មិនធម្មតា​! Chat ញ៉ែរ​ស្ទើរ​២៤​ម៉ោង រហូត​ខាង​ស្រី​ចង់ Block ប៉ុន្តែ​លទ្ធផល​ចុងក្រោយ​…

1280
ចែករម្លែក
  • 167
    Shares

ដោយ​: លីន​ណា / ភ្នំពេញ​: អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​កំពុងតែ​មានការ​ចាប់អារម្មណ៍ ដោយបាន​ធ្វើការ​ចែករំលែក (Share) និង​ចុច​ឡា​ច (Like) ប្រមាណ 5K លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​នារី​ម្នាក់ ដែល​បង្ហោះ​ចំណារ​អំពី​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ជាមួយនិង​គូស្នេហ៍ ដែល​ធ្វើការ​ជាមួយគ្នា ដោយ​បុរស​នោះ បាន​ផ្ញើ​ទៅកាន់​នាង​ស្ទើរ​គ្រប់ពេលវេលា​ឲ្យ​តែ​នាង Online​។ ដំបូង​ឡើយ​នាង​ហាក់​ធុញ រហូតដល់​ថ្នាក់​ចង់ Block Chat ប៉ុន្តែ​ចុងក្រោយ​ពួកគេ​ទាំងពីរ​បាន​លទ្ធផល​លើសពី​សង្សារ ពោលគឺ​ក្លាយជា​គូ​ដណ្ដឹង​នឹង​ហើយ នាពេលនេះ​។​

​ម្ចាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក Mary BaRang បានសរសេរថា “​វា​ជា​ស្នេហា​ដែល​មិន​គិតថា​ហ្នឹង​អាច​កើតឡើង ព្រោះ​មិនដឹងថា​ជា fri fb គ្នា​តាំងពី​ពេលណា ដឹង​ត្រឹម​ថា​ធ្វើការ​នៅ Bank ដូចគ្នា​😌 ចាប់ផ្តើម​លេង cmt ជាមួយគ្នា​ធម្មតា​ដូច​គេ​ដូច​ឯង តែ​មិនដឹង​តា​ប៊ិក​ហ្នឹង​គិត​អី​ហ៊ាន chat មក​😆😌 chat មក​ស្ទើ​តែ 24h​ឲ្យ​តែ​ញ៉ុ​ម​អន​ឡាញ “good morning Sis, good night sweet dream sis, Sis ញាំ​បាយ​នៅ​? ងៃ​ហ្នឹង​ធ្វើការ​ហត់​អត់​? ។​ល​។​”
​ពេល​ញ៉ុ​ម​ឆា​តទៅ​គាត់ ញ៉ុ​ម​មិនដែល​ចាំ​គាត់​reply លើសពី 1s ទេ ញ៉ុ​ម​chat​ទៅ​ភ្លាម seen ភ្លាម reply ភ្លាម​។ គាត់​ជា​កំពូល​មនុស្ស​សាច់​មុខ​ក្រាស់​😂 ព្រោះ chat រហូតដល់​ញ៉ុ​មធុ​ញ ធុញ​មិន​ចង់ឃើញ chat របស់គាត់ ហើយ​រហូតដល់​ថ្នាក់​ចង់ block chat!🤣 មិន​ថា​គាត់​រវល់​ប៉ុណ្ណា​ក៏​គាត់​អាច​ឆ្លៀត chat ជាមួយ​ញ៉ុ​ម​បានដែរ​😐 សូម្បី​កំពុង​ជិះ​ម៉ូតូ​ក៏ chat មក​ដែរ និយាយ​ឲ្យ​ឆាប់​ចប់ គ្រប់ពេលវេលា គ្រប់​ទីកន្លែង​😒 ហើយ​មិនដែល​រំលង​រឿង like and cmt អ្វីដែល​ញ៉ុ​ម​ផុស មានមុខ​គាត់​ហ្នឹង​រហូត​😉 ដល់ពេល​ធុញ​ពេក​មិនដឹង​គិត​មិច ញ៉ុ​ម​ក៏​ប្រាប់​គាត់​ថា ញ៉ុ​ម​មិន​ចង់បាន​សង្សារ​ទេ បើ​ញ៉ុ​ម​យក ញ៉ុ​ម​យកប្ដី​ម៉​ង​😎 ចឹ​ង​បើ​ចង់បាន​ញ៉ុ​ម​ចូលដល់​ម៉ាក់​ប៉ា​ញ៉ុ​ម​ហើយ​កា​រម៉ង​ទៅ បើ​ម៉ាក់​ប៉ា​ញ៉ុ​ម​ពេញចិត្ត bro ឯង​ញ៉ុ​ម​ក៏ okay😌 (​ដែល​ហ៊ាន​យាយ​ចឹ​ង​មួយ​គាត់ ព្រោះ​អី​គិតថា​គាត់​មិន​ហ៊ាន ហើយ​គាត់​ឈប់​តាម តែ​ខុសពី​ការគិត​ទាំងអស់​ម៉ែអើយ​….😳)
​មិនបាច់​ញ៉ុ​ម​ស​សេរ​អី​ទៀត​ទេ មើល​តែ​រូប​ញ៉ុ​ម​ផុស​ទៅ​ដឹង​ហើយ​😆 ឥឡូវ​ពួកយើង​បាន​ក្លាយជា “​គូរ​ដណ្ដឹង​” ហើយ​!
​ពីមុន​ធុញ​ណាស់​មនុស្ស​អី​ក៏​ទំនេរ​នោះ​ទំនេរ chat មករ​ហូត​មិនដឹង​គេ​ធុញ​ទេ​ហី​?🤬 តែ​ឥឡូវ​បើ​មិន chat មក​ដឹង​តែ​រឿង​ម៉​ង​😂 បាត់​មុខ​មិន​បានទេ​។ ស្រលាញ់​ខ្លាំងៗ លោក អនាគត​ស្វាមី​♥️ អរគុណ​ដែល​ចូលមក​ជីវិត​ស្រី​ឆ្នាស់ សម្ដី​អាក្រក់​ម្នាក់នេះ អរគុណ​ដែល​ទទួលយក នឹង​ស្រលាញ់​អូន​ជា​អូន​💞 អរគុណ​សម្រាប់​ការផ្តល់​តម្លៃ​😘 ត្រៀមខ្លួន​រួចរាល់​ហើយ​ចា ដើម្បី​ធ្វើជា​ប្រពន្ធ​ដ៏​ល្អរ​បស់បង​!
#SophanithMary4everlove
#2018/09/30engagement♥️
Husband to be Sophanith Sky😘”៕ ល