មិន​ខ្ចី​ស្តាយ ដើម​គីនីន​មួយ​ដើម​ត្រូវបាន​គេ​លក់​ឲ្យ​ឈ្មួញ​បាត់​

1703
ចែករម្លែក
  • 153
    Shares

ដោយៈ​ចាន់តូ​/​ព្រៃវែងៈ​ដើម​គីនីន​មួយ​ដើម​ដែលមាន​អាយុ​ប្រហែល​៥០​ឆ្នាំ​មកហើយ​ដែល​ពលរដ្ឋ​ក្នុង ភូមិ​អន្លង់​រាជ្យ​ឃុំ​កំពង់ត្របែក​ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​អួតថា​អាយុកាល​រាប់រយឆ្នាំ​មកហើយ​រហូតមកដល់​ពេល​នេះ​​ត្រូវបាន​គេ​លក់​ឲ្យ​ឈ្មួញ​ជនជាតិ​វៀតណាម គាស់​រំលើង​យកទៅ​បាត់ ក្នុង ទឹកប្រាក់​៣.០០០​ដុល្លារ ។​

​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ទៅ​តាំង​ខាងលើ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ​រាប់រយឆ្នាំ​ដែល អ្នកស្រុក​អះអាងថា​ជាទី​អារាម​ដ៏​ចំណាស់​មួយ​ហើយ​មាន​ពុទ្ធបដិមា​ដ៏​ធំ​មួយ​កំពុង​ស្ថិតនៅ​បាតទន្លេ​ក្បែរ​នោះ​ទៀតផង​។​
​ប្រភព​មិនបាន​បញ្ជាក់​ទេ​ថា​ដើមឈើ​ដ៏​ធំ​មួយ​នេះ​អ្នកណា​ជា​អ្នកលក់ ៕​មន​

ដើមគីនីន ដែលត្រូវបានគេលក់