មិន​ចង់​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​អាយុជីវិត​ទូរស័ព្ទ​គួរ​ចៀស​ពី​កន្លែង​៣

1183
ចែករម្លែក
  • 9
    Shares

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ពី​កន្លែង​ទាំង​៣​ដែល​មិន អាច​ទុក​ទូរស័ព្ទ​បានទេ ។ តើ​មាន​កន្លែង ណាខ្លះ​ទៅ​?
​ ​
​អ្នក​មិនគួរ​ទុក​ទូរស័ព្ទ​នៅ​ជិត ខ្នើយ​អ្នក​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់ ខួរក្បាល​អ្នកជា​ខ្លាំង ។ ជាហេតុ​ដែល ធ្វើឱ្យ​អ្នក​អាចមាន​អាកា​រៈ​ឈឺក្បាល វិលមុខ​សុបិន​ច្រើន​ឬ​គេង​មិន​លក់​ជាដើម​។ ជាពិសេស​ខួរក្បាល​អ្នកនឹង​ចុះខ្សោយ ដោយ​មិន​ឆ្លាត​និង​ចងចាំ​បាន ល្អ​ឡើយ ។​
​ ​
​អ្នក​មិនគួរ​ព្យួរ​ទូរស័ព្ទ​នៅលើ ទ្រូង​ទេ ព្រោះ​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​រដូវ​អ្នក​ថែមទាំង​អាច ប៉ះពាល់​ដល់ បេះដូង​ទៀតផង ។ ដូចនេះ​អ្នក​មិនគួរ យក​សុខភាព​បេះដូង​មកលេង​សើច ឡើយ​អ្នក​គួរតែ​ទុក​នៅ​កន្លែង​ដែលមាន សុវត្ថិភាព​ទើប​មិន​ប៉ះពាល់​ដល់​សុខភាព អ្នក ។​

​ជាពិសេស​អ្នក​មិនគួរ​ព្យួរ​នៅលើ ចង្កេះ​ឡើយ ព្រោះ​វា​អាចធ្វើឱ្យ​អ្នក​មិនអាច​មានកូន​បាន ដោយ​ធ្វើឱ្យ​អ្នក​គ្មាន អ្នក​ស្នង​ត្រកូល​ឡើយ ។ ដូចនេះ​អ្នក​គួរ តែ​ទុក​នៅ​កន្លែង​ផ្សេង​ក្រៅពី​កន្លែង​៣ នេះ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព របស់​អ្នក​បាន​យ៉ាង​ងាយ ៕ ដោយ​: health.com.kh​