មិនធម្មតាកូនស្រីតារាហ្វេសប៊ុក Love Riya ក្លាយជាអ្នកតំណាង ផលិតផលភ្លែត

135
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជាមោទនភាពមួយដែលតារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី ដំបូងរបស់នាងភ្លាម ស្រាប់តែមានក្រុមហ៊ុនម្សៅទឹកដោះគោ នូទ្រីលេត ទាក់ទងយក នាងតូចធ្វើជាតំណាងផលិតផលភ្លាមៗតែម្តង ចំណែក តារាហ្វេសប៊ុក Love Riya ក៏មិនរារែក បន្ទាប់ពីនាងបានប្រើប្រាស់ម្សៅទឹកដោះគោ នូទ្រីម៉ាម កំឡុងពេលមាន ផ្ទៃពោះ ហើយដឹងពីគុណភាព ទើបនាងសម្រេចអោយកូនស្រីរបស់នាងប្រើប្រាស់ តែម្តង។

កាលពីរសៀលថ្ងៃច័ន្ទ ទី១៤ តុលា ២០១៩ កូនស្រីរបស់តារាហ្វេសប៊ុក Love Riya បានក្លាយជាអ្នកតំណាងផលិតផល អោយក្រុមហ៊ុនម្សៅទឹកដោះគោនូទ្រីលេតរយៈ ពេល ពេញមួយឆ្នាំ ប៉ុន្តែតំលៃខ្លួនបានប៉ុណ្ណានោះគឺមិនត្រូវបានបង្ហើបឡើយ។ ប៉ុន្តែបើ យោងតាម ការអោយដឹងពី លោក ទឹម សុវណ្ណារ៉ា នាយកគ្រប់គ្រងទូទៅបាន និយាយ ថា ក្រុមហ៊ុននិងផ្គត់ផ្គង់ ទឹកដោះគោ រយៈពេលមួយឆ្នាំពេញ សម្រាប់កូនស្រី របស់ Love Riya រួមជាមួយទឹកសុទ្ធ ORINA សម្រាប់ឆុងទឹកដោះគោ និងដំណើរ កម្សាន្តក្រៅប្រទេសផងដែរ។

លោក ហេន ឌ្រី ស្វាមីអ្នកនាង Love Riya និយាយទាំងអារម្មណ៍សប្បាយ រីករាយ រកអ្វីមកប្រៀបមិនបានថា នេះគឺជាមោទនភាពមួយសម្រាប់លោកជាឱពុក ព្រោះលោក និងភរិយា មិនមែនជាអ្នកសិល្បៈអ្វីទេ ប៉ុន្តែគ្រាន់តែកូនស្រីកើត ឃើញពន្លឺព្រះអាទិត្យ ភ្លាម នាងតូចក៏ក្លាយជាតារាទាំងខ្លួននៅជាទារកនៅឡើយ ពោលគឺកូនស្រីលោក ក្លាយជាអ្នកតំណាងផលិតផលបែបនេះ អាចជាជំហានមួយនាំអោយនាងតូច ក្លាយជា អ្នកសិល្បៈនៅថ្ងៃអនាគត។

លោកបន្ថែមថា កូនស្រីលោកពិតជាសំណាងណាស់ គ្រាន់តែចាប់កំណើតក្នុង ផ្ទៃម្តាយ ភ្លាម អ្នកម្តាយក៏ទទួលបានការងារជាអ្នកផ្សព្វផ្សាយផលិតផលទឹកដោ នូទ្រីម៉ាម ចំណែកការសម្រាលកូនក៏ត្រូវបានខាងមន្ទីរពេទ្យយក ចិត្តទុកដាក់ និង ទំនុកបម្រុងសម្រាប់ការសម្រាលដោយមិនចំណាយប្រាក់កាសសូម្បីតែមួយសេន។

សូមរំលឹកថា តារាហ្វេសប៊ុក Love Riya សម្រាលបានកូនស្រី កាលពីយប់ថ្ងៃ សៅរ៍ ទី១២ តុលា នៅមន្ទីរពេទ្យសម្ភពឯកជនមួយ នាង និងស្វាមី បានសម្រេចចិត្ត ដាក់ឈ្មោះកូនស្រីរបស់ពួកគេថា សារី រ៉ូហ្សាណា ការបង្ហាញការសាទរនេះ ក៏មានអ្នក គាំទ្រ របស់នាង ជាច្រើននាក់ចូលរួមអបអរសាទរ និងជូនពរពួកគេអោយកាន់តែមាន សុភមង្គលក្នុងគ្រួសារ៕