មិនធម្មតា គង់ សុជាតិ កៀរគរ គ្រូលំដាប់អន្តរជាតិ មកបង្រៀនដល់ស្រុកខ្មែរតែម្តង

1179
ចែករម្លែក
  • 283
    Shares

ដោយ-បញ្ញាសាស្ត្រ:ភ្នំពេញ: មិនត្រឹមតែមានកេរ្តិ៍ឈ្មោះជាពិធីការិនីឆ្នើមប៉ុណ្ណោះទេ អ្នកនាង គង់ សុជាតិក៏ត្រូវគេដឹងថាជាអ្នកមានទ្រព្យស្តុកមួយរូបដែរ ជាមួយនិងហាង សាឡន គង់ សុជាតិ នៅម្តុំទួលគោក​ក្នុងតំលៃរាប់សិបម៉ឺនដុល្លារផងដែរ។

ក្រៅពីអាជីពជាពិធីការិនី អ្នកនាង គង់ សុជាតិ បានបន្ថែមជំនាញមួយទៀតដែល គ្រប់គ្នាមិនបានដឹងថា អ្នកនាងក៏ជាអ្នកជំនាញ ផ្នែក​ប៉ាក់-ផ្លុំចិញ្ចើម ដែលពិធីការិនី រូបនេះ បានទៅរៀនជំនាញមួយនេះដល់ប្រទេសអូទ្រីស ជាមួយនឹងគ្រូមាន ជំនាញ ច្បាស់លាស់កម្រិតលំដាប់ពិភពលោក។

អ្នកនាងនិយាយថា ដោយសារតែអ្នកនាងបានទទួលជំនាញបែបនេះ អ្នកនាងក៏មាន បំណងចង់ឲ្យកូនខ្មែរដែលមានបំណងចង់មានជំនាញផ្នែកមួយនេះច្បាស់លាស់ និង ដោយសារតែមានការរាប់អានពីអ្នកគ្រូជំនាញមកពីប្រទេសអូទ្រីសទើបអ្នកគ្រូលំដាប់អន្តរជាតិរូបនេះដាក់ចិត្តមកបង្រៀនជំនាញប៉ាក់-ផ្លុំចិញ្ចើម នៅប្រទេសកម្ពុជា កាលពីពេលកន្លងទៅដល់សិស្សកម្ពុជា ដែលបង្រៀនដោយអ្នកគ្រូបង្រៀនប៉ាក់ ចិញ្ចើមដ៏ល្បីឈ្មោះលើពិភពលោកគឺ អ្នកគ្រូ Vesna Jugovic និងសហការ រៀបចំ ដោយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈថែសម្ផស្សសុជាតិ។ ការបណ្តុះបណ្តាលបានធ្វើ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៣និង២៤ខែមីនា ។

អ្នកនាង គង់ សុជាតិ បានថ្លែងថា នេះជាលើកទីមួយសម្រាប់ស្រុកខ្មែរ ដែលសាលា PhiAcademy ជាស្ថាប័នធំមួយលើពិភពលោកចុះមកសហការ ជាមួយនិង សាលា បណ្តុះ បណ្តាលវិជ្ជាជីវៈថែសម្ផស្សសុជាតិ គឺដើម្បីឲ្យកូនខ្មែរមួយចំនួនបាន យល់ដឹង និងបានចុះឈ្មោះចូលរៀននៅវគ្គពិសេសបែបនេះបន្តទៀត។ អ្នកនាង សង្ឃឹមថា លើកក្រោយនិងមានកូនខ្មែរជាច្រើនរូបនិងចូលរួម បានយល់ច្រើន ដោយសារលើក នេះ​មានអ្នកសួរច្រើនអំពីការចូលរៀន ដូច្នេះហើយទើបអ្នកនាងថា វគ្គសិក្សានេះ និងមាន ការរៀបចំសម្រាប់លើកក្រោយៗទៀត ។

អ្នកនាងថា ការរៀននេះ គឺកម្រិតចេញមកមានស្តង់ដារ ទាំងការរៀបចំបូករួមទាំងទឹ្រស្តី និង បច្ចេកទេសបង្រៀន ជាពិសេសគឺមានការអនុវត្តផ្ទាល់តែម្តងចំពោះសិស្សតែម្តង។ និយាយរួមគឺគ្រប់សព្វបែបយ៉ាង គឺស្តង់ដារអន្តរជាតិពិតប្រាកដ ដូចដែលបានបង្ហាញ តាមរយៈ រូបភាពនិងអ្នកចូលរួមផ្ទាល់។

អ្នកនាងបន្ថែមថា ចំពោះអ្នកដែលមិនបានចូលរួមរៀនវគ្គផ្លុំចិញ្ចើម និង ប៉ាក់ចិញ្ចើម វគ្គនេះ កុំទាន់អស់សង្ឃឹម អ្នកនាង និងអ្នកគ្រូ​និងមានវគ្គក្រោយៗទៀត។ ចំណែកវគ្គក្រោយ និងមានការផ្សព្វផ្សាយមុនអោយបានច្រើនខែដើម្បី អោយកូន ខ្មែរបាន ដឹងបន្ថែមនិងមានការត្រៀមទុកមុនសម្រាប់អ្នកដែលចង់បានជំនាញ មួយ ដែល មានកម្រិតស្តង់ដារអន្តរជាតិ។

អ្នកនាងបញ្ជាក់ថា ចំពោះសិស្សដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ និងទទួលបានការប្រឹក្សាពីអ្នកគ្រូ ជាពិសេសគឺអ្នកនាងនិងផ្តល់ផ្តល់ចំណេះ ដឹងផ្តល់ការប្រឹក្សា បានរហូត អីចឹងសម្រាប់អ្នកស្រុកខ្មែរដែលបានចូលរួមរៀនហើយ អាចសួរនិងប្រឹក្សាជាមួយអ្នកនាងបាន ព្រោះតែអ្នកនា ក៏ជាសមាជិក របស់ PhiBrows Academy ដោយសារតែអ្នកនាង ទទួលបានបទពិសោធន៍ជា ច្រើនរយៈ ពេលកន្លង មកហើយ ជាពិសេសអ្នកនាង គឺជាមនុស្សដំបូងគេ​ដែលបានទទួលសញ្ញាប័ត្រពី PhiBrows Academy ដែលជាសាលាបណ្តុះបណ្តាល ជំនាញប៉ាក់និងផ្លុំចិញ្ចើម ក្នុងពេលតែមួយមកពីប្រទេសអូទ្រីស៕