មិនធម្មតា កូនស្រី គង់ ច័ន្ទ​ស្រីមុំ អាច​រកចំណូលបាន​ខ្ទង់​ម៉ឺន​ដុល្លារ​

2256

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ពិតជា​ត្រកូល អ្នកសិល្បៈ​មែន កូនស្រី​តារា​សម្តែង នាង គង់ ច័ន្ទ​ស្រីមុំ និង គីម សីហា ក្លាយជា​អ្នកតំណាង​ផលិតផល​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត ដែល​គេ​ដឹងថា តំលៃ​ខ្លួន​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​នោះទេ​។

​បើតាម​ការ​ឲ្យ​ដឹង​ពី​តារា​សម្តែង​ស្រី​វ័យក្មេង និង​មាន​ជំនួញ​ធំៗ​នៅក្នុង​ដៃ គង់ ច័ន្ទ​ស្រីមុំ បាន​បង្ហើប​ថា កូនស្រី​របស់​នាង ដែលមាន​អាយុ ទើបតែ​មួយខែ​ប៉ុណ្ណោះ ត្រូវបាន​ក្រុមហ៊ុន​ផ្សេង​ដែល​ចង់​ផ្សព្វផ្សាយ​ពី​ផលិតផល​ទារក បាន​ទាក់ទង​មកជា​ហូរហែរ ។ ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​នេះ នាង​បាន​សម្រេចចិត្តថា នឹង​ឲ្យ​កូនស្រី​របស់​នាង ក្លាយជា​អ្នកតំណាង​ផលិតផល ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត ដែល​នាង ជឿជាក់ថា ទឹកដោះគោ​ដែលមាន​គុណភាព ព្រោះ​នាង​ផ្ទាល់​បាន​សាកល្បង​ប្រើប្រាស់​នៃ​ផលិតផល ម្សៅ​ទឹកដោះគោ នូ​ទ្រី​ម៉ា​ម និង​ក្លាយជា​អ្នកតំណាង​ផងដែរ​។

​ដោយមាន​ការជឿជាក់​បែ​ប​នេះហើយ ក្រោយពេល​សម្រាល កូនស្រី ដំបូង​កាលពី​ថ្ងៃទី​៧ កក្កដា កន្លងមកនេះ នាង​បានផ្តល់​ទឹកដោះគោ​នូ​ទ្រី​លេ​ត​នេះ សម្រាប់​ទារក​ដល់​កូនស្រី​របស់​នាង ដោយសារតែ​ទទួលបាន​លិទ្ធ​ផល​ជាទី​ពេញចិត្ត ឃើញថា ការ​បន្ទោរ​បង់​របស់​ក្មេង​ទៀងទាត់ មិន​រាគ មិន​ក្តៀន ហើយ​កូនស្រី​នាង មាន​សុខ​ភាពល្អ ទើប​នាង សម្រេចចិត្តថា នឹង​ឲ្យ​កូនស្រី​របស់​នាង ឈ្មោះ គីម សីហ៍​មរកត ធ្វើ​អ្នកតំណាង​របស់​ផលិតផល​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត រយៈពេល​មួយឆ្នាំ​។

​ងាក​មក​តំលៃ​ខ្លួន​វិញ អ្នកគាំទ្រ​ច្បាស់​ជា​លាន់មាត់​សរសើរ​ថា ពិតជា​កូនស្រី​ដែល​ផ្តល់​ទ្រព្យ​សំណាង​ជូន​ម្តាយ​ឪពុក​មែន ព្រោះថា ទើបតែ​មាន​វ័យ មួយខែ​សោះ នាង​តូច គីម សីហ៍​មរកត អាច​រកចំណូលបាន​ខ្ទង់​ម៉ឺន​ដុល្លារ​។ ស្រីមុំ បញ្ជាក់ថា រឿង​តំលៃ​សំលាក់​សិន ព្រោះ​នៅមាន​កុងត្រា​ផ្សេង​ជាមួយនឹង​ក្រុមហ៊ុន ដែល​ប្រើប្រាស់​សម្ភារៈ​សម្រាប់​ទារក​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​អ្វីដែល គង់ ច័ន្ទ​ស្រីមុំ អាច​ប្រាប់​បាន នាង​គ្រាន់តែ​ប្រាប់ថា មិន​ក្រោម​មួយ​ម៉ឺន​ដុល្លារ​នោះទេ​។

​តារា​សម្តែង​ស្រី​រូបនេះ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​នូ​ទ្រី​លេ​ត ដែល​ជ្រើស​រើសយក​កូនស្រី​ជាទី​ស្រលាញ់​របស់​ពួកគេ ធ្វើជា​អ្នកតំណាង​ផលិតផល និង​បាន​ណែនាំ ដល់​មាតាបិតា​ទាំងអស់គ្នា ឲ្យ​ធ្វើការ​ជ្រើស​រើសយក​ផលិតផល​ម្សៅ​ទឹកដោះគោ នូ​ទ្រី​លេ​ត ឲ្យ​កូនៗ​ជាទី​ស្រលាញ់​ប្រើប្រាស់​គ្រប់ៗ​គ្នា​ដើម្បី​បុត្រា​-​បុត្រី មាន​សុខ​ភាពល្អ និង​ប្រា​ជ្ងា​ឆ្លា​តវាង​វ៉ៃ​៕