មិនសូវបង្ហាញមុខតាមឆាកតន្ត្រីតែ បាន មុន្នីល័ក្ខ នៅតែមានហាងឆេង

334
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- ក្រោយពីបាត់មុខពីសិល្បៈមួយរយៈធំ ស្រាប់តែថ្មីៗតារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ បានបង្ហាញវត្តមាន ក្នុងកម្មវិធីសម្ពោធ ផលិតផល ប្រេងម៉ាស៊ីន Gulf Oil និងយានដ្ឋាន Gulf Express កាលពីព្រឹកថ្ងៃសៅរ៍ ទី៥ តុលា ២០១៨ នៅតាម បណ្តោយផ្លូវសែនសុខរាជធានីភ្នំពេញ។ ក្នុងពិធីនោះដែរ ក៏មានវត្តមានតារាសម្តែង ពិធីករ និង ឌីជេ ខេក ផងដែរ។

កញ្ញា បាន មុន្នីល័ក្ខ បានបង្ហើបថា ការចូលរួមក្នុងពិធីសម្ពោធ ផលិតផលនេះ នាង ត្រូវបានម្ចាស់ក្រុមហ៊ុន អញ្ជើញមកជាភ្ញៀវកិត្តិយស ដែលនាងនិងម្ចាស់ ផលិតផល ប្រេងម៉ាស៊ីន Gulf Oil និងយានដ្ឋាន Gulf Express រាប់អានគ្នាដូចជាបងប្អូន អីចឹង ទើបនាងចូលរួមមិនអោយខកខាន។ ចំណែកការងារសិល្បៈនាងក៏កំពុងតែត្រៀម សម្រាប់អ្នកគាំទ្ររបស់នាងដែរ គ្រាន់តែពេលនេះនាងមិនទាន់បង្ហើបថា មានអ្វីជា ចំណីអារម្មណ៍ បែបណានោះទេខណៈដែលបទចម្រៀងរបស់នាង កំពុងតែ សម្រិតសម្រាំង។

ចំណែក លោក សំ រិទ្ឋីសុភក្រ័ តំណាងក្រុមហ៊ុនប្រេងម៉ាស៊ីន Gulf oil បានថ្លែង ថាដោយឃើញអំពីភាពជោគជ័យនិងសក្តានុពលនៃការទទួលស្គាល់របស់ប្រទេសទាំងអស់នោះហើយយើងក៏មានការចាប់អារម្មណ៍សហការជាមួយក្រុមហ៊ុនធំម៉ាកល្បី Gulf oil ប្រចាំនៅតំបន់អាស៊ីអាគ្នេយ៍ដើម្បីពង្រីកទីផ្សារនៅកម្ពុជា ដោយបច្ចុប្បន្នយើង បាន នាំចូលប្រេងម៉ាស៊ីនម៉ាក Gulf oil ផ្តាច់មុខនៅកម្ពុជា ក្នុងគោលបំណងចង់ឲ្យអតិថិជន អ្នកប្រើនៅកម្ពុជាបានស្គាល់ពីគុណភាពប្រេងម៉ាស៊ីនតាមស្តង់ដារអន្តរជាតិ។ ពិសេស ចូលរួមកាត់បន្ថយការចំណាយទៅលើការប្រើប្រាស់ប្រេងម៉ាស៊ីនដែលមានគុណភាពអន់។ យើងក៏ពិចារណាគម្រោងពង្រីកសាខា ទៅតាមតំបន់នានា នៅក្រុងភ្នំពេញឲ្យបាន ៥សាខានាបំណាច់ឆ្នាំ២០២៣ ក៏ដូចជាចែកចាយតាមបណ្តាខេត្តនានា ស្របតាមការ គាំទ្ររបស់ភ្ញៀវនិងអតិថិជនទាំងអស់។

សូមរំលឹកថា ប្រេងម៉ាស៊ីន Gulf oil ត្រូវបានបង្កើតឡើងមានរយៈពេលជាង ១០០ ឆ្នាំ ដោយគិតពីឆ្នាំ១៩០១ មានប្រភពពីសហរដ្ឋអាមេរិក។ ចាប់តាំងពីមានការបង្កើត ឡើងមកមានការទទួលស្គាល់ដ៏ច្រើនលើសលុប ធ្វើឲ្យក្រុមហ៊ុនមានការពង្រីកខ្លួនតាម តំបន់នានា ក្នុងសហរដ្ឋអាមេរិក និងក្រៅប្រទេសមួយចំនួនដូចជាសហព័ន្ឋអ៊ឺរ៉ុប ជប៉ុន ឥណ្ឌា អាស៊ីអាគ្នេយ៍ជាដើម៕