មិន​ចង់​ផ្ដាសាយ​ញឹក អ្នក​គួរតែ …

411
ចែករម្លែក

អ្នក​អាច​ទប់ស្កាត់​ការប៉ះពាល់​ជាមួយ​មេរោគ​នៃ​ជំងឺ​គ្រុនផ្ដាសាយ​បាន​តាមរយៈ​ការអនុវត្ត​តាម​គន្លឹះ​ណែនាំ​ដូចខាងក្រោម​នេះ ៖

• លាងដៃ​ឲ្យ​បាន​ញឹកញាប់ និង​បង្រៀន​កូន​ឲ្យ​ធ្វើ​ដូចនេះ ជាពិសេស​នៅមុន​ពេល​បរិភោគ​អាហារ បន្ទាប់ពី​ចេញពី​បង្គន់ បន្ទាប់ពី​ចំណាយពេល​នៅក្នុង​ហ្វូងមនុស្ស​ជាច្រើន ឬ​នៅ​ជិត​អ្នកជំងឺ បន្ទាប់ពី​ឲ្យ​ចំណី​សត្វ និង​អំឡុងពេល​ធ្វើដំណើរ​តាម​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ជាដើម​។​

• បង្រៀន​កូន​អំពី​របៀប​លាងដៃ​យ៉ាង​ហ្មត់ចត់ ទាំង​បាតដៃ និង​ខ្នងដៃ​ជាមួយ​សាប៊ូ ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ហូរ​។​

• ប្រើ​ជែ​ល​សម្រាប់​លាងដៃ នៅពេល​អ្នក​មិនអាច​លាងដៃ​ជាមួយ​សាប៊ូ និង​ទឹក​។​
• ជៀសវាង​ការប៉ះពាល់​ច្រមុះ មាត់ ឬ​ភ្នែក ដើម្បី​បង្ក​ការចម្លង​មេរោគ និង​បាក់តេរី​ចូលទៅក្នុង​រាងកាយ​ដែល​អាច​បណ្តាល​ឲ្យ​ឆ្លង​មេរោគ​។​

• ខ្ទប់មាត់​នៅពេល​ក្អក និង​បិទ​ច្រមុះ​នៅពេល​កណ្តាស់ ហើយ​ត្រូវ​បង្រៀន​កូន​អំពី​របៀប​នេះដែរ​។ ងាក​ចេញពី​អ្នកដទៃ​នៅពេល​ក្អក ឬ​កណ្តាស់ និង​ដើម្បី​ជៀសវាង​ការឆ្លង​មេរោគ​ទៅ​អ្នកដទៃ​។​

• ជៀសវាង​ផឹក​ដប​ទឹក និង​សម្ភារៈប្រើប្រាស់​ជាមួយ​អ្នកដទៃ​៕ ដោយៈ​health.com.kh