មិន​ចង់ឱ្យ​ខួរក្បាល​ឆាប់​ខូច ឬ​មិន​ឆ្លាត​វៃ កុំ​ទទួលទាន​អាហារ​ទាំងនេះ​ច្រើនពេក​

980
ចែករម្លែក

ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​លឺ​អំពី​អាហារ​ដែល​អាចធ្វើអោយ​ធាត់​, ទល់លាមក​, បង្កបញ្ហា​ស្ទះ​ស​សៃ​ឈាម ឬ​បញ្ហា​សុខភាព​ផ្សេងៗ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​ដឹង​ពី​អាហារ​ដែល​ប៉ះពាល់​ដល់​សុខភាព​ខូ​រ​ក្បាល​ឡើយ​! ថា​តើ​អាហារ​អ្វី​ខ្លះទៅ​ដែល​អាចធ្វើអោយ​អ្នក​មិន​ឆ្លាត​វៃ​ដូច​មនុស្ស​មួយចំនួន​? អត្ថបទ​នេះ​នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អាហារ​អ្នក​មិនគួរ​ទទួលទាន​ច្រើនពេក ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ ៖

១. អាហារ​ផ្អែម​

​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​កែច្នៃ ឬ​ចម្រាញ់​ច្រើនពេក គឺ​មិន​ត្រឹមតែ​មិនល្អ ចំពោះ​រូបរាង​របស់​អ្នក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​ខួរក្បាល ឬ​ការចងចាំ និង សមត្ថភាព​ចាប់យក​រៀន​អ្វី​ថ្មីៗ​ផងដែរ​។ អ្នកជំនាញ​ជាច្រើន​និយាយថា​ការទទួល​ទាន អាហារ​កញ្ចប់​ផ្អែម ឬ​អាហារ​មាន​ផ្ទុក​ជាតិ​ស្ករ​ចម្រាញ់​រយៈពេល​យូរ​អាច​ជះឥទ្ធិពល អវិជ្ជមាន​គួរឱ្យ​ព្រួយបារម្ភ​លើ​កោសិកា​ខួរក្បាល​។​

២. ជាតិ​ផ្អែម​សិប្បនិម្មិត​

​ក៏​មិន​ខុសពី​ស្ករ​ចម្រាញ់​ដែរ ជាតិ​ផ្អែម​សិប្បនិម្មិត គឺ​មិនល្អ​ចំពោះ​សុខភាព​ខួរក្បាល ឡើយ​។ ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បង្ហាញថា ការទទួល​ទាន​ជាតិ​ផ្អែម​សិប្បនិម្មិត ច្រើនពេក​នឹង​បង្ក​ផលប៉ះពាល់​ដល់​សមត្ថភាព ឬ​មុខងារ​នៃ​ការយល់ដឹង​ចងចាំ ហើយ​អាច​ឈានដល់​ថ្នាក់​ធ្វើអោយ​ខួរក្បាល​ទទួលរង​ការបំផ្លាញ​ផងដែរ​។​

៣. សូ​ដ្យូ​ម​

​ការទទួល​ទាន​សូ​ដ្យូ​ម​ច្រើនពេក គឺ​មិនល្អ​សម្រាប់​សុខភាព​សម្ពាធ​ឈាម និង​បេះដូង ឡើយ​។ លើសពីនេះទៅទៀត​ការទទួល​ទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ម​ច្រើន​អាច​បង្ក​ផល ប៉ះពាល់​ដល់​មុខងារ​នៃ​ភាព​យល់ដឹង​របស់​ខួរក្បាល​គួរអោយ​ព្រួយបារម្ភ​។ ដូច្នេះ​ប្រសិន បើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​ខួរក្បាល ក៏ដូចជា​បេះដូង​ល្អប្រសើរ ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម​។​

៤. សាច់​កែច្នៃ​

​ពិតណាស់ ជាតិ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​រក្សា​សុខភាព​កោសិកា​ខួរក្បាល ប៉ុន្តែ​មិនល្អ សោះឡើយ​ប្រសិនបើ​វា​មាន​ប្រភព​ចេញពី​អាហារ ឬ​សាច់​កែច្នៃ​។ អាហារ​កែច្នៃ​ច្រើនតែ មាន​ផ្ទុក​នូវ​សារ​ធាតុគីមី​ដែល​អាច​បង្ក​ការ​រលាក និង​បំផ្លាញ​ដល់​កោសិកា​ខួរក្បាល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ទទួលទាន​ជាតិ​ប្រូតេអ៊ីន​ដែលមាន​ប្រភព​ចេញពី ត្រី​, មាន់​, ស៊ុត​, សណ្ដែក​, គ្រាប់​ធញ្ញជាតិ និង​គ្រាប់ពូជ ជាដើម​។​

៥. អាហារ Fast Foods

​ការទទួល​ទាន​អាហារ​បែប Fast Foods ច្រើន គឺ​មិន​ត្រឹមតែ​បង្កបញ្ហា​សុខភាព​បេះដូង និង​សម្ពាធ​ឈាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប៉ះពាល់​ដល់​សុខភាព​ខួរក្បាល​ដោយ​រាំងស្ទះ ដល់​ការផលិត​អ័រម៉ូន dopamine ដែល​គាំទ្រ​ការចង់ចាំ​, រៀន ឬ​ចាប់យក​នូវ​អ្វី​ថ្មីៗ និង​ការលើកទឹកចិត្ត​។ អ្វីដែល​សំខាន់​ទៀត​នោះ គឺ​ការ​ទទួលទាន​អាហារ fast foods ជាប្រចាំ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ថប់​បារម្ភ និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

៦. គ្រឿង​ស្រវឹង​

​ក្រៅពី​សុខភាព​ថ្លើម​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើន​ជាប្រចាំ គឺ​កាត់បន្ថយ មុខងារ​នៃ​ការយល់ដឹង​, ការចងចាំ ឬ​សុខភាព​របស់​ខួរក្បាល​គួរអោយ​ព្រួយបារម្ភ​។ ដូច្នេះ​ដើម្បី​រក្សាបាន​នូវ​សុខភាព​ខួរក្បាល​ល្អប្រសើរ ចូរ​បញ្ឈប់​ឬ​កាត់បន្ថយ​ការទទួល ទាន​គ្រឿង​ស្រវឹង​៕ ដោយ​: health.com.kh​