មិនធម្មតា ថៃ​ចាប់​គ្រឿងញៀន​រហូត​រក​ឃ្លាំង​ដាក់​មិនបាន​

1054
ចែករម្លែក

ដោយសារ​ការ​ឆ្មក់​ចាប់បាន​គ្រឿងញៀន​ជាច្រើន ម្តងៗ​ខ្ទង់លាន​គ្រាប់​ជា​បន្តបន្ទាប់​កាលពីពេល​ថ្មីៗ​នេះ ការិយាល័យ​គ្រប់គ្រង​ចំណីអាហារ​និង​គ្រឿងញៀន (FDA) ថៃ រំពឹងថា​នឹងត្រូវ​ការ​ឃ្លាំង​ថ្មី​មួយ​សម្រាប់​ដាក់​គ្រឿងញៀន ដែល​ចាប់បាន​ដ៏​សន្ធឹកសន្ធាប់​ក្នុង​រយៈពេល​៣​ខែ​កន្លងមកនេះ ស្រប​ពេលដែល​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ជំរុញ ឱ្យ​ប្រជាជន​ថៃ​ជួយ​រដ្ឋាភិបាល​ក្នុងការ​កម្ចាត់​ការជួញដូរ​គ្រឿងញៀន​។​

​ការិយាល័យ​គ្រប់គ្រង ចំណីអាហារ​និង​គ្រឿងញៀន​បាន​និយាយថា​ខ្លួន​ត្រូវការ​ឃ្លាំង​ថ្មី ដែល​អាចដាក់ គ្រឿងញៀន​ជាង​១១០​តោន ខណៈដែល​ក្រុម​អាជ្ញាធរ​បាន​ចាប់បាន​គ្រឿងញៀន​ច្រើនជាង​ការរំពឹងទុក​មក​នោះ ។​

​លោក វ៉ាន់​ចៃ សត្យា​វុទ្ធី​ពង់ អគ្គលេខាធិការ​នៃ​ការិយាល័យ​គ្រប់គ្រង​ចំណីអាហារ​និង​គ្រឿងញៀន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ទី​២៣ មិថុនា​ថា ឃ្លាំង​ថ្មី​នោះ នឹងមាន​ទំហំ​ធំ​ទ្វេដង​នៃ​ឃ្លាំង​បច្ចុប្បន្ននេះ​។​

​ប៉ូលិស​ថៃ បាន​និយាយថា ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ចំនួន​៦.៥៤៦​ករណី ត្រូវបាន​ធ្វើឡើង ហើយ​គ្រឿងញៀន​៩.១០០​គីឡូក្រាម ដែល​ភាគច្រើន​ជា​ថ្នាំ​គ្រាប់​មេ​តាំ​ហ្វី​តា​មីន​នោះ ត្រូវបាន​ចាប់បាន ។ ប៉ូលិស​បាន​និយាយថា គ្រឿងញៀន​ទាំងអស់នេះ នឹងត្រូវ​បាន​ដុត​បំផ្លាញចោល​៕

​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​៦.៥៤៦​ករណី ត្រូវបាន​ធ្វើឡើង​ដោយ​ប៉ូលីស​ថៃ ហើយ​គ្រឿងញៀន​៩.១០០​គីឡូក្រាម ត្រូវបាន​ចាប់បាន​