាលឱ្យ​ឆេះ​ខូចខាត​អស់​ម៉ូតូ​មួយគ្រឿង​ឈើ​កែច្នៃ​ជាច្រើន​ម៉ែត្រគូប​។​រោង​ផ្ទុក​ឈើ​និង​សម្ភារ​:​ប្រើប្រាស់​មួយចំនួន​គឺ​ចំ​ពេលដែល​ម្ចាស់​មិន​នៅ​។​ប្រភព​នោះបាន​និយាយទៀតថា​ដូច្នេះ​ខាង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការឆេះ​នោះ​គឺ​ម្ចាស់​មិន​នៅ​និង​កើតហេតុ​នៅពេល​យប់​និង​ថែមទាំង​មាន​ភ្លៀង​ធ្លា​ក់ទៀត​។​ប៉ុន្តែ​ប្រភព​មិន​ផ្លូវការ​បញ្ជាក់ថា​ទំនង​មាន​មនុស្ស​ជា​អ្នក​លួច​ដុត​។​

​គួរ​បញ្ជាក់ថា​អគ្គិ​ស​ភ័យ​មួយ​បាន​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​កើតឡើង​នៅ​ចំណុច​ទីតាំង​លក់​ឈើ​និង​គ្រឿងសំណង់​មួយកន្លែង​ស្ថិត​ក្នុងភូមិ​អណ្តូងច្រុះ​ឃុំ​អម្ពិល​ស្រុក​កំពង់សៀម​។​រយ​:​ពេល​ជិត​មួយ​ក្រោយ​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​ប្រាំ​គ្រឿង​របស់​នគរបាល​ខេត្ត​នេះ​បាន​អន្តរាគមន៍​ពន្លត់​ស្ងប់ស្ងាត់​វិញ​។​

​នៅ​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​គឺមាន​ករណី​ភ្លើង​ឆេះ​ផ្ទួនៗ​គឺ​នៅ​ម៉ោងជាង​១​រសៀល​មាន​អគ្គិ​ស​ភ័យ​បាន​ឆេះ​ឡស​ម្ងួ​តរបស់​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ស្រុក​ជើងព្រៃ​ហើយ​។​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ក៏​កើតឡើង​ករណី​ភ្លើង​ឆេះ​កន្លែង​លក់​ឈើ​និង​គ្រឿងសំណង់​នៅ​ស្រុក​កំពង់សៀម​ខាងលើនេះ​មួយកន្លែង​ទៀត​៕S/​