មិនធម្មតាកូនស្រីតារាហ្វេសប៊ុក Love Riya ក្លាយជាអ្នកតំណាង ផលិតផលភ្លែត

2008
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជាមោទនភាពមួយដែលតារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី ដំបូង របស់នាងភ្លាម ស្រាប់តែមានក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត ទាក់ទង យកនាងតូចធ្វើជាតំណាងផលិតផលភ្លាមៗតែម្តង ចំណែក តារាហ្វេសប៊ុក Love Riya ក៏មិនរារែក បន្ទាប់ពីនាងបានប្រើប្រាស់ម្សៅទឹកដោះគោ នូទ្រីម៉ាម កំឡុងពេលមានផ្ទៃ ពោះ ហើយដឹងពីគុណភាព ទើបនាងសម្រេចអោយកូនស្រីរបស់នាងប្រើប្រាស់ តែម្តង។

កាលពីរសៀលថ្ងៃច័ន្ទ ទី១៤ តុលា ២០១៩ កូនស្រីរបស់តារាហ្វេសប៊ុក Love Riya បានក្លាយជាអ្នកតំណាងផលិតផល អោយក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេត រយៈពេលពេញមួយឆ្នាំ ប៉ុន្តែតំលៃខ្លួនបានប៉ុណ្ណានោះគឺមិនត្រូវបានបង្ហើបឡើយ។ ប៉ុន្តែបើយោងតាម ការអោយដឹងពី លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅ បាននិយាយថា ក្រុមហ៊ុននិងផ្គត់ផ្គង់ ទឹកដោះគោ រយៈពេលមួយឆ្នាំពេញ សម្រាប់កូនស្រី របស់ Love Riya រួមជាមួយទឹកសុទ្ធ ORINA សម្រាប់ឆុងទឹកដោះគោ និង ការដំណើរកម្សាន្តក្រៅប្រទេសផងដែរ។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya និយាយទាំងអារម្មណ៍សប្បាយរីក រាយរកអ្វីមកប្រៀបមិនបានថា នេះគឺជាមោទនភាពមួយសម្រាប់លោកជាឱពុក ព្រោះ លោកនិងភរិយា មិនមែនជាអ្នកសិល្បៈអ្វីទេ ប៉ុន្តែគ្រាន់តែកូនស្រីកើតឃើញ ពន្លឺព្រះ អាទិត្យភ្លាម នាងតូចក៏ក្លាយជាតារាទាំងខ្លួននៅជាទារកនៅឡើយ ពោលគឺកូនស្រី លោក ក្លាយជាអ្នកតំណាងផលិតផលបែបនេះ អាចជាជំហានមួយនាំ អោយនាង តូចក្លាយជាអ្នក សិល្បៈនៅថ្ងៃអនាគត។

លោកបន្ថែមថា កូនស្រីលោកពិតជាសំណាងណាស់ គ្រាន់តែចាប់កំណើត ក្នុងផ្ទៃ ម្តាយភ្លាម អ្នកម្តាយក៏ទទួលបានការងារជាអ្នកផ្សព្វផ្សាយផលិតផលទឹកដោ នូទ្រីម៉ាម ចំណែកការសម្រាលកូនក៏ត្រូវបានខាងមន្ទីរពេទ្យយកចិត្តទុកដាក់និងទំនុកបម្រុង សម្រាប់ ការសម្រាលដោយមិនចំណាយប្រាក់កាសសូម្បីតែមួយសេន។

សូមរំលឹកថា តារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី កាលពីយប់ថ្ងៃសៅរ៍ ទី១២ តុលា នៅមន្ទីរពេទ្យសម្ភពឯកជនមួយ នាង និងស្វាមី បានសម្រេចចិត្ត ដាក់ ឈ្មោះ កូនស្រីរបស់ពួកគេថា សារី រ៉ូហ្សាណា ការបង្ហាញការសាទរនេះ ក៏មានអ្នកគាំ ទ្ររបស់នាង ជាច្រើននាក់ចូលរួមអបអរសាទរ និងជូនពរពួកគេអោយកាន់តែមាន សុភមង្គលក្នុងគ្រួសារ៕